មួយជីវិតកូនប្រុសគួរមានប្រពន្ធល្អបី ដូច្នេះ មួយជីវិតកូនស្រី ក៏គប្បីមានប្ដីប្រាំដែរ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

កាលពីអត្ថបទមុន​ គេបានសរសេរលើកឡើងថា ” មនុស្សប្រុស គួរមានប្រពន្ធបីទើបល្អ “ ក្នុងអត្ថបទនោះផងដែរ ប្រពន្ធបីដែលអ្នកសរសេរផ្ដោតនោះគឺចង់សំដៅដល់ ប្រពន្ធទី១ចំណេះដឹង ប្រពន្ធទី២ការងារ ចំណែកប្រពន្ធទី៣គឺឧត្តមភរិយា ដែលបុរសគួរតែមាន បើមានទាំង៣នេះ មានន័យថាជីវិតអ្នកពិតជាមានន័យ និងមានសំណាងបំផុត។

ក្រឡេកមកមើលមនុស្សស្រីយើងវិញ ក៏មិនខុសពីមនុស្សប្រុសប៉ុន្មានដែរ ក្នុងនាមជាកូនស្រី អ្នកគប្បីមានប្ដី៥ ទើបជីវិតអ្នកមិនមានអ្នកណាមកបំបាក់ ឬមាក់ងាយបានឡើយ។ ប្ដី៥ដែលយើងរៀបរៀងនេះ មិនមែនសម្ដៅដល់ប្ដីដែលជាភេទប្រុសនោះឡើយ តែប្ដី៥គឺមានដូចតទៅ ៖

ការផ្សាយពាណិជ្ជកម្ម

ប្ដីទី១ ៖ កម្លាំងចិត្ត

គេថាកូនស្រី ជាភេទទន់ជ្រាយ តែវាមិនដូច្នោះទេ ទោះបីយើងជាស្រី​ យើងក៏គួរតែមានកម្លាំចិត្តមាំមួន រឹងប៉ឹង មិនអាចទន់ជ្រាយ មិនអាចងាយចុះចាញ់បានទេ មិនដូច្នោះ គេដទៃនឹងមើលងាយ ធ្វើបាបយើងមិនខានឡើយ ហើយជួបរឿងតិចតួច យើងប្រាកដជាបាក់ស្មាត មិនមានជំហច្បាស់ទេ។

ប្ដីទី២ ៖ កម្លាំងកាយ

បើយើងមានកម្លាំងចិត្ត យើងក៏ត្រូវតែមានកម្លាំងកាយស្វាហាប់ នឹងធឹង នឹងន អាចបំពេញកិច្ចការបានគ្រប់យ៉ាង អាចក្រោកឈរបានគ្រប់ស្ថានការណ៍ មិនថាកាលៈទេសៈបែបណា ឬការងារធ្ងន់បែបណា​ក៏យើងអាចធ្វើបានដែរ មិនបាច់ចាំតែមនុស្សប្រុសនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ប្ដីទី៣ ៖ ចំណេះដឹង ភាពឆ្លាតវៃ

ជាមនុស្សស្រី ដ្បិតថាកម្លាំងយើងមិនអាចមានដូចមនុស្សប្រុសទេ តែកម្លាំងគំនិតយើងច្បាស់ជាមិនអន់ឡើយ ឱ្យតែយើងឆ្លាត យើងពូកែ យើងឈ្លាសវៃ មិនថាការងារអ្វី បញ្ហាបែបណា ក៏យើងមុខតែអាចប្រឈមមុខដោះស្រាយបានជាក់ជាមិនខាន។ ជាមនុស្សស្រីត្រូវតែឆ្លាត ពូកែ ទើបអាចគេចផុតពីការប៉ុនប៉ង និងគំនិតមិនល្អរបស់មនុស្សសម័យនេះបាន ជាពិសេសគឺ ភាពពុតត្បុត ល្បិចបោកប្រាស់របស់មនុស្សប្រុស។

ប្ដីទី៤ ៖ ការងារល្អ មុខរបរច្បាស់លាស់


កុំស្ដាប់ កុំជឿ កុំធ្វើតាមពាក្យចាស់ៗកាលពីមុនដែលនិយាយថា ” ខ្លួនជាស្រី ចាំបាច់អីធ្វើការ រកស៊ីស្អី ធ្វើតែការងារផ្ទះ ឱបតែចង្ក្រាន្តឱ្យជុំទៅបានហើយ “ ពាក្យនេះ ស្ដាប់ហើយ បើធ្វើតាម នោះយើងនឹងគ្មានតម្លៃសូម្បីតែបន្តិច ត្រូវចាំថា សម័យនេះហើយ កុំរស់ពឹងប្ដី កុំចាំលាដៃសុំលុយគេចាយ មានដៃមានជើង មានគំនិត គួរតែចេះគិត ចេះរកលុយដោយខ្លួនឯង ចាយលុយខ្លួនឯង វាថ្លៃថ្នូរនឹងមានក្ដីសុខជាង ការដែលចាំតែសុំលុយប្ដី។ ទោះប្ដីខ្លះគឹមិនថាអី តែយើងខ្លួនឯងគួរតែចេះគិត។ មួយទៀត មនុស្សស្រីមានមុខរបរ មានការងារច្បាស់លាស់ ទើបមានតម្លៃ ទើបគេឯងស្ញប់ស្ញែង។

ការផ្សាយពាណិជ្ជកម្ម

ប្ដីទី៥ ៖ អត្តចរិតល្អ ការនិយាយស្ដី

អត្តចរិត ការនិយាយស្ដី ជាការប្រាស្រ័យទាក់ទងដ៏មានតម្លៃ ជាមួយមនុស្សជុំវិញខ្លួន ដូចពាក្យគេថា ” រូបអាក្រក់ សំខាន់ឱ្យតែចរិតល្អ ទោះក្រយ៉ាងណា​ សំខាន់ឱ្យតែមារយាទបាន “ កុំស្អាតតែមុខមាត់ កុំមានតែទ្រព្យធន តែចរិតអន់ មារយាទមិនកើត សន្ដានមិនថ្លៃ។ មនុស្សស្រីចាំបាច់បំផុតគឺចំណុចនេះហើយ។

មនុស្សស្រី ឱ្យតែមានប្ដីទាំង៥នេះ ធានាថា គ្មានអ្នកណាហ៊ានមើលងាយ វាយធ្វើបាប បន្ទាបបន្ថោកអ្នកឡើយ។ ទោះអ្នកមិនមានប្ដីជាភេទប្រុសក៏ដោយ ក៏អ្នកនៅែអាចមានមុខមាត់ មានទ្រព្យសម្បត្តិ អាចចិញ្ចឹមម្ដាយឪពុក ចិញ្ចឹមខ្លួនឯងបានដែរ។ មួយវិញទៀត ប្ដីដែលជាភេទប្រុស បើអ្នករើសត្រូវ ជីវិតអ្នករឹតតែមានន័យ មានក្ដីសុខ តែបើអ្នករើសខុស ដូចយកទុក្ខដាក់ខ្លួន នាំខ្លួនឱ្យវេទនា ជាពិសេស មិនស្រួល អ្វីដែលអ្នកមាន គេអាចនឹងបំផ្លាញគ្មានសល់ទៀតផង៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេច (អត្ថបទអប់រំ) / រូបភាពតំណាង

© ២០១៩ គេហទំព័រ ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑