ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok Thumbnail (1)
ព័ត៌មាន

TOP NEWS: កម្ពុជា-ថៃ ឯកភាពបទឈប់បាញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ នៅពាក់កណ្ដាលអាធ្រាត្រនេះ

TOP NEWS: កម្ពុជា-ថៃ ឯកភាពបទឈប់បាញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ នៅពាក់កណ្ដាលអាធ្រាត្រនេះ (ម៉ាឡេស៉ី)៖ មេដឹកនាំកម្ពុជា-ថៃ បានឯកភាពបទឈប់បាញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ធ្វើឡើងនៅពាក់កណ្ដាលអាធ្រាត្រនេះ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលបានធ្វើឡើងនៅក្នុងសន្និសីទកាសែតរួមគ្នានៅមុននេះបន្ដិច នាពីក្រុងគួឡាឡាំពួរ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

4
ព័ត៌មាន

មេទ័ពភូមិភាគ ២ ថៃ Boonsin Padklang ចេញមុខបញ្ជាក់ថាខ្លួននៅមានដង្ហើ/មដកមិនទាន់ស្ល-ា//ប់ក្នុងសមរភូមិដូចពាក្យគេល្បីទេ

បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមពេញបណ្តាញសង្គមថា មេទ័ពភូមិភាគ ២ របស់ថៃ Boonsin Padklang បានបាត់បង់ជីវិត ពេលនេះម្ចាស់ខ្លួនបានចេញបដិសេធថាមិនពិត ព្រោះខ្លួននៅរស់មានដង្ហើមជាធម្មតាទេ។ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ Boonsin Padklang បានរៀបរាប់ឱ្យដឹងថា មានព័ត៌មានចែកចាយថាខ្លួនបានស្លាប់បាត់បង់ជីវិត ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តទាហានជួរមុខ និង ប្រជាជនថៃ។ Boonsin Padklang អះអាងថា បច្ចុប្បន្ននេះ ខ្លួននៅមានជីវិតរស់ជាធម្មតាទេ ហើយក៏នៅក្បែរទាហានគ្រប់រូបនៅតំបន់ជាយដែន ព្រមទាំងមើលថែប្រជាជនផងដែរ។ ជាពិសេសនោះ Boonsin Padklang…

Knongsrok Thumbnail
សម្រង់

រដ្ឋមន្ត្រីក្រសួងការងារ បង្ហាញពីអំពើហិ-ង្សា និងភាពឃោ-រឃៅមកលើពលរដ្ឋខ្មែរដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

រដ្ឋមន្ត្រីក្រសួងការងារ បង្ហាញពីអំពើហិ-ង្សា និងភាពឃោ-រឃៅមកលើពលរដ្ឋខ្មែរដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញអំពីរូបភាពនៃការប្រព្រឹត្តអំពើហិ-ង្សាពីសំណាក់ក្រុមជ្រុលនិយមថៃមកលើពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃដែលជាអំពើមិនអាចទទួលយកបាននិងបានរំលោ-ភបំពា-នសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ការបង្ហាញនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អង្គការវិជ្ជាជីវៈរបស់និយោជក, អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារកាំបូឌីយ៉ាណា៕…

1
ព័ត៌មាន

មន្ត្រីជំនាញអំពាវនាវពលរដ្ឋត្រូវគិតឱ្យបានហ្មត់ចត់មុនបង្ហោះ ឬចែករំលែកព័ត៌មានពីកងទ័ពដែលគ្មានប្រភពច្បាស់លាស់!

សេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយព័ត៌មាន រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមទទូចដល់សាធារណជនឱ្យពិចារណាគិតឱ្យបានហ្មត់ចត់មុននឹងបង្ហោះ ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាមួយដែលមិនមានប្រភពច្បាស់លាស់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានគូសបញ្ជាក់ថា ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែន មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គមមួយចំនួន ដែលបានធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងកម្លាំង។ ព័ត៌មានទាំងនោះរួមមាន៖ កងទ័ពបានដាច់ស្បៀង កងទ័ពពុំទទួលបានការឧបត្ថម្ភពីសប្បុរសជន ការចល័តទ័ព ការត្រៀមសព្វាវុធធុនធ្ងន់ លើសពីនេះ ការបង្ហោះព័ត៌មានទាក់ទងនឹងជនសង្ស័យដែលជាចារកិច្ចរបស់សត្រូវ បានបង្កផលប៉ះពាល់ដល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ព និងនគរបាលជាតិ។ បែបនេះអាចធ្វើឱ្យសត្រូវដឹងពីការចាប់បាននៃចារកិច្ចរបស់គេ ដែលប៉ះពាល់ដល់សន្តិសុខជាតិ។ នាយកដ្ឋានសង្កត់ធ្ងន់ថា សាធារណជនគួរជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការតែប៉ុណ្ណោះ។ ព័ត៌មានមួយចំនួន ដូចជាព័ត៌មានកម្រិតសន្តិសុខនយោបាយ ការណ៍សម្ងាត់យោធា និងព័ត៌មានសន្តិសុខជាតិ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ។…

1
ព័ត៌មាន

ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រេីប្រាស់ការទម្លាក់គ្រាប់បែកMK-82

ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រេីប្រាស់ការទម្លាក់គ្រាប់បែកMK-82 (ទម្ងន់ប្រមាណ២៣០គ.ក)​ជាច្រេីនគ្រាប់​ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេសគ្រាប់ផ្លោង១៥៥មម​ជាមួយគ្រាប់បែកចង្កោម​ ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ!! ក្នុងស្មារតីការពារបូរណភាពទឹកដីនិងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ​ កងកម្លាំងប្រដាប់អាវុធដ៍អង់អាចក្លាហានរបស់កម្ពុជាបានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ!! ។ រយៈពេលជាង៥០ឆ្នាំមកហេីយពោលគឺចាប់ខែឧសភា​ ឆ្នាំ១៩៧៥​ ដែលគ្រាប់បែកMK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតៈសង្គ្រាមនោះគ្រាប់បែកMK-82 ចំនួន៩១៩​,៦២២គ្រាប់ត្រូវបានទម្លាក់លេី៥៥,៦១៤ទីតាំង​ដោយមានយន្តហោះទម្លាក់ចំនួន​ ១១៥,៨៨៦ជេីងហោះហេីរទម្លាក់គ្រាប់ែក​ លេីទឹកដីកម្ពុជា​ ប៉ុន្តែក្នុងពេលសង្គ្រាមនោះ​ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ! ប្រាសាទវិហារជាទីតាំងដ៍សក្តិសិទ្ធបំផុត​ សូម្បីតែអតីតៈព្រះមហាក្សត្រសៀមឡេីងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដេីម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ!! ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ​ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡេីយ!! ។ —— ប្រភព៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ——…

Knongsrok Thumbnail (2)
ព័ត៌មាន

ថៃយកលេសចោទកម្ពុជា ដើម្បីឆ្លៀតឱកាសប្រើប្រាស់អាវុធកាន់តែសាហាវវាយលើកម្ពុជា

ថៃយកលេសចោទកម្ពុជា ដើម្បីឆ្លៀតឱកាសប្រើប្រាស់អាវុធកាន់តែសាហាវវាយលើកម្ពុជា ភាគីថៃ នៅតែបន្តបើកការវាយប្រហារមុនមកលើកម្ពុជា នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ដោយបានបាញ់ស្រោចរហូតមក ចាប់ពីម៉ោង៣រំលងអធ្រាត ដល់ម៉ោង៥ព្រឹក។ នេះបើតាមលោកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា នាម៉ោង៧ព្រឹកថ្ងៃទី២៨ កក្កដា ២០២៥។ «ភាគីថៃវាយប្រហារបណ្ដើរ ចោទកម្ពុជាបណ្ដើរ»។ លោកស្រី ម៉ាលី សុជាតា បានច្រានចោលព័ត៌មានប្រឌិតរបស់ភាគីថៃ ដែលបានចោទប្រកាន់មកលើកម្ពុជាថា បានប្រើប្រាសមីសីលចម្ងាយឆ្ងាយ PHL-03 វាយប្រហារលើទឹកដីថៃ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គិតមកដល់ម៉ោងនេះ កម្ពុជា មិនទាន់បានប្រើប្រាស់អាវុធធុនធ្ងន់ប្រភេទនេះ វាយប្រហារបកទៅកាន់ភាគីថៃវិញឡើយ។ ផ្ទុយពីការចោទប្រកាន់ខាងលើ…

Knongsrok Thumbnail (1)
ព័ត៌មាន

ថៃ​បាន​បំផ្លាញ​យ៉ាង​ព្រៃផ្សៃ​មក​លើ​កម្ពុជា។!!!

ថៃ​បាន​បំផ្លាញ​យ៉ាង​ព្រៃផ្សៃ​មក​លើ​កម្ពុជា។ នេះ​មិន​មែន​ជា​ការ​ប៉ះ​ទង្គិច​សាមញ្ញ​ទេ ប៉ុន្តែ​ជា​ប្រតិបត្តិការ​យោធា​ដែល​បាន​គ្រោង​ទុក​ជា​យូរ​មក​ហើយ។ នៅថ្ងៃដំបូងនៃការប៉ះទង្គិចនេះ ប្រទេសថៃបានរំលោភលើកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយប្រើយន្តហោះចម្បាំង F16 ចំនួនប្រាំមួយ និងគ្រាប់បែកចង្កោមដ៏សាហាវមកលើកម្ពុជា។ នៅថ្ងៃដដែលនោះ យន្តហោះចម្បាំង F16 មួយគ្រឿង បានទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយមិនគិត និងអៀនខ្មាស។ មុន​កិច្ច​ចរចា​នៅ​ម៉ាឡេស៊ី ថៃ​បាន​បាញ់​ផ្លោង​រាប់​រយ​គ្រាប់​ចូល​មក​កម្ពុជា ជា​ពិសេស​ការ​ប្រើ​អាវុធ​គីមី ម្ខាង​វាយ​ប្រហារ​ទឹក​ដី​កម្ពុជា។ ម៉្យាងវិញទៀត ថៃបានគំរាមកម្ពុជាយ៉ាងព្រៃផ្សៃ។ ទាំង​នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ថៃ​ប្រព្រឹត្ត​មក​លើ​កម្ពុជា។ Thailand has inflicted brutal destruction on Cambodia. This…

Knongsrok Thumbnail
ប្រវត្តិសាស្រ្ត

សម័យលង្វែក (១៤៣១-១៦១៨)៖ សម័យក្រោយរជ្ជកាលព្រះបាទពញាយ៉ាត

សម័យលង្វែក (១៤៣១-១៦១៨)៖ សម័យក្រោយរជ្ជកាលព្រះបាទពញាយ៉ាត ខេត្តកំពង់ឆ្នាំង៖ សម័យលង្វែក (១៤៣១-១៦១៨) គឺជាសម័យក្រោយរជ្ជកាលព្រះបាទពញាយ៉ាត ដែលប្រទេសកម្ពុជាបានជួបប្រទះនឹងសង្គ្រាមជាច្រើន។ រាជធានីត្រូវបានផ្លាស់ប្តូរច្រើនកន្លែង ចាប់ពីអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) រហូតដល់លង្វែក (កំពង់ឆ្នាំង)។ រាជធានីលង្វែកត្រូវបានកសាងក្នុងរយៈពេល៣ឆ្នាំ (១៥២៧-១៥២៩) ក្នុងរជ្ជកាលព្រះបាទចន្ទរាជា។ បន្ទាយនេះមានទំហំ ៣គីឡូម៉ែត្រ × ២គីឡូម៉ែត្រ មានរបងការពារបីជាន់៖ របងដី (ការពារទឹកជំនន់) របងទឹក (សម្រាប់ប្រើប្រាស់) និងរបងឫស្សី (កម្រាស់ ៨០ម៉ែត្រ ការពារសត្រូវ)។…

Knongsrok Thumbnail (1)
ព័ត៌មាន

កងទ័ពអាកាសរបស់ចោរសៀមឈ្លានពាន នៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាសមកលើកម្ពុជានៅថ្ងៃនេះ

សមរភូមិ, ព្រះវិហារ៖ កងទ័ពអាកាសថៃ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង F-16 និង Gripen ដើម្បីវាយប្រហារលើមូលដ្ឋានទ័ពកម្ពុជា នៅជុំវិញតំបន់ព្រំដែនក្បែរប្រាសាទតាក្របី និងតាមាន់ធំ ទោះបីជាមេដឹកនាំកំពូលនៃពិភពលោក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំអង្គការសហប្រជាជាតិ បានបញ្ជាឱ្យអនុវត្តបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។

១
ព័ត៌មាន

សង្គ្រាម​ឈ្លានពាន​ពី​ថៃ​៤​ថ្ងៃ​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា ២,៥​ម៉ឺន​គ្រួសារ ស្មើ​៨​ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន និង​កុមារ​១៣​ម៉ឺន​នាក់ មិន​អាច​សិក្សា​រៀនសូត្រ

រាជធានី​ភ្នំពេញ​ ៖​ រយៈពេល​៤​ថ្ងៃ នៃ​ការ​វាយប្រហារ​ឈ្លានពាន​របស់​ថៃ មក​លើ​កម្ពុជា​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​២,៥​ម៉ឺន​គ្រួសារ ស្មើ​៨​ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន និង​កុមារ​១៣​ម៉ឺន​នាក់ មិន​អាច​សិក្សា​រៀនសូត្រ​បាន​។​នេះ​បើ​តាមលោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ការពារ​ជាតិ ។ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​នា​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​ជំទាវ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​គូសបញ្ជាក់​ថា​៤​ថ្ងៃ នៃ​ការ​វាយប្រហារ​ឈ្លានពាន​របស់​ថៃ ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា ២,៥​ម៉ឺន​គ្រួសារ ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន និង​កុមារ​១៣​ម៉ឺន​នាក់ មិន​អាច​សិក្សា​បានលោកស្រី បាន​មាន​ប្រសាសន៍​ថា សកម្មភាព​របស់​ភាគី​ថៃ ទាំង​គឃ្លើន និង​ទាំង​កម្រោល ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជន​ស៊ី​វិល សាលារៀន ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ បើ​តាម​ការ​គូសបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថា​៖ «​រយៈពេល​៤​ថ្ងៃ…

Knongsrok Thumbnail (1)
ព័ត៌មាន

សរសើរទឹកចិត្តស្នេហាជាតិរបស់បងប្អូនខ្មែរ និង Peypey Dy ដែលបានរួមចំណែកធំធេងតាមរយៈការរៃអង្គាសថវិកាចំនួន ៥០០,០៥១.៣៨ ដុល្លារអាមេរិក

សរសើរទឹកចិត្តស្នេហាជាតិរបស់បងប្អូនខ្មែរ និង Peypey Dy សេចក្តីផ្តើម នៅក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនជាមួយថៃ ដែលបានផ្ទុះឡើងនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ បងប្អូនខ្មែរទូទាំងប្រទេសបានបង្ហាញនូវទឹកចិត្តស្នេហាជាតិដ៏អស្ចារ្យ និងសាមគ្គីភាពដ៏រឹងមាំ។ ក្នុងចំណោមនោះ លោក Peypey Dy បានក្លាយជានិមិត្តរូបនៃការលះបង់ និងស្មារតីស្នេហាជាតិ តាមរយៈការជួយរៃអង្គាសថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការពារជាតិ។ អត្ថបទនេះសរសើរដល់ទឹកចិត្តស្នេហាជាតិរបស់បងប្អូនខ្មែរ និងការរួមចំណែកដ៏ថ្លៃថ្លារបស់លោក Peypey Dy ដែលបានបរិច្ចាគថវិកាចំនួន ៥០០,០៥១.៣៨ ដុល្លារអាមេរិក ដើម្បីគាំទ្រកងទ័ពកម្ពុជា។ ទឹកចិត្តស្នេហាជាតិរបស់បងប្អូនខ្មែរ នៅពេលដែលកងទ័ពថៃបានឈ្លានពានទឹកដីកម្ពុជា ដោយបាញ់គ្រាប់បែកចង្កោម និងអាវុធធុនធ្ងន់មកលើខេត្តព្រះវិហារ…

Fn 2025 07 26 05 22 17 737
ព័ត៌មាន

លោកអ្នកឧកញ៉ា គិត ម៉េង ចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា!!!

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ លោកអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជាមួយនោះដែរ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​លោកអ្នកឧកញ៉ា​គិត…