ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រេីប្រាស់ការទម្លាក់គ្រាប់បែកMK-82 (ទម្ងន់ប្រមាណ២៣០គ.ក)ជាច្រេីនគ្រាប់ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង១៥៥មមជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ!!
ក្នុងស្មារតីការពារបូរណភាពទឹកដីនិងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ កងកម្លាំងប្រដាប់អាវុធដ៍អង់អាចក្លាហានរបស់កម្ពុជាបានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ!! ។





រយៈពេលជាង៥០ឆ្នាំមកហេីយពោលគឺចាប់ខែឧសភា ឆ្នាំ១៩៧៥ ដែលគ្រាប់បែកMK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតៈសង្គ្រាមនោះគ្រាប់បែកMK-82 ចំនួន៩១៩,៦២២គ្រាប់ត្រូវបានទម្លាក់លេី៥៥,៦១៤ទីតាំងដោយមានយន្តហោះទម្លាក់ចំនួន ១១៥,៨៨៦ជេីងហោះហេីរទម្លាក់គ្រាប់ែក លេីទឹកដីកម្ពុជា ប៉ុន្តែក្នុងពេលសង្គ្រាមនោះ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ!



ប្រាសាទវិហារជាទីតាំងដ៍សក្តិសិទ្ធបំផុត សូម្បីតែអតីតៈព្រះមហាក្សត្រសៀមឡេីងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដេីម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ!! ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡេីយ!! ។
——
ប្រភព៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់
——
Preah Vihear Temple was subjected to the use of MK-82 bombs (weighing approximately 230 kg) dropped in large numbers by invading Siamese soldiers, along with various types of artillery shells, particularly 155mm shells and cluster bombs, with the intent to destroy this world heritage site!!
In the spirit of protecting territorial integrity and the Preah Vihear Temple, a cherished legacy of Khmer ancestors, Cambodia’s brave and formidable armed forces successfully counterattacked and fought against the invading enemy!!
For over 50 years, since May 1975, the sound of MK-82 bomb explosions has not been heard on this homeland’s soil! During that past war, 919,622 MK-82 bombs were dropped on 55,614 locations by 115,886 bombing missions over Cambodian territory. However, during that war, no MK-82 bombs were dropped on Preah Vihear Temple!
Preah Vihear Temple is the most sacred site, so much so that even former Siamese kings, upon ascending the throne, used holy water from Preah Vihear Temple for rituals to consecrate their power!! Therefore, any state or individual who destroys Preah Vihear Temple will inevitably face the consequences of karmic destruction!!
Source: His Excellency Heng Ratana, Delegate of the Royal Government in charge as Director General of CMAC