ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម

Knongsrok Thumbnail (1)
ការផ្សាយពាណិជ្ជកម្ម
ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖
១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។
២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07:00 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង
៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចារកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។
Translation to English
As a result of the fruitful meeting between His Excellency Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and His Excellency Phumtham Wechayachai, Acting Prime Minister of the Kingdom of Thailand, both Cambodia and Thailand have agreed on the following:
1. An immediate and unconditional ceasefire, which will take effect at 24:00 on July 28, 2025. This is a significant step toward reducing tensions and restoring peace and security.
2. Arrange an informal meeting at the level of military region commanders (Thailand’s 1st and 2nd Military Regions and Cambodia’s 4th and 5th Military Regions) at 07:00 on July 29, 2025, and continue to organize meetings with relevant military attachés and deputy attachés, led by the ASEAN Chair, pending agreement from both parties.
3. Organize the Cambodia-Thailand General Border Committee (GBC) meeting on August 4, 2025, with Cambodia as the host.
His Excellency Samdech Thipadei, Prime Minister, expresses gratitude to His Excellency Prime Minister Anwar Ibrahim for initiating and facilitating this meeting and acting as the host. His Excellency Samdech Thipadei also thanks His Excellency President Donald Trump for supporting the ceasefire negotiation process to build peace, with the United States acting as a co-organizer of today’s meeting. His Excellency Samdech Thipadei also extends appreciation to the Chinese government for consistently supporting and encouraging both parties to seek a ceasefire and actively contributing to this special meeting.
ការផ្សាយពាណិជ្ជកម្ម
↑