ឧក្រិដ្ឋកម្មទាហានថៃមកលើប្រជាជនខ្មែរ
បន្ទាប់ពីរបបខ្មែរក្រហមរលាយនៅដើមឆ្នាំ 1979 ប្រជាជនខ្មែររាប់សែននាក់បានភៀសខ្លួនទៅប្រទេសថៃ ដោយសង្ឃឹមថានឹងរកបានជំនួយអន្តរជាតិ។ ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរថៃ មេបញ្ជាការទាហានខ្ពង់ខ្ពស់ បានសម្រេចផ្តួចផ្តើមគំនិតដែលគេស្គាល់ថា “ការបណ្តេញទៅប្រទេសកំណើតវិញ” (Involuntary Repatriation) ឬ ក៏ “Pushback Policy” ដោយបង្ខំឲ្យជនភៀសខ្លួនខ្មែរទាំងអស់ត្រលប់ទៅក្នុងប្រទេសវិញនៅតំបន់គ្រោះថ្នាក់តាមព្រំដែន។
🔴 ចំនួនជនរងគ្រោះ៖
នៅថ្ងៃ ១២ ខែកក្កដា ឆ្នាំ ១៩៧៩ កងទាហានថៃដឹកជនភៀសខ្លួនខ្មែរចំនួន ៤២,០០០នាក់ ចេញពីមណ្ឌលជំនួយ Nong Chan និងកន្លែងជាប់ព្រំដែនផ្សេងទៀតមកទម្លាក់នៅលើភ្នំដងរែក
គេរាយការណ៍ថាមានជនភាសសឹកខ្មែរស្លាប់ចំនួន ចន្លោះពី ២,៤០០ ទៅ ៣,០០០នាក់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ
មនុស្សជាច្រើនទៀតបានរងរបួស ឬ បាត់ខ្លួន ពោលគឺជាការសម្លាប់ជនភៀសសឹកដ៏សាហាវពសផ្សៃពីសំណាក់ទាហានថៃ

🔥 ទង្វើរដ៏ឃោឃៅរបស់ទាហានថៃ៖
ទាហានថៃបានដឹកជនភៀសសឹកដែលជាជនជាតិខ្មែរទៅទម្លាក់នៅលើភ្នំដងរែក បន្ទាប់មកបង្ខំឲ្យពួកគេចុះពីភ្នំដើម្បីចូលប្រទេសកម្ពុជាវិញ ហើយអំឡុងពេលបណ្តេញជនភៀសសឹកនោះទាហានថៃថែមទាំងប្រើកាំភ្លើងអាស៊ុល (M16, M60) បាញ់សង្រ្គប់ពីលើជនភៀសសឹកដែលមិនព្រមសម្រូតខ្លួនចុះទៅក្នុងជ្រលងភ្នំថែមទៀតផង។
នៅលើភ្នំ មានសពស្លាប់ទំាងបុរស ស្ត្រី និងក្មេងៗ ក្រោមការបាញ់ប្រហាររបស់ទាហានថៃ។
ជនភៀសសឹកដែលព្យាយាមចុះតាមជ្រលងភ្នំ ចូលទៅក្នុងព្រៃរបស់ប្រទេសកម្ពុជាវិញគឺគ្មានសង្ឃឹមក្នុងការរស់រានមានជីវិតនោះទេ ពោលគឺស្លាប់ដោយសារការអត់អាហារ អត់ទឹក កើតជម្ងឺគ្រុនចាញ់ គ្រុនឈាម ហើយខ្លះស្លាប់ដោយសារជាន់មីនដែលសេសសល់ពីសម័យសង្រ្គាម។
មេទាហានថៃ ដែលត្រូវបានគេចោទប្រកាន់ថាជាអ្នកផ្តួចផ្តើមគំនិត “Pushback Policy” នៅឆ្នាំ 1979 ដែលបញ្ជារឲ្យបញ្ជូនជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ទៅតាមផ្លូវភ្នំខ្មោច ដោយគ្មានសុវត្ថិភាព មានឈ្មោះថា៖គ្រៀងសាក់ ចោម៉ាណាន់ (Gen. Kriangsak Chomanan)

ព័ត៌មានសង្ខេបអំពី គ្រីយ៉ង់សាក់ ចោម៉ាណាន់៖
-
ឈ្មោះពេញ៖ พลเอก เกรียงศักดิ์ ชมะนันทน์ (Kriangsak Chomanan)
-
ថ្ងៃកំណើត៖ ១១ ឧសភា ១៩១៧
-
មរណភាព៖ ២៣ ធ្នូ ២០០៣
-
មុខតំណែង៖ នាយករដ្ឋមន្ត្រីទី ១៥ នៃថៃ (ឆ្នាំ ១៩៧៧–១៩៨០)
-
មុខងាររបស់គាត់ក្នុងឆ្នាំ ១៩៧៩៖ ជាមេបញ្ជាការទាហាន និងជាប្រមុខរាជរដ្ឋាភិបាល
ការបង្ខំឲ្យជនភៀសខ្លួនខ្មែរចំនួន ៤២,០០០នាក់ឡើងភ្នំដងរែកក្នុងឆ្នាំ 1979 ដោយគ្មានសុវត្ថិភាព ជាការល្មើសធ្ងន់ធ្ងរទៅលើបទឧក្រិដ្ឋមនុស្សជាតិ តែបែរជាមិនគ្មាននរណាទទួលខុសត្រូវ។ ដូច្នេះប្រវត្តិនៃភ្នំខ្មោចបានក្លាយជាស្នាមខ្មៅមួយក្នុងទំនាក់ទំនងថៃ-កម្ពុជា និងជាសេចក្តីរំលឹកដ៏ឈឺចាប់សម្រាប់ប្រជាជនខ្មែរ៕


