
ទទួលទានរបស់ ៤ នេះទាំងពោះនៅទទេ ដូចគំរាមកំហែងបំផ្លាញជីវិតខ្លួនឯងដោយមិនដឹងខ្លួន
ទោះឃ្លានប៉ុណ្ណាក៏ដោយ ប្រសិនពោះរបស់អ្នកនៅទទេ មិនទាន់បរិភោគអ្វីទេនោះ សុំកុំជ្រើសរើសការទទួលទានរបស់ ៤ ប្រភេទនេះឲ្យសោះ ព្រោះវាអាចគំរាមកំហែង បំផ្លាញសុខភាពរបស់អ្នកបាន៖ ៤) ម្ទេស មនុស្សជាច្រើនចូលចិត្តរបស់ហឹរណាស់ ហើយសឹងតែជារបស់ប្រចាំថ្ងៃទៀតក៏មាន។ វាក៏ល្អទាំងចំពោះសុខភាព តែក៏មានផលប៉ះពាល់ដូចគ្នា ហើយអ្នកជំនាញណែនាំមិនឲ្យទទួលទានរបស់ហឹរឬម្ទេសដាច់ខាត នៅពេលដែលពោះទទេស្អាត។ វាអាចងាយនឹងបង្កគ្រោះថ្នាក់ដល់ក្រពះ ពោះវៀន ជាពិសេសគឺស្រ្តី ដែលកំពុងមានរដូវ ត្រូវជៀសវាងឲ្យបាន។ ៣) ទឹកតែ ផឹកតែក្រោយទទួលទានអាហាររួច វាអាចថាល្អ តែបើផឹកតែ ទាំងដែលពោះមិនទាន់មានអាហារចូលនោះ វាអាចជាគ្រោះថ្នាក់ទៅវិញ។ ព្រោះតែមានផ្ទុកនូវអាល់កាឡូអ៊ីត ដែលសារធាតុនេះងាយមានប្រតិកម្មនៅក្នុងក្រពះដែលទទេ ឧទាហរណ៍៖ អាចងាយឲ្យអ្នកខ្សោយ…




















