យោធាថៃចិត្តខ្មៅបា-ញ់បំផ្លាញ «ប្រាសាទតាក្របី» ស្នាដៃដូនតាខ្មែរ ក្រសួងវប្បធម៌ប្រកាសថ្កោលទោសដាច់អហង្ការ!!!

2
ការផ្សាយពាណិជ្ជកម្ម

នៅរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបាញ់បំផ្លាញរបស់យោធាថៃ មកលើ «ប្រាសាទតាក្របី» ជាទីគោរពសក្ការៈរបស់កម្ពុជា ខណៈទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថ មាក់ងាយដល់វប្បធម៌ អរិយធម៌ និង ទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាង បន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។

1
រូបភាពដំណាង
2
រូបភាពដំណាង
3
រូបភាពដំណាង

ក្នុងនោះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និង បណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និង បុគ្គលគ្រប់ៗរូបដែលស្រឡាញ់ការពារបេតិកភណ្ឌនៃមនុស្សជាតិ សូមចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត និង ជំរុញយោធាថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញនេះ។ កិច្ចអន្តរាគមន៍របស់សហគមន៍ជាតិ និង អន្តរជាតិ គឺជាភាពចាំបាច់បំផុត ពីព្រោះយោធាថៃ បាននឹងកំពុងបន្តបាញ់ប្រហារ ដោយមិនញញើតមកលើគ្រប់ទីតាំង មិនថាជាទីតាំងជនស៊ីវិល ឬ ទីតាំងបេតិកភណ្ឌនោះទេ ជាពិសេស កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ ប្រាសាទព្រះវិហារក៏ទទួលរងការបំផ្លាញ ធ្វើឱ្យអគារអភិរក្សក្រោមកិច្ចសហការអភិរក្សកម្ពុជា-ឥណ្ឌា ត្រូវបានខូចខាតទាំងស្រុង រួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹងថា ក្រសួងនឹងប្រើប្រាស់គ្រប់យន្តការទាំងអស់ ទាំងកម្រិតជាតិ និង អន្តរជាតិ ដើម្បីទាមទារឱ្យថៃទទួលខុសត្រូវលើសកម្មភាពអសីលធម៌ទាំងនេះ ចំពោះមុខច្បាប់អន្តរជាតិដែលមានជាធរមាន ក៏ដូចជាកត់ត្រាទុកអំពើបំផ្លិចបំផ្លាញនេះក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ៕

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម