សម័យលង្វែក (១៤៣១-១៦១៨)៖ សម័យក្រោយរជ្ជកាលព្រះបាទពញាយ៉ាត

Knongsrok Thumbnail
ការផ្សាយពាណិជ្ជកម្ម

សម័យលង្វែក (១៤៣១-១៦១៨)៖ សម័យក្រោយរជ្ជកាលព្រះបាទពញាយ៉ាត

ខេត្តកំពង់ឆ្នាំង៖ សម័យលង្វែក (១៤៣១-១៦១៨) គឺជាសម័យក្រោយរជ្ជកាលព្រះបាទពញាយ៉ាត ដែលប្រទេសកម្ពុជាបានជួបប្រទះនឹងសង្គ្រាមជាច្រើន។ រាជធានីត្រូវបានផ្លាស់ប្តូរច្រើនកន្លែង ចាប់ពីអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) រហូតដល់លង្វែក (កំពង់ឆ្នាំង)។ រាជធានីលង្វែកត្រូវបានកសាងក្នុងរយៈពេល៣ឆ្នាំ (១៥២៧-១៥២៩) ក្នុងរជ្ជកាលព្រះបាទចន្ទរាជា។ បន្ទាយនេះមានទំហំ ៣គីឡូម៉ែត្រ × ២គីឡូម៉ែត្រ មានរបងការពារបីជាន់៖ របងដី (ការពារទឹកជំនន់) របងទឹក (សម្រាប់ប្រើប្រាស់) និងរបងឫស្សី (កម្រាស់ ៨០ម៉ែត្រ ការពារសត្រូវ)។

ការផ្សាយពាណិជ្ជកម្ម

នៅកណ្តាលរាជធានី ព្រះបាទចន្ទរាជាបានសាងវត្តត្រឡែងកែង ដែលនៅតែស្ថិតសល់រហូតសព្វថ្ងៃ។ លើសពីនេះ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើននៅខេត្តពោធិ៍សាត់ បរិបូណ៍ និងជួសជុលវត្តនៅឧដុង្គ ដូចជាវត្តលើភ្នំរាជទ្រព្យ។ បន្ទាយលង្វែកស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ មានទន្លេ បឹង និងព្រែកជាខែល។ បន្ទាយនេះមានកំពែង៥ជាន់ ដែលរៀបចំដាក់ទាហាន រោងសត្វ សាលាជំនុំ និងរាជវាំង។ ក្នុងកំពែងទី៥ មានរាជវាំងកំពូលប្រាំបិទមាស និងតម្កល់វត្ថុសក្តិសិទ្ធិដូចជា ព្រះកែវ និងព្រះគោ១២ ដែលផ្ទុកគម្ពីរដ៏មានតម្លៃ។

បន្ទាយលង្វែកបានបែកបាក់នៅឆ្នាំ១៥៩៣ ដោយសារភាពចលាចលផ្ទៃក្នុងក្រោយការផ្ទេរអំណាចរបស់ព្រះបាទសត្ថាទី១។ សៀមបានទាញឱកាសនេះ ប្រើល្បិចបាចប្រាក់ឌួង ធ្វើឱ្យប្រជាជនកាប់ព្រៃឫស្សី ហើយវាយកម្ទេចបន្ទាយ។ ផលវិបាករួមមាន កម្ពុជាធ្លាក់ជាប្រទេសទន់ខ្សោយក្រោមចំណុះសៀម ប្រជាជនស្លាប់ច្រើន និងការបាត់បង់គម្ពីរ វត្ថុមានតម្លៃ និងអ្នកប្រាជ្ញ។

ការផ្សាយពាណិជ្ជកម្ម

រឿងព្រះគោ ព្រះកែវ ត្រូវបានប្រឌិតឡើងដើម្បីពន្យល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់នេះ ដោយព្រះគោតំណាងគម្ពីរ និងព្រះកែវតំណាងអ្នកប្រាជ្ញដែលសៀមចាប់យកទៅ។

Screenshot
រូបភាពដំណាង
Screenshot
រូបភាពដំណាង
Screenshot
រូបភាពដំណាង
Screenshot
រូបភាពដំណាង
Screenshot
រូបភាពដំណាង

ប្រភព៖ https://nokorwatnews.com/archives/584496

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម