ចាប់​ពី​ម៉ោង ០០:០០ ​ថ្ងៃ​ទី ១/១១/២០២២ ត​ទៅ ​ជីវិត​ម្ចាស់​ឆ្នាំ​ទាំង ៤ នឹង​លែង​ពិបាក​ហើយ

Opou
ការផ្សាយពាណិជ្ជកម្ម

បើ​តាម​ក្បួន​ហោរាសាស្រ្ត​បាន​ចារ​មក​ថា ម្ចាស់​ឆ្នាំ​ទាំង ៤ ខាង​ក្រោម ចាប់​ពី​បើក​ក្បាល​ទំព័រខែទី ១១ ឬវិច្ឆិកា ​ឆ្នាំ ២០២២ ត​ទៅ ពោល​គឺ​ចាប់​ពី​ម៉ោង ០០:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១ គឺ​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ក្នុង​ជីវិត រឿង​មិន​ល្អ ដែល​ជាប់​ជំពាក់​កាល​ពី​ខែចាស់ៗ នឹង​ត្រូវ​រសាយ​បាត់​អស់៖

អ្នក​កើត​ឆ្នាំជូត – កណ្តុរ

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅខែមុនៗ អ្នកកើតឆ្នាំជូតនេះ ជួប​រឿង​មិន​ល្អ​ច្រើន សឹង​តែ​ពេល​ខ្លះ​សំណាង​វា​បត់​ក្លាយ​ទៅ​ជា​គ្រោះ​ថែម​ទៀត នាំ​ឲ្យ​កើត​មាន​រឿង​នឹក​ស្មាន​មិន​ដល់។ លុយ​ក៏​ពិបាក​រក លុយ​ហូរ​ចូល​តិច លុយ​ហូរ​ចេញ​ច្រើន នាំ​ឲ្យ​កើត​មាន​អតុល្យភាព​ហិរញ្ញវត្ថុ។

យ៉ាង​ណា​ម្ចាស់​ឆ្នាំជូត គេ​ឃើញ​ថា​បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​ជីវិត ដោយ​ព្យាយាម ឆ្លង​កាត់​រឿង​ជា​ច្រើន​តាំង​ពី​នៅ​ក្មេង​វ័យ ហើយ​ឥឡូវ​មក​ដល់​រាង​វ័យ​ចំណាស់​បន្តិច ក៏​មិន​ទាន់​រក​ឃើញ​កន្លែង​សុខស្រួល​នោះ​ដែរ។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែ​ចូល​មក​ដល់ទំព័រធំខែវិច្ឆិកា ​ឆ្នាំ ២០២២ យីអ៊ុន​របស់​ពួក​គេ​គឺ​ឡើង​ខ្ពស់​ត្រដែត ពោល​ចាប់​តាំង​ពីចុងឆ្នាំនេះតទៅ ជីវិត​នឹង​មាន​ការ​ផ្លាស់ប្តូរ ដូច​គេ​បត់​ឲ្យ​ក្លាយ​ជា​អ្នក​មាន ល្មម​នឹង​ឲ្យ​គ្រប់​គ្នា​ក្បែរ​ខ្លួន​ច្រណែន។

អ្នក​កើត​ឆ្នាំ​មមែ – ពពែ

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រឡេក​មក​ឆ្នាំ​ពពែ នៅ​ពេល​ខាង​មុខ ពួក​គេ​នឹង​ត្រៀម​ជួប​រឿង​សប្បាយៗ​ជា​ច្រើន ហើយ​កើត​ក្លាយ​ជា​សំណាង​នៅ​ពេល​ទៅ​មុខ ជា​ពិសេស​ចន្លោះពាក់កណ្តាលខែវិច្ឆិកា ដល់ចុងខែ ត្រៀមផ្លាស់ខែថ្មី។។

កាល​ពី​មុន​ម្ចាស់​ឆ្នាំ​មមែ ក៏​ជួប​ជម្លោះ ជួប​វិវាទ​មិន​ល្អ​ក្នុង​រង្វង់​គ្រួសារ អ្នក​ក្បែរ​ខ្លួន​ញឹកញាប់​ដែរ តែ​គ្រប់​យ៉ាង​វា​នឹង​រសាត់​បាត់​អស់ ហើយ​បន្សល់​តែ​រឿង​ល្អ សល់​តែ​ស្នាម​ញញឹម​ដាក់​គ្នា។ ជា​រួម​ភាព​តានតឹង​ក្នុង​ជីវិត​ទាំង​ឡាយ នឹង​ត្រូវ​បាន​កាត់ផ្តាច់​បន្តិច​ម្តងៗ នាំ​ឲ្យ​អ្នក​ទទួល​បាន​ក្តីសុខ​ត្រលប់​មក​វិញ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំឆ្លូវ – គោ

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អាច​និយាយ​បាន​ថា អ្នក​កើត​ឆ្នាំ​ឆ្លូវ តែងតែ​មាន​វាសនា​ល្អ មាន​ទំនាក់ទំនង​ក្នុង​សង្គម​ល្អ ហើយ​ក៏​មាន​មនុស្ស​រាប់អាន​ស្រលាញ់​ចូលចិត្ត​ច្រើន។

ការផ្សាយពាណិជ្ជកម្ម

ចន្លោះ​ប្រហោង​មួយ​ដែល​ពួក​គេ​គ្មាន គឺ​សំណាង។ មនុស្ស​នេះ​ជោគជ័យ​មិន​ពឹង​ផ្អែក​លើ​សំណាង​ទាំង​ស្រុង​ទេ តែ​ពឹងផ្អែក​លើ​ទេពកោសល្យ​និង​ការ​ខិតខំ​ដែល​ពួក​គេ​មាន។ ឥឡូវ​ក្នុង​រយៈ​ពេល ១ ខែពេញ ចាប់ពីដើម ដល់ចុងខែវិច្ឆិកា ពួក​គេ​នឹង​ទទួល​​បាន​ការ​ផ្លាស់ប្តូរ ដោយ​លាភ​សំណាង នឹង​កើត​មាន​ច្រើន ហើយ​បើ​មនុស្ស​នេះ​នៅ​បន្ត​ខិតខំ​ប្រឹងប្រែង​ផង នោះ​ទ្រព្យ​សម្បត្តិ​នឹង​ហូរ​ចូល​ឥត​ឈប់។

អ្នកកើតឆ្នាំរកា – មាន់

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោយ​ម៉ោង ០០:០០ ​ថ្ងៃ​ទី ១ ​វិច្ឆិកា ម្ចាស់​ឆ្នាំ​រកា នឹង​ទាញ​សំណាង ទាញ​លាភ​ឥត​ខ្វះ​ចូល​មក​ប៉ះប៉ូវ​ជីវិត ដែល​លំបាក​កាល​ពី​ខែ​មុនៗ។ វា​ហាក់​ដូច​តបស្នង​នូវ​ការ​ខិតខំ​អស់​កាល​ជា​យូរ​របស់​អ្នក ដែល​ហូរ​ញើស ហូរ​ឈាម​មិន​ថា​យប់​ថ្ងៃ។

បន្ថែម​ការ​គិត​វិជ្ជមាន គ្រប់គ្រង​ផ្លូវ​អារម្មណ៍ បន្ថែម​ទំនុក​ចិត្ត នោះ​ឱកាស​នឹង​មក​កាន់​តែ​ច្រើន​ឡើង​បន្ថែម​ទៀត​ផង​ដែរ។ ត្រៀម​ទៅ ១/១១/២០២២ នេះ​ត​ទៅ​មុខ គឺ​ជា​ថ្ងៃ​ល្អ ខែ​ល្អ​កម្រ​រក​បាន៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម