
ឥណ្ឌាលក់មីស៊ីល Astra ឲ្យវៀតណាមយកទៅបំពាក់លើយន្តហោះចម្បាំងម៉ាក Su-27 និង Su-30
ប្រទេសឥណ្ឌាបានផ្តល់ឱ្យប្រទេសវៀតណាមនូវផលិតក្នុងស្រុកគឺគ្រាប់មីស៊ីលបាញ់ពីលើអាកាសរយៈចម្ងាយមធ្យម Astra Mk1 Beyond Visual range Air to Air Missile ដើម្បីបំពាក់លើយន្តហោះចម្បាំង Sukhoi-30MK2 របស់ខ្លួន និងយន្តហោះចម្បាំង Su-27 សេរីចាស់ចាស់របស់ខ្លួន។ កិច្ចព្រមព្រៀងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្មីៗនេះរវាងរដ្ឋមន្ត្រីការពារជាតិសហភាពលោក Rajnath Singh និងសមភាគីវៀតណាមឧត្តមសេនីយ៍ Ngo Xuan Lich តាមរយៈវីដេអូខោនហ្វ្រិន ( video-conferencing)។ លើសពីនេះ! ប្រទេសឥណ្ឌាបានធានាដល់ប្រទេសវៀតណាមជួយក្នុងការធ្វើទំនើបកម្មនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដោយផ្តោតលើការពង្រឹងសមត្ថភាពដែនសមុទ្ររួមទាំងការបណ្តុះបណ្តាលអ្នកបើកយន្តហោះសម្រាប់ការហោះហើរ Su-30 ដែលផលិតដោយរុស្ស៊ី និងហ្វឹកហាត់អ្នកបើកយន្តហោះរបស់ខ្លួន…




















