តាមរយៈរូបភាពថ្មវេទមន្តទាំង ២ តើអ្នកពេញចិត្តមួយណាជាងគេ? ដោយមិនចាំបាច់គិតច្រើន ចូរជ្រើសរើសយកមួយ ដើម្បីផ្ទៀងផ្ទាត់ថាទៅពេលខាងមុខ អ្នកនឹងមានអ្វីផ្លាស់ប្តូរនៅក្នុងជីវិត៖
ថ្មវេទមន្តទី ១

នៅពេលខាងមុខនេះ វានឹងដល់ពេលសម្រាប់អ្នកក្នុងការសម្រេចចិត្តទៅលើរឿងអ្វីមួយ ដែលវាផ្សារភ្ជាប់ទៅកាន់ក្តីស្រមៃនិងគោលដៅនៃជីវិតរបស់អ្នក។ ពេលនោះ អ្នកនឹងមានឥទ្ធិពលផុសចេញពីខាងក្នុង ដែលវាឆ្លុះបញ្ចាំងដល់ការសម្រេចចិត្ត និងការដើរលើវិថីថ្មី។
កុំខ្លាចនឹងការចាកចេញពីកន្លែងណាមួយឲ្យសោះ មនុស្សយើងមិនស្ថិតស្ថេរ មិនអាចនៅកន្លែងមួយរហូតនោះទេ ពោលត្រូវមានការអភិវឌ្ឍ ការវិវត្តទៅកាន់ចំណុចថ្មី រហូតដល់យើងមើលឃើញថាជីវិតខ្លួនឯង អាចរស់បានហើយ អាចសម្រេចដល់គោលដៅហើយ សឹមដាក់សញ្ញាខណ្ឌផ្អាកវា។
ថ្មវេទមន្តទី ២

ទាក់ទងនឹងការងារ សម្រាប់ការផ្លាស់ប្តូរនៅពេលខាងមុខរបស់អ្នក អាចថាអ្វីដែលអ្នករង់ចាំជាយូរមកហើយ ដូចជាឱកាសនៃការដំឡើងតួនាទី ឬមុខងារថ្មីណាមួយក្នុងស្ថាប័នដែលអ្នកកំពុងបម្រើការ។ ដូចគ្នានឹងអ្នករកស៊ី ជំនួញរបស់ពួកគេនឹងវិវត្តទៅរកចំណុចល្អប្រសើរថ្មីមួយទៀត។ តែបើអ្នកមានរបររកស៊ី នឹងប្រឈមបញ្ហាបន្តិច តែបូកសំណាងទ្វេគុណនៅពេលបន្ទាប់វិញ។
ក្នុងករណីនេះ វានឹងប្លែកអារម្មណ៍សម្រាប់អ្នក តែត្រូវដើរជាមួយវាដោយប្រកាន់ខ្ជាប់ការខិតខំ ទទួលខុសត្រូវ និងភាពជឿជាក់លើខ្លួនឯង ព្រោះអីបញ្ហានឹងបន្តមាន ហើយបញ្ហាខ្លះជារឿងថ្មីដែលអ្នកមិនត្រូវរុញរានឹងដើរចេញពីវាឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

