តាមក្បួនចិនសែមើលឃើញអ្នកកើតឆ្នាំទាំង ៣ នឹងអាចមានរាសីឡើងខ្ពស់ក្រាស់ក្រែល បង្វែរទៅជាលាភសំណាង ផុតអស់ទុក្ខភ័យនៅរយៈពេល ៥ ថ្ងៃពេញខាងមុខ រាប់ពីថ្ងៃនេះតទៅ៖
អ្នកកើតឆ្នាំខាល – ខ្លា

ផុតអស់ទុក្ខហើយ ស្បើយអស់ការភិតភ័យទាំងឡាយ នៅរយៈពេល ៥ ថ្ងៃខាងមុខ ហើយការលំបាកឯណោះ ក៏មិនប្រឈមតទៅទៀតដែរ។ ជារួមមហិច្ឆតា ឆន្ទៈដែលដាក់លើគោលដៅតាំងពីដំបូង ក៏បម្រុងនឹងរំលេចជាផលផ្លែផ្កានាពេលដ៏ខ្លីខាងមុខ។
ចន្លោះ៥ ថ្ងៃពេញ រាប់ចាប់ថ្ងៃទី ២៧-៣១ តុលា អ្នកនឹងទទួលបានភាពកក់ក្តៅ ពីទេវតាឋានលើ រាសីឡើងខ្ពស់ ហួសអស់គ្រោះ ចូលមកវិញតែសំណាង តែលាភ ពង្រឹងការគិតស្មារតីឲ្យមើលឃើញតែផ្លូវត្រូវ ដាក់អ្វីក៏ចំណេញ ឥតខុសឥតខាត។
អ្នកកើតឆ្នាំមមី – សេះ
ចំណែកឯអ្នកកើតឆ្នាំសេះ ដែលមិនចូលចិត្តពឹងពាក់អ្នកដទៃ ក៏តែងព្យាយាមទៅតាមសមត្ថភាពដែលខ្លួនមាន ហើយជោគវាសនាពេលទៅមុខ គឺមហាប្រសើរខ្លាំងណាស់ ជាពិសេសចន្លោះថ្ងៃ ២៩,៣០ និង ៣១ ក្នុងកំឡុងពេល ៥ ថ្ងៃដូចបានកំណត់ពីខាងលើ។

មនុស្សនេះ ដូចមានគេមកស្រោចស្រង់ មានគេមកហុចដៃជួយឲ្យក្រោកឡើង ពោលភាពពេញលក្ខណៈនៃជីវិត នឹងរំលេចឡើងនៅពេលខាងមុខ។ ការរកស៊ីដាក់ទុនអ្វី ក៏នឹងអាចបានទ្រព្យធំយ៉ាងហោចមួយត្រលប់មកវិញ បើអ្នកត្រូវធំ ក៏រំពឹងសល់ផ្ទះ សល់ដី សល់ឡានជាទ្រព្យអនាគតផងដែរ។
អ្នកកើតឆ្នាំរកា – មាន់

បុគ្គលនេះមានបញ្ញា តែងទទួលបានការសាទរពីមនុស្សជុំវិញខ្លួន ហើយការធ្វើកិច្ចការងារអ្វី ក៏មើលទៅច្បាស់លាស់ ពោរពេញទៅដោយថាមពល។ អ្នកហាក់មានចិត្តសប្បុរសល្អណាស់ ហើយអត្តចរិតទៀងត្រង់ មិនក្បត់នេះសោត គឺជាចំណុចលេចធ្លោហើយរបស់ម្ចាស់ឆ្នាំរកា។
ពេលវេលាទៅមុខនៅចំ ៥ ថ្ងៃបន្ទាប់ ២៧-៣១ តុលា អ្នកនឹងទទួលបានការផ្លាស់ប្តូរវិជ្ជមានច្រើនក្នុងជីវិត ដូចមានអារម្មណ៍ថាសំណាងចូលមកដោយចៃដន្យ ឥតគ្រោងទុក ហើយអ្នកគួរទទួលយក ចាប់យកឲ្យបានល្អផង ភាពចម្រុងចម្រើនបែបនេះ ក៏មិនរមែងងាយកើតឡើងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

