
ទេវតាសំណាង អានឈ្មោះម្ចាស់ឆ្នាំ ៤ ត្រៀមអង្រួនកំណប់ទ្រព្យ រាប់លុយចុកដៃខែសីហា
តាមក្បួនហោរ ទាយថាអ្នកកើតឆ្នាំទាំង ៤ ត្រូវបានទេវតាសំណាង អានឈ្មោះ ដូចបានប្រោសឲ្យត្រៀមដល់ពេលបើកកំណប់ទ្រព្យនៅខែក្រោយ ខែសីហា។ ទៅផ្ទៀងផ្ទាត់មើលបន្តិចមើល តើមានឆ្នាំរបស់អ្នក ឬមនុស្សដែលអ្នកស្គាល់ដែរឬទេ? អ្នកកើតឆ្នាំរោង – នាគ អ្នកកើតឆ្នាំរោង នឹងជួបសំណាងនឹកស្មានមិនដល់ ឡើងទាំងកេរឈ្មោះ ទាំងទ្រព្យសម្បត្តិ ពោលយីអ៊ុនចាប់បើក ពីដើមខែសីហាខាងមុខនេះតទៅហើយ។ មិនថាអ្នកប្រកបរបរអ្វីទេ នឹងដំណើរការទៅរលូន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ចំណូលនិងចំណេញកើនឡើង អាចឲ្យអ្នកសល់លុយសន្សំច្រើនជាងមុន គុណជា ៥ ជា ១០ ដង។ ទន្ទឹមនេះ បើមនុស្សកើតឆ្នាំនាគចេះគ្រប់គ្រង និងរៀបចំផែនការណ៍ចំណាយឲ្យបានល្អ…




















