មេទ័ពភូមិភាគ ២ ថៃ Boonsin Padklang ចេញមុខបញ្ជាក់ថាខ្លួននៅមានដង្ហើ/មដកមិនទាន់ស្ល-ា//ប់ក្នុងសមរភូមិដូចពាក្យគេល្បីទេ

4
ការផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមពេញបណ្តាញសង្គមថា មេទ័ពភូមិភាគ ២ របស់ថៃ Boonsin Padklang បានបាត់បង់ជីវិត ពេលនេះម្ចាស់ខ្លួនបានចេញបដិសេធថាមិនពិត ព្រោះខ្លួននៅរស់មានដង្ហើមជាធម្មតាទេ។

នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ Boonsin Padklang បានរៀបរាប់ឱ្យដឹងថា មានព័ត៌មានចែកចាយថាខ្លួនបានស្លាប់បាត់បង់ជីវិត ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តទាហានជួរមុខ និង ប្រជាជនថៃ។ Boonsin Padklang អះអាងថា បច្ចុប្បន្ននេះ ខ្លួននៅមានជីវិតរស់ជាធម្មតាទេ ហើយក៏នៅក្បែរទាហានគ្រប់រូបនៅតំបន់ជាយដែន ព្រមទាំងមើលថែប្រជាជនផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ជាពិសេសនោះ Boonsin Padklang បានសុំឱ្យប្រជាជនមើល និង ជឿព័ត៌មានពីប្រភពច្បាស់លាស់ ដើម្បីចៀសវាងកុំឱ្យមានការជ្រួលច្របល់ ក៏ដូចជាបាក់ទឹកចិត្ត៕

1
រូបភាពដំណាង
2
រូបភាពដំណាង
3
រូបភាពដំណាង
4
រូបភាពដំណាង

ប្រភព៖ Khaosod

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑