តាមក្បួនហោរាសាស្រ្តបានគន់គូរឃើញថា ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម សម្រាប់រាសីនៅ ៣ ថ្ងៃចុងខែតុលា ចំ ២៩,៣០ និង ៣១ ពួកគេគឺមានរាសីខ្ពស់ត្រដែត ហើយខ្លះនឹងកើតមានការផ្លាស់ប្តូរវិជ្ជមានដ៏ធំមួយក្នុងជីវិត៖
អ្នកកើតឆ្នាំខាល – ខ្លា

ជាមនុស្សដែលតែងតែមានចរិតរឹងមាំ មានទំនួលខុសត្រូវខ្ពស់ចំពោះកិច្ចការងារដែលពួកគេកំពុងធ្វើ។ នៅចុងខែខាងមុខ នឹងមានការផ្លាស់ប្តូរដ៏ធំ ដោយពួកគេទទួលបានឱកាសដែលកម្រនឹងជួបក្នុងជីវិត ហើយអាចនាំឲ្យទទួលបានជោគជ័យ ល្មមនឹងមនុស្សជាច្រើននៅក្បែរខ្លួនគេច្រណែន។
តាមពិតទៅប៉ុន្មានខែមកនេះ ម្ចាស់ឆ្នាំខាល ជួបរឿងលំបាកច្រើនហើយ រួចក៏ដល់ពេលដែលពួកគេទទួលបានរឿងភ្ញាក់ផ្អើលនៃផ្នែកទ្រព្យត្រលប់មកវិញ ដោយការលំបាកនានានឹងត្រូវបានដោះស្រាយ ហើយមានតែសាងអាជីព បង្កើតចំណូល បង្កើតប្រាក់ចំណេញហូរចូលដូចទឹកនៅចុងខែតុលា ហៀរចូលដើមខែវិច្ឆិកា។
អ្នកកើតឆ្នាំជូត – កណ្តុរ

ជាមនុស្សមានចរិតស្លូតបូត ម៉ឺងម៉ាត់ និងតែងតែទទួលបានការរីកចម្រើនក្នុងជីវិតជានិច្ច។ មនុស្សកើតឆ្នាំជូត ប្រហែលជាដំបូងឡើយមិនមែនជាអ្នកមានអ្វីទេ តែពួកគេខិតខំ ពួកគេក្លាហាន ដល់រុញខ្លួនឲ្យក្លាយជាអ្នកមានបានទៅថ្ងៃមុខ។
នៅប៉ុន្មានថ្ងៃចុងក្រោយខែតុលា អ្នកកើតឆ្នាំពពែ នឹងមានជីវិតល្អប្រសើរឡើង បញ្ច្រាសពីស្ថានភាពកាលពីដើមខែ ដែលពួកគេជួបរឿងរ៉ាវលំបាកក្នុងជីវិត។ ទាំងការងារ ការរកស៊ី ទ្រព្យសម្បត្តិរបស់ម្ចាស់ឆ្នាំជូត នឹងរីកសាយ ដូចផ្លែទ្រព្យដែលកំពុងដុះផ្លែផ្កា។ ពួកគេអាចនឹងទទួលបានជំនួយធំ ពីមនុស្សដែលមានឋានៈខ្ពស់ជាង ជួយទាញដៃឲ្យឡើងទៅកម្រិតខ្ពស់មួយទៀតផង។
អ្នកកើតឆ្នាំរកា – មាន់

ជាមនុស្សមានចរិតស្លូតបូត មិនចេះឈឺឆ្អាតនឹងរឿងអ្នកដទៃច្រើនទេ ហើយមនុស្សនេះ រមែងមានមនុស្សល្អៗនៅក្បែរខ្លួន ចាំជួយ ចាំគាំទ្រដល់គេជានិច្ច។ សម្រាប់ការបិទទំព័រខែ ១០ គឺជាពេលវេលានាំសំណាងដ៏ធំមួយសម្រាប់ ម្ចាស់ឆ្នាំរកា ហើយចាប់ពីចុងខែតទៅ ពួកគេនឹងមិនសូវជួបរឿងលំបាកដូចកំឡុងដើមឆ្នាំ ២០២២ នេះទៀតទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

