ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy (2)
ប្រវត្តិសាស្រ្ត

ប្រវត្តិភ្នំខ្មោច និងទុក្ខវេទនារបស់ប្រជាជនខ្មែរដោយសារទាហានថៃ

ឧក្រិដ្ឋកម្មទាហានថៃមកលើប្រជាជនខ្មែរ បន្ទាប់ពីរបបខ្មែរក្រហមរលាយនៅដើមឆ្នាំ 1979 ប្រជាជនខ្មែររាប់សែននាក់បានភៀសខ្លួនទៅប្រទេសថៃ ដោយសង្ឃឹមថានឹងរកបានជំនួយអន្តរជាតិ។ ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរថៃ មេបញ្ជាការទាហានខ្ពង់ខ្ពស់ បានសម្រេចផ្តួចផ្តើមគំនិតដែលគេស្គាល់ថា “ការបណ្តេញទៅប្រទេសកំណើតវិញ” (Involuntary Repatriation) ឬ ក៏ “Pushback Policy” ដោយបង្ខំឲ្យជនភៀសខ្លួនខ្មែរទាំងអស់ត្រលប់ទៅក្នុងប្រទេសវិញនៅតំបន់គ្រោះថ្នាក់តាមព្រំដែន។ 🔴 ចំនួនជនរងគ្រោះ៖ នៅថ្ងៃ ១២ ខែកក្កដា ឆ្នាំ ១៩៧៩ កងទាហានថៃដឹកជនភៀសខ្លួនខ្មែរចំនួន ៤២,០០០នាក់ ចេញពីមណ្ឌលជំនួយ Nong Chan និងកន្លែងជាប់ព្រំដែនផ្សេងទៀតមកទម្លាក់នៅលើភ្នំដងរែក គេរាយការណ៍ថាមានជនភាសសឹកខ្មែរស្លាប់ចំនួន ចន្លោះពី…

Cover Copy (2)
ព័ត៌មាន

តោះមកស្គាល់ពីអាវុធ BM-21 ដែលថ្មីៗនេះកម្ពុជាបានប្រើប្រាស់វា ក្នុងការការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពាន

នេះជាបរិបទ និងព័ត៌មានទាក់ទងនឹង អាវុធ BM‑21 Grad ដែលកម្ពុជាបានប្រើប្រាស់ថ្មីៗនេះ ក្នុងការការពារសន្តិភាពនិងទឹកដី៖   អាវុធ BM-21 Grad គឺជាប្រភេទរ៉ុក្កែតបាញ់បានច្រើនគ្រាន់ក្នុងពេលតែមួយ (Multiple Launch Rocket System – MLRS) ដែលអភិវឌ្ឍឡើងដោយសហភាពសូវៀតក្នុងឆ្នាំ 1963។ វាត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការបាញ់គ្រាប់រាប់សិបគ្រាប់ក្នុងពេលខ្លី ដើម្បីបំផ្លាញកម្លាំងសត្រូវនៅលើដី។ BM-21 ត្រូវបានដាក់នៅលើរថយន្ត Ural-375D ឬ Ural-4320 ដែលមានសមត្ថភាពផ្លាស់ទីបានលឿន នៅក្នុងតំបន់ភ្នំ ឬ ជនបទជាច្រើន។ BM21មួយគ្រឿងអាចបាញ់បានរហូតដល់…

SR3a
ព័ត៌មាន

មន្ទីរពេទ្យមួយនៅថៃ ប្រកាសលែងទទួលអ្នកជំងឺជនជាតិខ្មែរ សូម្បីតែអ្នកទៅបើកថ្នាំជំនួសក៏មិនឱ្យដែរ

ព័ត៌មានថ្មី៖ មន្ទីរពេទ្យថៃផ្អាកទទួលអ្នកជំងឺខ្មែរ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ មន្ទីរពេទ្យ Sapphasitthiprasong ក្នុងខេត្ត Ubon Ratchathani បានប្រកាសផ្អាកទទួលអ្នកជំងឺខ្មែរឱ្យសម្រាកព្យាបាល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ មន្ទីរពេទ្យបញ្ជាក់ថា ដោយមានស្ថានការណ៍ចលាចលនៅព្រំដែន ដែលប៉ះពាល់ដល់សន្តិសុខ និងក្រោយការពិភាក្សារបស់គណៈកម្មាធិការគ្លីនិកពិសេស ពួកគេសម្រេច៖ ផ្អាកទំនាក់ទំនងជាមួយអ្នកបកប្រែខ្មែរ បិទសេវាកម្ម SMC Premium ជាបណ្តោះអាសន្ន លុបចោលការបើកថ្នាំជំនួស ផ្អាកទទួលអ្នកជំងឺថ្មីពីកម្ពុជា អ្នកជំងឺខ្មែរដែលកំពុងព្យាបាលនៅមន្ទីរពេទ្យនឹងត្រូវបែងចែកកន្លែងយ៉ាងច្បាស់។ មហាជនសម្តាល់ថា សេចក្តីសម្រេចនេះធ្វើឱ្យពួកគេខកចិត្តយ៉ាងខ្លាំង ព្រោះសូម្បីតែមន្ទីរពេទ្យដែលគួរជួយរក្សាជីវិត ក៏ចាប់ផ្តើមបង្ហាញការរើសអើងជាតិសាស្ត្រផងដែរ។ ប្រភព៖ Khaosod

Cover Copy (2)
សង្គម

គុណធម៌ ៣ យ៉ាង ដែលនាំពរជ័យជាច្រើនមកកាន់ជីវិតអ្នក

ការអធ្យាស្រ័យ និងភាពសប្បុរស គឺជាសកម្មភាពដែលប្រមូលនូវគុណធម៌ និងផ្តល់ពរដល់ខ្លួនអ្នក។ ខាងក្រោមនេះជាគុណធម៌៣យ៉ាង ដែលនាំមកនូវពរជ័យជាច្រើនដល់អ្នក៖   ១.សេចក្តីសប្បុរស «មនុស្សល្អនឹងទទួលបានពរ» បើអ្នកមានចិត្តល្អ និយាយពាក្យល្អ ហើយធ្វើអំពើល្អច្រើន នោះពរនឹងមកដល់អ្នក។ នៅសម័យបុរាណ មានអ្នកប្រាជ្ញម្នាក់ឈ្មោះ Yuan Liufan ដែលកំពុងអានសៀវភៅ។ នៅតាមផ្លូវទៅកន្លែងប្រឡង គាត់បានជួបគ្រូទាយម្នាក់។ គ្រូទាយបាននិយាយថា អ្នកប្រាជ្ញម្នាក់នេះនឹងប្រឡងថ្នាក់ខេត្តមិនជាប់ទេ លើសពីនេះទៀតគាត់នឹងស្លាប់នៅអាយុ 53 ឆ្នាំដោយគ្មានកូនសូម្បីតែម្នាក់។ ដំបូងឡើយ Yuan Liufan មិនជឿទេ ប៉ុន្តែនៅពេលដែលគាត់បានដឹងពីលទ្ធផលប្រឡង គាត់មានការភ្ញាក់ផ្អើលជាខ្លាំង។ គាត់ចាប់ផ្តើមបាក់ទឹកចិត្តដោយគិតថានេះជាវាសនាហើយគ្មានសង្ឃឹមទៅថ្ងៃមុខ។…

Cover Copy (2)
សុខភាព

អ្នកជំងឺមហារីកដែលឧស្សាហ៍ហាលថ្ងៃក្រោយ ៦ខែ នៃការព្យាបាល នឹងមានសុខភាពប្រសើរឡើង

បន្ទាប់ពីបានតែ 6 ខែនៃការហាលថ្ងៃ ជាប់លាប់ រាងកាយរបស់អ្នកជំងឺបានកត់ត្រាការផ្លាស់ប្តូរសំខាន់ៗចំនួន៤ ដែលទាក់ទងនឹងសុខភាព និងលទ្ធភាពនៃការស្តារឡើងវិញ។ មនុស្សជាច្រើននៅតែយល់ខុសថា ការហាលថ្ងៃគឺសម្រាប់តែធ្វើឱ្យស្បែកស្អាតប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ពន្លឺព្រះអាទិត្យ – ប្រសិនបើប៉ះពាល់ត្រឹមត្រូវ នឹងនាំមកនូវអត្ថប្រយោជន៍កាន់តែជ្រៅ ជាពិសេសសម្រាប់អ្នកជំងឺមហារីក។ នេះគឺជាកត្តាគាំទ្រការស្តារឡើងវិញដ៏សាមញ្ញ ប៉ុន្តែជារឿយៗត្រូវបានគេមើលរំលងអំឡុងពេលព្យាបាល។   ១.ការពង្រឹងប្រព័ន្ធភាពស៊ាំ ចំពោះអ្នកជំងឺមហារីក ជារឿយៗប្រព័ន្ធការពាររាងកាយចុះខ្សោយយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីការព្យាបាលដោយប្រើគីមី និងការព្យាបាលដោយវិទ្យុសកម្ម។ ដំណើរការព្យាបាលអាចបំផ្លាញកោសិកាភាពស៊ាំធ្វើឱ្យរាងកាយងាយនឹងរងការវាយប្រហារពីបាក់តេរី មេរោគ និងភ្នាក់ងារបង្កជំងឺផ្សេងៗ។ ការសិក្សាជាច្រើនបានបង្ហាញថា វីតាមីន D ដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រភាពស៊ាំ ជាពិសេសក្នុងការធ្វើឱ្យសកម្ម និងបង្កើនមុខងារនៃកោសិកា…

Knongsrok Thumbnail (2)
ព័ត៌មាន

កាសែតមួយរបស់ថៃ ដែលបានបិទព័ត៌មានមិនឱ្យពលរដ្ឋនៅកម្ពុជាមើលឃើញ បានសរសេរថា កម្ពុជាមានជំនួយពី «ទាហានស៊ីឈ្នួលរុស្ស៊ី»

កាសែតមួយរបស់ថៃ ដែលបានបិទព័ត៌មានមិនឱ្យពលរដ្ឋនៅកម្ពុជាមើលឃើញ បានសរសេរថា កម្ពុជាមានជំនួយពី «ទាហានស៊ីឈ្នួលរុស្ស៊ី» ក្នុងការ​បាញ់ទម្លាក់ដ្រូន។ តាមពិត មនុស្សទាំងអស់ក្នុងរូបភាព ក្រៅពី​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្ស បុរសពីរនាក់ដែលពាក់មួក BHQ ដែលកាសែតថា ធ្វើឱ្យគេយល់ថា ជាទាហានស៊ីឈ្នួលរុស្ស៊ី នោះ គឺជាមន្ត្រីអង្គរក្ស ដោយក្នុងនោះមាន​ លោក ឈាង ជីវែង កីឡាករបាល់ទះមួយរូបរបស់បញ្ជាការដ្ឋានអង្គរក្សផងដែរ។ English: A Thai newspaper, which blocked information from…

Knongsrok Thumbnail
បច្ចេកវិទ្យា

សារៈសំខាន់នៃ Digital Literacy និង Cybersecurity ក្នុងយុគសម័យឌីជីថល

សារៈសំខាន់នៃ Digital Literacy និង Cybersecurity ក្នុងយុគសម័យឌីជីថល នៅក្នុងយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការមាន Digital Literacy (ចំណេះដឹងឌីជីថល) ខ្ពស់គឺជាតម្រូវការចាំបាច់ដើម្បីឱ្យបុគ្គលម្នាក់ៗអាចប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព។ Digital Literacy មិនត្រឹមតែជួយឱ្យយើងយល់ដឹងពីរបៀបប្រើប្រាស់ឧបករណ៍ឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជំនាញក្នុងការវិភាគ និងការពារខ្លួនពីហានិភ័យផ្សេងៗនៅលើអ៊ីនធឺណិត។ ការយល់ដឹងអំពីវេទិកាឌីជីថល កម្មវិធី និងបណ្តាញសង្គម អាចជួយឱ្យយើងទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព និងភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ Cybersecurity (សន្តិសុខសាយប័រ) ក៏មានសារៈសំខាន់មិនអាចខ្វះបានឡើយ។ នៅពេលដែលយើងធ្វើសកម្មភាពនានាតាមអ៊ីនធឺណិត ដូចជាការរកលុយអនឡាញ ការទិញលក់ ឬការចែករំលែកព័ត៌មានផ្ទាល់ខ្លួន យើងតែងប្រឈមនឹងហានិភ័យពី…

Cover Copy (2) Recovered
បច្ចេកវិទ្យា

អ្នកជំនាញព្យាករណ៍ថា មានការងារ៥ផ្នែក ដែលទំនងជានឹងត្រូវជំនួសដោយ AI នាពេលខាងមុខនេះ

ការលេចឡើងនៃបញ្ញាសិប្បនិម្មិត (AI) បានបណ្តាលឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងទីផ្សារការងារ។ អ្នកជំនាញព្យាករណ៍ថា មានការងារចំនួន៥ ដែលទំនងជានឹងត្រូវជំនួសដោយ AI នាពេលអនាគត។ 41% នៃនិយោជកទូទាំងពិភពលោកគ្រោងនឹងកាត់បន្ថយបុគ្គលិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយសារឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត។ នេះគឺជាព័ត៌មានដែលមាននៅក្នុងរបាយការណ៍អនាគតនៃការងារឆ្នាំ 2025 នៃវេទិកាសេដ្ឋកិច្ចពិភពលោក។ ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហិរញ្ញវត្ថុឈានមុខគេមួយរបស់ពិភពលោកបានព្យាករណ៍ថានៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ការងារប្រហែល 300 លាននៅទូទាំងពិភពលោកនឹងត្រូវជំនួសដោយ AI ។ ការងារមួយចំនួនដែលទំនងជាត្រូវបានជំនួសដោយ AI នាពេលអនាគតដ៏ខ្លីរួមមានដូចខាងក្រោម៖   ១.អ្នកបញ្ចូលទិន្នន័យ នេះគឺជាការងារដែលមានហានិភ័យខ្ពស់ក្នុងការជំនួសដោយ AI…

Knongsrok Thumbnail (2)
ព័ត៌មាន

ជប៉ុនចាត់ទុកទំនាក់ទំនងល្អរវាងកម្ពុជា និងថៃជាកត្តាសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពតំបន់

ជប៉ុនចាត់ទុកទំនាក់ទំនងល្អរវាងកម្ពុជា និងថៃជាកត្តាសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពតំបន់។ រដ្ឋាភិបាលជប៉ុនស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា-ថៃ ដែលសម្រេចនៅថ្ងៃទី២៨ ខែកក្កដា។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក អ៊ីវ៉ាយ៉ា តាកេស៊ី បានថ្លែងថា ទំនាក់ទំនងរឹងមាំរវាងប្រទេសទាំងពីរមានសារៈសំខាន់សម្រាប់តំបន់។ ជប៉ុនខិតខំជំរុញឱ្យកម្ពុជា និងថៃកាត់បន្ថយភាពតានតឹង។ លោកក៏កោតសរសើរកិច្ចខិតខំផ្នែកការទូត ពិសេសម៉ាឡេស៊ី និងអាម៉េរិក។ ជប៉ុនប្តេជ្ញាគាំទ្រការអនុវត្តបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹង។ បន្ទាប់ពីជម្លោះ៥ថ្ងៃ កម្ពុជា និងថៃបានជួបពិភាក្សានៅម៉ាឡេស៊ី ដោយមានការឯកភាព៖ ១. បទឈប់បាញ់ភ្លាមៗ ចាប់ពីពាក់កណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា។ ២. កិច្ចប្រជុំមេបញ្ជាការនៅថ្ងៃទី២៩ ខែកក្កដា។ ៣.…

Cover Copy (2)
PR

ខ្មែរស្រឡាញ់ខ្មែរ! សាលារៀនសុវណ្ណភូមិ ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

សេចក្ដីជូនដំណឹង ស្ដីពី ការផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ!!!   សាលារៀនសុវណ្ណភូមិ សូមជម្រាបជូនដំណឹងដល់ក្រុមគ្រួសារយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិឱ្យបានជ្រាបថា ដើម្បួចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានសម្រេចផ្ដល់ អាហារូបករណ៍១០០%រហូតដល់ចប់ថ្នាក់ទី១២ ទាំងកម្មវិធីចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសទូទៅ ជូនដល់កូនៗយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិ។ សូមក្រុមគ្រួសារយុទ្ធជនពលីធ្វើការទំនាក់ទំនងមកកាន់ សាលារៀនសុវណ្ណភូមិតាមរយៈលេខ 015 838 015 ឬ 015 838 902

Knongsrok Thumbnail
ព័ត៌មាន

BREAKING: មេបញ្ជាការភូមិភាគ៤កម្ពុជា និងមេបញ្ជាការភូមិភាគទី២ថៃ៖ «យល់ព្រមឈប់បាញ់គ្នា»

BREAKING: មេបញ្ជាការភូមិភាគ៤កម្ពុជា និងមេបញ្ជាការភូមិភាគទី២ថៃ៖ «យល់ព្រមឈប់បាញ់គ្នា» (ឧត្តរមានជ័យ)៖ កិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ បានបញ្ចប់ហើយ នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយលទ្ធផលដូចខាងក្រោម៖ ទី១៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា ទី៣៖ បើមានបញ្ហាត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភាគ២ ដោយម្ខាង៤នាក់៕

Knongsrok Thumbnail (1)
សម្រង់

ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម

ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ ១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ ២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07:00 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025…