ត្រៀមៗសម្រាប់អ្នកកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នឹងមានជោគជតារាសីល្អហួស នៅវេលាថ្ងៃទី ១១ ខែ ១១ ឆ្នាំ ២០២២ ជាថ្ងៃល្អ ខែល្អខាងមុខ។ តុះទៅមើលខាងក្រោមបន្តិច តើឆ្នាំរបស់អ្នកបានសំណាងបែបណាខ្លះ?
អ្នកកើតឆ្នាំរកា – មាន់

ជាមនុស្សដែលមានប្រាជ្ញាខ្ពស់ តែយ៉ាងណាជួនខ្លះពួកគេខ្វះខាតឆន្ទៈក្នុងការព្យាយាមបន្តិច ទើបជាហេតុនាំឲ្យការក្លាយជាអ្នកមាន ត្រូវបានរាំងស្ទះដោយដំណើរមួយចំនួនក្នុងជីវិត។
សំណាងល្អ ព្រះនៃមហាសំណាងតែងតែនៅក្បែរម្ចាស់ឆ្នាំរកាជានិច្ច ទើបនាំឲ្យជីវិតរបស់ពួកគេ តែងតែរស់នៅដោយភាពសុខសាន្ត មិនងាយនឹងជួបរឿងលំបាកឡើយ។ ពេលវេលាថ្ងៃមាសខែមាស ១១/១១/២២ នេះតទៅ អ្នកចាំមើលចុះ ក្នុងកាបូបនឹងមិនដែលអស់លុយទេ ពោលផលចំណេញកើតមានជាប់រហូត រីឯអ្នកបម្រើការងារនៅស្ថាប័នណាមួយ ក៏នឹងមានឱកាសទទួលបានប្រាក់លើកទឹកចិត្ត ឬប្រាក់ឡើងតំណែងផងដែរ។
អ្នកកើតឆ្នាំម្សាញ់ – ពស់

តែងតែជាមនុស្សដែលមានទំនាក់ទំនងល្អនៅក្នុងសង្គម ហើយតាំងពីក្មេងមកមនុស្សនេះឈ្លាសវៃណាស់ មានទេពកោសល្យណាស់ ដ្បិតបើមិនសូវពូកែ តែពួកគេមិនបញ្ឈប់ការខិតខំនោះទេ ក្នុងជីវិត។
តាមហោរាសាស្រ្តដំណាលមកថា នៅចំថ្ងៃ ១១/២២ ម្ចាស់ឆ្នាំម្សាញ់ មិនត្រឹមតែសំណាងក្នុងអាជីពការងារ ការរកស៊ីប៉ុណ្ណោះទេ ទៀតសោតក្នុងជីវិតស្នេហា ក៏នឹងរុងរឿង មានសុភមង្គលយ៉ាងផ្អែមល្ហែមដូចគ្នា។
អ្នកកើតឆ្នាំជ្រូក – កុរ
មនុស្សឆ្នាំកុរចូលចិត្តជីវិតឯករាជ្យ ហើយទម្លាប់ចាយត្បិតត្បៀតណាស់ បើតាមហោរាសាស្រ្តពួកគេក៏ស្ថិតក្នុងចំណោមឆ្នាំទាំង ៤ ដែលមានរាសីហក់ឡើងខ្ពស់នាថ្ងៃទី ១១/១១ ផងដែរ។

អ្នកអាចជួបឱកាសធំក្នុងជីវិត បំណងដែលប្រាថ្នាទុកពីពេលមុន ក៏ប្រុងនឹងសម្រេចបាននៅពេលឆាប់ៗខាងមុខ។ ចូរឈោងចាប់យកឱកាសខាងមុខឲ្យបានល្អជាទីបំផុត តាមរយៈការប្រើប្រាស់ភាពខ្លាំង ភាពរឹងមាំ និងទេពកោសល្យដែលអ្នកមានស្រាប់។
អ្នកកើតឆ្នាំមមែ – ពពែ
ជាមនុស្សដែលមិនខ្លាចនឹងប្រឈមការលំបាក ហើយធ្វើអ្វីប្រកាន់ខ្ជាប់នូវចិត្តអត់ធ្មត់ អត់ធន់ខ្ពស់ខ្លាំងណាស់។ តាមហោរាសាស្រ្តទស្សន៍ទាយមកថា អ្នកកើតឆ្នាំពពែ នឹងបានជួបសំណាងក្នុងជីវិតធំមួយ នៅថ្ងៃទី ១១/១១/២២។

តាមរយៈការទទួលបានសំណាងសារនេះ ក៏បំផុសចិត្តគំនិតឲ្យពួកគេ យកលាភនោះទៅបង្កើតលាភថ្មីកាន់តែធំ។ មនុស្សនេះមានឆន្ទៈខ្ពស់ មហិច្ឆតាធំ ដូច្នេះបើបានលាភមួយហើយគឺមិនស្កប់ទេ ដោយពួកគេនឹងឆ្លៀតឱកាសសារនេះ បង្កើតផែនការណ៍ត្រៀមទទួលយកលុយធំមួយតង់ផ្សេងទៀតនៅពេលបន្ទាប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

