ថៃយកលេសចោទកម្ពុជា ដើម្បីឆ្លៀតឱកាសប្រើប្រាស់អាវុធកាន់តែសាហាវវាយលើកម្ពុជា

ភាគីថៃ នៅតែបន្តបើកការវាយប្រហារមុនមកលើកម្ពុជា នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ដោយបានបាញ់ស្រោចរហូតមក ចាប់ពីម៉ោង៣រំលងអធ្រាត ដល់ម៉ោង៥ព្រឹក។ នេះបើតាមលោកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា នាម៉ោង៧ព្រឹកថ្ងៃទី២៨ កក្កដា ២០២៥។
«ភាគីថៃវាយប្រហារបណ្ដើរ ចោទកម្ពុជាបណ្ដើរ»។ លោកស្រី ម៉ាលី សុជាតា បានច្រានចោលព័ត៌មានប្រឌិតរបស់ភាគីថៃ ដែលបានចោទប្រកាន់មកលើកម្ពុជាថា បានប្រើប្រាសមីសីលចម្ងាយឆ្ងាយ PHL-03 វាយប្រហារលើទឹកដីថៃ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គិតមកដល់ម៉ោងនេះ កម្ពុជា មិនទាន់បានប្រើប្រាស់អាវុធធុនធ្ងន់ប្រភេទនេះ វាយប្រហារបកទៅកាន់ភាគីថៃវិញឡើយ។
ផ្ទុយពីការចោទប្រកាន់ខាងលើ លោកស្រី សុជាតា បានកត់សម្គាល់ឃើញថា ភាគីថៃ កំពុងប្រើប្រាស់វោហោសាស្រ្តចោទប្រកាន់មកលើកម្ពុជាបែបនេះ ដើម្បីធ្វើជាលេសសម្រាប់ពួកគេ អាចប្រើប្រាស់អាវុធកាន់តែសាហាវឃោឃៅ វាយប្រហារមកលើកម្ពុជា ទាំងកម្រោលប៉ុណ្ណោះ។ បើតាមអ្នកនាំពាក្យរូបនេះ កាលពីថ្ងៃទី២៧ កក្កដា ភាគីថៃបានប្រើដ្រូនអត្តឃាត គ្រាប់បែកចង្កោម និងផ្សែងពុលនៅតំបន់ភ្នំខ្មោច និងតំបន់អានសេះ រួមទាំងប្រើយន្តហោះចម្បាំងបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងទីតាំងមួយចំនួនទៀត ក្នុងដែនដីកម្ពុជា ដែលវាផ្ទុយពីអនុសញ្ញា និងច្បាប់អន្តរជាតិ។
ក្រសួងការពារជាតិ ទាមទារឱ្យភាគីថៃ បញ្ឈប់សកម្មភាពប្រឌិតរឿង និងព័ត៌មានក្លែងក្លាយ ដើម្បីបំភាន់ភ្នែក និងត្រចៀកពិភពលោក អំពីមហិច្ឆតា និងគោលបំណងឈ្លានពានលើទឹកដីកម្ពុជាតទៅទៀត។ កម្ពុជា មិនដែលប្រព្រឹត្តទុច្ចរិតដូចភាគីថៃឡើយ ហើយកម្ពុជា ក៏គ្មានមហិច្ឆតាចង់ឈ្លានពានទឹកដីគេ ដូចប្រជាជាតិថៃដែរ៕
**Translation into English:**
Thailand uses pretexts to accuse Cambodia in order to seize the opportunity to deploy increasingly brutal weapons against Cambodia.
The Thai side continues to launch preemptive attacks on Cambodia in the areas of Ta Moan Thom Temple and Ta Krabei Temple, with continuous shelling from 3 a.m. to 5 a.m. This was stated by Ms. Mali Sujata during a press conference on the latest updates regarding Thailand’s invasion of Cambodian territory at 7 a.m. on July 28, 2025.
“Thailand attacks while simultaneously accusing Cambodia,” Ms. Mali Sujata said, rejecting fabricated information from the Thai side, which accused Cambodia of using long-range PHL-03 missiles to attack Thai territory. According to the spokesperson of Cambodia’s Ministry of National Defense, as of this moment, Cambodia has not yet used such heavy weapons to counterattack Thailand.
Contrary to the above accusations, Ms. Sujata noted that Thailand is employing such accusatory rhetoric against Cambodia as a pretext to justify their use of increasingly cruel and savage weapons to attack Cambodia relentlessly. According to the spokesperson, on July 27, Thailand used suicide drones, cluster bombs, and toxic smoke in the Phnom Khmaoch and An Ses areas, along with fighter jets firing multiple rockets at Ta Moan Thom Temple, Ta Krabei Temple, and several other locations within Cambodian territory, in violation of international conventions and laws.
The Ministry of National Defense demands that Thailand cease fabricating stories and spreading false information to deceive the world about their ambitions and intentions to further invade Cambodian territory. Cambodia has never engaged in such deceitful acts as Thailand has, nor does Cambodia have any ambition to invade others’ territory, as the Thai nation does.