
មួយជីវិតកូនប្រុសគួរមានប្រពន្ធល្អបី ដូច្នេះ មួយជីវិតកូនស្រី ក៏គប្បីមានប្ដីប្រាំដែរ
កាលពីអត្ថបទមុន គេបានសរសេរលើកឡើងថា ” មនុស្សប្រុស គួរមានប្រពន្ធបីទើបល្អ “ ក្នុងអត្ថបទនោះផងដែរ ប្រពន្ធបីដែលអ្នកសរសេរផ្ដោតនោះគឺចង់សំដៅដល់ ប្រពន្ធទី១ចំណេះដឹង ប្រពន្ធទី២ការងារ ចំណែកប្រពន្ធទី៣គឺឧត្តមភរិយា ដែលបុរសគួរតែមាន បើមានទាំង៣នេះ មានន័យថាជីវិតអ្នកពិតជាមានន័យ និងមានសំណាងបំផុត។ ក្រឡេកមកមើលមនុស្សស្រីយើងវិញ ក៏មិនខុសពីមនុស្សប្រុសប៉ុន្មានដែរ ក្នុងនាមជាកូនស្រី អ្នកគប្បីមានប្ដី៥ ទើបជីវិតអ្នកមិនមានអ្នកណាមកបំបាក់ ឬមាក់ងាយបានឡើយ។ ប្ដី៥ដែលយើងរៀបរៀងនេះ មិនមែនសម្ដៅដល់ប្ដីដែលជាភេទប្រុសនោះឡើយ តែប្ដី៥គឺមានដូចតទៅ ៖ ប្ដីទី១ ៖ កម្លាំងចិត្ត គេថាកូនស្រី ជាភេទទន់ជ្រាយ តែវាមិនដូច្នោះទេ ទោះបីយើងជាស្រី…


