ទំព័រខែតុលា បានឆ្លងផុតអស់រយៈពេល ២៤ ថ្ងៃ ពោលនៅសល់តែ ១ សប្តាហ៍ទៀតប៉ុណ្ណោះ ក៏នឹងបើកចូលទំព័រខែថ្មី។ មុនបោះជំហានទៅកាន់ទំព័រថ្មីទី ១១ នៃខែវិច្ឆិកា តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ នឹងជួបនូវរឿងរ៉ាវមួយចំនួនក្នុងជីវិត?
អ្នកជឿលើវាសនា និងការរៀបចំទុកជាមុននៃជីវិតដែរទេ? ការពិតទៅគឺវាអាចកើតមានពិតមែន ដោយអ្នកគ្រាន់តែជ្រើសរើសនៅទៀនបំភ្លឺមួយ ក្នុងចំណោមទៀនទាំង ៣ នោះអ្នកនឹងអាចដឹងបាន ថានឹងមានរឿងអ្វីកើតឡើងទៅលើអ្នកក្នុងពេលខាងមុខ៖
ទៀនបំភ្លឺទី ១

សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលនៃខែទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។
ទៀនបំភ្លឺទី ២

វាដល់ពេលហើយដែលអ្នកត្រូវដកឃ្លាពីភាពតប់ប្រមល់ និងភាពមមាញឹកនៃជីវិតបន្តិច ហើយចូរយកពេលវេលាសម្រាកនោះទៅលំហែកាយ លំហែខួរក្បាល។ ពេលវេលាសម្រាកខាងមុខនេះ នឹងជួយឲ្យអ្នកគិតឃើញនូវផែនការណ៍ថ្មីសម្រាប់ជីវិត ហើយក៏គូសវៀសផ្លូវដើរបានល្អជាងមុនផងដែរ។
ទៀនបំភ្លឺទី ៣

រង្វិលនៃសំណាងបានវិលមករកអ្នកទៀតហើយ ដោយនៅពេលខាងមុខនេះ ដ្បិតបើអ្នកជួបបញ្ហាអ្វីក៏ដោយ ក៏វានឹងត្រូវបានដោះស្រាយ ហើយខ្លះប្រែក្លាយទៅជាលាភសម្រាប់អ្នកវិញក៏មាន។ កុំខ្លាចនឹងការប្រឈមបញ្ហានៅពេលខាងមុខ ចូរដោះស្រាយវាតាមវិធីល្អបំផុតរបស់អ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

