ម្ចាស់ឆ្នាំទាំង ៤ ខាងក្រោម បើទោះបីធ្លាប់ជួបឧបសគ្គច្រើន សឹងតែអ្នកខ្លះប៊ិះតែធ្លាក់ដល់បាតម្តងម្កាល តែជោគវាសនារបស់ពួកគេនៅអាចស្រោចស្រង់ឡើងមកវិញបាន នៅរយៈពេល ២ ខែបន្ទាប់ ចំខែវិច្ឆិកា-ធ្នូ ដំណាច់ ២០២៣ នេះ៖
អ្នកកើតឆ្នាំជូត – កណ្តុរ

តាមហោរាសាស្រ្ត ២ ខែបន្ទាប់ សម្រាប់ម្ចាស់ឆ្នាំជូត ដែលរមែងជាមនុស្សមានចិត្តល្អ រួសរាយរាក់ទាក់ និងអាចជួបលាភសំណាងធំ នៅពេលខាងមុខ។ អ្វីគ្រប់យ៉ាងសម្រាប់ពួកគេ នឹងទទួលបានជោគជ័យ ធ្វើឲ្យគ្រប់គ្នាមានការច្រណែនខ្លាំង។
ក្នុងកំឡុងពេលនេះ ម្ចាស់ឆ្នាំជូត ក៏រមែងមានគេស្ថិតនៅទីខ្ពស់មកតាមជួយថែរក្សា ទាញឲ្យងើបឡើងជាបន្តបន្ទាប់ ហើយក៏ជួយដឹកដៃឆ្ពោះទៅវិថីរីកចម្រើនក្នុងជីវិតផងដែរ។ បន្ថែមពីសំណាងដែលជួប ទៅមើលឧបសគ្គរបស់ពួកគេវិញ ក៏នឹងអាចជម្នះបានដោយភាពនឹងន ហើយមិនជាមានរឿងអ្វីគួរឲ្យបារម្ភខ្លាំងឡើយ នៅចន្លោះពីរខែចុងឆ្នាំ។
អ្នកកើតឆ្នាំឆ្លូវ – គោ

តាមហោរាសាស្រ្តនិយាយថា ម្ចាស់ឆ្នាំឆ្លូវ ដែលរមែងជាមនុស្សមានទេពកោសល្យ និងចរិតថ្លៃថ្នូរ ក៏តែងតែមើលឃើញចក្ខុវិស័យរយៈពេលយូរ និងប្លែកពីគេ ក្នុងការធ្វើអាជីវកម្ម និងជំនួញផ្សេងៗ។ ហេតុនេះទោះផ្តើមពីតូច ក៏ឆាប់បានកើតជាដុំមាសធំ ជួយឲ្យពួកគេទទួលបានជោគជ័យ យ៉ាងឆាប់រហ័ស។
ដោយសារលាភត្រូវចូលមកដល់ ជីវិតដូចខ្សែទឹកហូរ និងបញ្រ្ចាសវិលទៅរកជោគជ័យ ១៨០ ដឺក្រេ មិនឲ្យម្ចាស់ឆ្នាំច មានការហត់នឿយខ្លាំងទៀតទេ យ៉ាងយូរត្រឹមចុងឆ្នាំ ២០២២។ ទាំងទ្រព្យ ទាំងញាតិ ទាំងទំនាក់ទំនងស្នេហា ទទួលបានមួយពេញចិត្ត។
អ្នកកើតឆ្នាំថោះ – ទន្សាយ

ហោរាសាស្រ្តពោលមកថា នៅរយៈពេល ខែបន្ទាប់ សម្រាប់ម្ចាស់ឆ្នាំថោះ ដែលតែងតែមានការខិតខំព្យាយាម មិនខ្ជិល មានភាពរឹងមាំ ច្បាស់លាស់ក្នុងអាជីពការងារ ការរកស៊ី គឺដល់ពេលដែលទទួលផ្កាយលើកយីអ៊ុនដ៏ធំមួយ ចូលមកដល់ជីវិតរបស់ពួកគេ។
ទេវតាទ្រព្យបានកត់ឈ្មោះម្ចាស់ឆ្នាំជូតចូលក្នុងបញ្ជី ហើយរង់ចាំពេលតែប៉ុន្មានថ្ងៃទៀត ដើម្បីប្រោះព្រំសំណាងធំ មកដល់ពួកគេ។ ប្រាក់ចំណូលក៏នឹងកើន ប្រាក់ចំណេញក៏នឹងចូលមកលើសពីការរំពឹងទុកសម្រាប់អ្នករកស៊ី។
អ្នកកើតឆ្នាំរកា -មាន់

អ្នកកើតឆ្នាំ រកា នៅរយៈពេល ៦០ ថ្ងៃពេញ ចំខែវិច្ឆិកា-ធ្នូ នឹងទទួលលាភសំណាងហូរចូលច្រើន ក្រោយឆ្លងការលំបាករាប់ភ្លេចនាពេលកន្លងមក។ ពេលវេលាខាងមុខ នឹងឆ្ពោះទៅសញ្ញាល្អប្រសើរឡើង ជាពិសេសគឺខែធ្នូ នាំឲ្យអារម្មណ៍ស្រស់បំព្រង ហាក់គ្មានភាពទើសទាល់ក្នុងចិត្ត។
អ្នកក៏នឹងទទួលបានឱកាសល្អ កម្រជួប ដល់កើតជាមាសជាប្រាក់ សម្រាប់ម្ចាស់ឆ្នាំខាងលើ។ ដូច្នេះ ២ ខែនេះ អ្នកសំណាងហើយ យើងសូមចូលរួមអបអរផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

