ប្លែកៗ

13
Inspiration

តើអ្នកជាមនុស្សបែបណាឲ្យពិតប្រាកដ? ជ្រើសរើសយកដើមឈើមួយដើម្បីទស្សន៍ទាយពីបុគ្គលិកលក្ខណៈរបស់អ្នក

ដើមឈើទី១ ប្រសិនបើអ្នករើសយកដើមឈើទី១ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយទំនួលខុសត្រូវពីកំណើតនិងធ្វើកិច្ចការអ្វីមួយប្រកបដោយភាពយកចិត្តទុកដាក់។ អ្នកមិនភ័យខ្លាចនឹងប្រឈមមុខនឹងបញ្ហានោះទេដោយសារអ្នកជឿជាក់ថា អ្នកនឹងអាចយកឈ្នះលើវាបាន។ ដើមឈើទី២ ប្រសិនបើអ្នករើសយកដើមឈើទី២ អ្នកគឺជាមនុស្សដែលពូកែចុះសម្រុងនឹងអ្នកដ៏ទៃនិងតែងតែជួយគេឯងក្នុងគ្រាលំបាក។ អ្នកគឺជាមនុស្សដំបូងដែលគេតែងនឹកឃើញនៅពេលគេត្រូវការជំនួយ។ ប៉ុន្តែអ្នកមិនត្រូវចាំតែជួយគេរហូតភ្លេចខ្វាយខ្វល់ពីខ្លួនឯងនោះទេ។ ដើមឈើទី៣ ប្រសិនបើអ្នករើសយកដើមឈើទី៣ អ្នកគឺជាមនុស្សដែលមានបញ្ញានិងភាពវៀងវៃ។ អ្នកពូកែក្នុងការដោះស្រាយនិងគិតបានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយថែមទាំងចេះបង្ការខ្លួនពីបញ្ហាដែលអាចកើតមាននៅពេលអនាគតថែមទៀតផង៕

Dfdfer
ប្លែកៗ

រើសចិញ្ចៀនថង់ទ្រព្យមួយ ដើម្បីដឹងថាសប្តាហ៍ខាងមុខ ៤-១0 កក្កដា អ្នកនឹងត្រូវជួបរឿងអ្វី?

តាម​រយៈចិញ្ចៀនថង់ទ្រព្យទាំង ៣ គឺ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​សារ​នៃ​ដំណឹង​ល្អ​ផ្សេងៗ​ពី​គ្នា តែ​ក្នុង​អត្ថន័យ​រួម​គឺ​នាំ​ឲ្យ​អ្នក​ទៅ​សម្រេច​នៅ​ក្តី​ស្រមៃ និង​ភាព​រុងរឿង​នៃ​ជីវិត។ ការ​ជ្រើសរើស ១ របស់​អ្នក នឹង​អាច​ទទួល​បាន​សារ​បង្ហាញប្រាប់ សម្រាប់សប្តាហ៍ថ្មី ៤-១០ កក្កដាដូច​ខាង​ក្រោម៖ ចិញ្ចៀនទី ១ នេះ​ជា​ចិញ្ចៀននៃ​ក្តី​សង្ឃឹម ដោយ​ចង់​មក​ប្រាប់​អ្នក​ថា បំណង​ប្រាថ្នា​ដែល​អ្នក​គិត​ទុក​យូរ​មក​ហើយ​នោះ ចូរ​កុំ​បោះបង់ អ្នក​សក្តិសម​នឹង​ទទួល​បាន​វា ព្រោះ​អ្នក​បាន​ចំណាយ​ពេល​ជា​ច្រើន​មក​ហើយ ខិតខំ​និង​លះបង់​នូវ​រឿង​ជា​ច្រើន។ មិន​យូរ​ទេ ឆាប់ៗ​នេះ​ឯង ឲ្យ​តែ​អ្នក​បន្ត​ដើរ​លើ​ផ្លូវ​នៃ​ទិសដៅ​ដ៏​ត្រឹមត្រូវ​ដដែល។ ចិញ្ចៀនទី ២ មាន​ដំណឹង​ល្អ ដែល​អ្នក​កំពុង​រង់ចាំ​យូរ​មក​ហើយ និង​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ល្អ​ប្រសើរ​ជាង​មុន។ នោះ​គឺ​នៅសប្តាហ៍ខាងមុខ អ្នក​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ជួយ​ឲ្យ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​មាន​ភាព​ល្អ​ប្រសើរ។…

Df
ប្លែកៗ

អ្នក​កើត​ឆ្នាំ​ទាំង ៤ ជៀស​អស់​គ្រោះ​នៅ​ឆ្នាំ ២០២៣ សល់​លុយ​ទិញ​មាស​ទិញ​ដី​នៅ​ឆ្នាំ ២០២៤

តាម​ក្បួន​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​ឃើញ​ថា អ្នក​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម នៅ​រយៈ​ពេល ២ ឆ្នាំ​ទៅ​មុខ ពោល​ចន្លោះ ២០២២-២៣ និង ២០២៤ នឹង​អាច​បត់​ជីវិត​ឲ្យ​ប្រែ​ជា​ភាព​ជោគជ័យ សល់​លុយ​ទិញ​មាស​ទិញ​ដី​ទុក​ជា​បន្តបន្ទាប់៖ អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក ឆ្នាំ​កុរ ជា​មនុស្ស​មិន​សូវ​ចេះ​និយាយ​ច្រើន​ទេ ស្ងៀមៗ​តែ​ពោរពេញ​ដោយ​ទំនួល​ខុស​ត្រូវ​និង​ភាព​ជា​អ្នក​ដឹកនាំ​ខ្ពស់​ក្នុង​ជីវិត។ មនុស្ស​នេះ ស៊ូ​ឲ្យ​គេ​មើល​ងាយ​ខ្លួន តែ​មិន​ឲ្យ​ប៉ះពាល់​ទាំង​កាយវិការ​និង​ពាក្យ​សម្តី ទៅ​លើ​ក្រុម​គ្រួសារ ឬ​មនុស្ស​ជា​ទី​ស្រលាញ់។ ជា​ទូទៅ តែង​ដើរ​ជា​ខ្នង​បង្អែក​យ៉ាង​រឹងមាំ ហើយ​ពេលវេលា ២ ឆ្នាំ​ទៅ​មុខ ជ្រូក​មាន​សំណាង ហូប​ឆ្អែត​ដេក​ឆ្អែត បាន​សុខ…

Picsart_22 07 03_09 35 03 380
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រ! សព្វថ្ងៃនេះតើអ្វីជាសេចក្ដីសុខរបស់អ្នក? រើសវាលស្មៅមួយដែលចង់អ្នកចង់ទៅបំផុតដើម្បីអានការទស្សន៍ទាយ

សូមស្រមៃថា អ្នកកំពុងសម្រាកយ៉ាងមានក្តីសុខនៅលើវាលស្មៅ បន្ទាប់មកជ្រើសរើសវាលស្មៅ ១ ដែលអ្នកគិតថាវាទាក់ទាញអ្នកបំផុត ហើយទៅមើលចម្លើយរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ១. អ្នកមានក្តីសុខជាមួយក្តីសុបិន និងការពិត អ្នកអាចមានសេចក្តីសុខងាយៗ ជាមួយ​អ្វី​ដែល​ខ្លួនមាន ហើយអ្នកតែងតែមានអារម្មណ៍រីករាយគ្រប់ពេលវេលា ដោយមិនយកខ្លួនទៅប្រៀបធៀបនឹងនរណាឡើយ ។ អ្នកមានអំណាចនៃការបង្កើតកំលាំងចិត្តសម្រាប់ខ្លួនឯង ហើយជឿជាក់ថាជារៀងរាល់ថ្ងៃ អាចជាថ្ងៃពិសេសសម្រាប់អ្នក ទន្ទឹមនឹងនោះ អ្នកក៏មានទំនោរមិនសូវជាចូលចិត្ត មនុស្សដែលចូលចិត្តដ្រាម៉ា ត្អូញត្អែរប៉ុន្មានទេ អ្នកតែងតែព្យាយាមនៅឱ្យឆ្ងាយពីមនុស្សប្រភេទនោះ ។ ហើយទោះបីជាអ្នកពូកែស្រមៃក៏ពិត ប៉ុន្តែអ្នកនៅតែស្ថិតនៅក្នុងពិភពពិត ដូច្នេះគ្រាន់តែមានក្តីសុបិន្ត…

New Copy
ប្លែកៗ

ឆ្នាំទាំង ៣ ឈរក្នុងលំដាប់កំពូល ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ

ហោរាសាស្ត្រ​សម្រាប់​ឆ្នាំ​ទន្សាយ ​២០២៣ អ្នកកើតក្នុងឆ្នាំទាំង ៣ ដូច​ខាងក្រោម​នេះ​ អ្វីៗ​ដំណើរការ​ទៅ​ដោយ​រលូន ជីវិត​មាន​លាភ មាន​ជ័យ ក្ដាប់លាភសំណាងក្នុងដៃ។ ១. ឆ្នាំច រាសី​មាន​សំណាង​ដំបូង​គេ​ក្នុង​ឆ្នាំ​ទន្សាយ គឺ​ច។ ចូលឆ្នាំថ្មី ឆ្នាំទន្សាយ អ្នកដែលកើតក្នុងឆ្នាំច នឹងមានអារម្មណ៍ថា ជីវិត និងការងាររបស់ពួកគេកំពុងឈានទៅរកទិសដៅថ្មី។ ព្រះ​នៃ​ទ្រព្យសម្បត្តិ​ថែរក្សា សំណាង​ គឺ​ជា​ការ​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​ធ្វើ​ដោយ​មាន​ជំនួយ​ពី​មនុស្ស​ខ្ពង់ខ្ពស់ ​ដូច្នេះ “ធ្វើ​នៅ​កន្លែង​ដែល​អ្នក​អាច​ឈ្នះ​បាន​” ។ ជាពិសេសនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣ ផែនការវិនិយោគជួបនឹងឱកាសដើម្បីរីកចម្រើន។ ក្នុងអំឡុងពេលនេះ រាល់អ្នកឆ្នាំច មានឱកាសទទួលបានទ្រព្យសម្បត្តិធំ…

Picsart_22 07 02_11 35 10 095
មិត្តអ្នកអាន

តើអ្វីជាអាថ៌កំបាំងដែលកប់ជ្រៅនៅក្នុងបេះដូងរបស់អ្នក? រើសបើកសារវេទមន្តមួយភ្លាមទៅ ដើម្បីអានការទស្សន៍ទាយ

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមកពិនិត្យមើលអ្វីដែលដក់ជាប់នៅក្នុងចិត្តរបស់អ្នក តាមរយៈការជ្រើសរើសសារវេទមន្តមួយ ដែលអ្នកចូលចិត្តហើយមើលចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ទី ១៖ អ្នកមានអារម្មណ៍ចង់ចេញក្រៅ និងស្វែងយល់ពីពិភពលោក ចង់គេចចេញពីអ្វីដែលកើតឡើងនាពេលបច្ចុប្បន្ន ដោយសារតែបរិយាកាសអាប់អួរ ប្រហែលជាមកពីអ្នកនៅក្នុងបន្ទប់តូចចង្អៀត ដែលបែរទៅជួបតែជញ្ជាំង ជួបតែតុ ជួបតែកៅអី ឬសូម្បីតែសម្ពាធពីមនុស្សនៅជុំវិញខ្លួន ដែលនេះវាធ្វើឱ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងដូចជាកង្កែបនៅក្នុងអណ្តូងខ្លាំងពេក ។ ទី ២៖ អ្នកចង់ធ្វើតាមបេះដូងខ្លួនឯង! ប៉ុន្តែអ្នកមិនអាចព្រោះអ្នកត្រូវបានមនុស្សនៅជុំវិញខ្ញុំដាក់សម្ពាធ ជាមួយការរំពឹងខ្ពស់។ អាចប្រហែលជាគ្រួសារដែលមានបំណងឱ្យអ្នកក្លាយជាអ្វីមួយ ទាំងដែលអ្នកពិតជាមិនចង់ធ្វើវាទាល់តែសោះ…

G
ប្លែកៗ

ចុង​សប្តាហ៍ ២/៣ វិច្ឆិកា ម្ចាស់​ឆ្នាំ ៣ លាភ​ធំ​ហោះ​ចូល​មក​ដល់ សល់​ទ្រព្យ​សន្ធឹក​ចូល​ផ្ទះ

នៅ​រយៈ​ពេល ២ ​ថ្ងៃ​នៃ​ចុង​សប្តាហ៍​នេះ ០២/០៣ កក្កដា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​ផ្កាយ​នាំ​សំណាង​រះ​ឡើង​សារ​ជា​ថ្មី​មក​ក្នុង​ជីវិត នាំ​ឲ្យ​ពួក​គេ​ជួប​រឿង​ល្អ ពោល​ជា​រាសី​ឡើង​ខ្ពស់​ត្រដែត​ធៀប​នឹង​ឆ្នាំ​ដទៃ​ទៀត៖ អ្នក​កើតឆ្នាំរកា – មាន់ បញ្ហា​នានា​កន្លង​មក សម្រាប់​អ្នក​កើត​ឆ្នាំ​រកា នឹង​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ត្រឹម​ចុង​សប្តាហ៍​នេះ។ ផ្នែក​ខ្លះ​ក៏​អរគុណ​ចំពោះ​ការ​ខិតខំ​ និង​ភាព​ជឿជាក់​របស់​សាមី​ខ្លួន​ផ្ទាល់ ហើយ​ផ្នែក​ខ្លះ​ទៀត​ក៏​ដោយសារ​តែ​សំណាង​ធ្លាក់​ពី​លើ​មេឃ​ ដល់​អ្នក​កើត​ឆ្នាំ​រោង​ជា​ពិសេស។ អំណោយផល​នៃ​សក្តានុពល​ផ្នែក​ទ្រព្យ នឹង​រំលេច​ឡើង​នៅ​ចុង​សប្តាហ៍​នេះ​សម្រាប់​អ្នក ហើយ​ត្រូវ​ឆ្លៀត​ឱកាស​នេះ​ចាប់​យក​វា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ រី​ឯ​ជីវិត​ស្នេហា​ក៏​ទទួល​បាន​ភាព​កក់ក្តៅ​ខ្លាំង​ដែរ ពោល​ក្នុង​គ្រួសារ​នឹង​មាន​រឿង​រីករាយ​ច្រើន។ អ្នក​កើត​ឆ្នាំមមែ – ពពែ អ្វីៗ​ហាក់​ដូច​ការ​រំពឹង​ទុក គឺ​ដំណើរការ​គ្រប់​យ៉ាង​នឹង​រលូន​តាម​ដែល​ចិត្ត​ចង់​បាន​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែនៅ​ចុង​សប្តាហ៍​នេះ។ រយៈ​ពេល​…

Fdfd
ប្លែកៗ

ជ្រើសរើសទ្វារមួយ ដើម្បីបង្ហាញចំៗ ថាតើអ្នកជាមនុស្សបែបណា?

នៅក្នុងចំណោមទ្វារទាំង ៤ ស្ថិតនៅពណ៌ផ្សេងគ្នា តើអ្នកពេញចិត្តទ្វារមួយណាជាងគេ? តាមរយៈចម្លើយរបស់អ្នក យើងអាចបង្ហាញត្រលប់ទៅវិញ តើអ្នកជាមនុស្សបែបម៉េចតាំងពីដើមមក តុះទៅមើលចម្លើយនៅខាងក្រោម៖ ទ្វារទី ១ នៅ​ក្នុង​ជីវិត​របស់​អ្នក អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ហ៊ាន​ប្រថុយ​ខ្ពស់​នោះ​ទេ ព្រោះ​គិត​ថា​ការ​ប្រថុយ​ទាំង​ឡាយ​គឺ​មាន​ហានិភ័យ​ខ្ពស់​ជាង​សំណាង។ និយាយ​ពី​ធម្មជាតិ​របស់​អ្នក​វិញ គឺ​ជា​មនុស្ស​ស្ងប់ស្ងាត់​និង​មាន​តុល្យភាព។ ប្រសិន​ជ្រើសរើស​ការ​លេង​ល្បែង​ផ្សង​សំណាង អ្នក​នឹង​ប្រថុយ​តែ​ក្នុង​ការ​ទិញ​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណោះ អ្វី​ផ្សេង​គឺ​អ្នក​មិន​ហ៊ាន​ឡើយ។ ទ្វារទី ២ អ្នក​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​មនុស្ស​ក្លាហាន និង​បេជ្ញាចិត្ត​ខ្ពស់។ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ គឺ​អ្នក​ធ្វើ​ដោយ​មាន​គោលដៅ​ច្បាស់លាស់ ហើយ​រមែង​សម្រេច​វា​បាន​ដោយ​ជោគជ័យ។ ទ្វារទី ៣ ជា​មនុស្ស​ដែល​មាន​ភាព​រ៉ូមែនទិក​ពិត​ប្រាកដ និង​ជា​អ្នក​ស្រមៃ​ខ្ពស់។ អ្នក​ព្យាយាម​ក្នុង​ការ​មើល​ឃើញ​គ្រប់​យ៉ាង​សុទ្ធ​តែ​វិជ្ជមាន​នៅ​ជុំវិញ​ខ្លួន ហើយ​រាល់​ការ​ដោះស្រាយ​បញ្ហា​នានា​គឺ​អ្នក​ដោះស្រាយ​ដោយ​ភាព​ច្នៃប្រឌិត។ ទ្វារទី…

New Copy
ប្លែកៗ

ត្រៀមស្បោងដាក់លុយ! ចុងឆ្នាំ ២០២២ អ្នកឆ្នាំទាំង ៤ ទាំងលុយ និងស្នេហា ការងារ សុទ្ធតែល្អទាំងអស់ ដល់ ២០២៣ រឹតតែពិសេសទៅទៀត

ដោយសារតែពេលវេលារងទុក្ខលំបាក ត្រូវបានបញ្ចប់ហើយនោះ សម្រាប់អ្នកឆ្នាំទាំង ៤ ខាងក្រោម នៅចុងឆ្នាំ ២០២២ នេះ គឺជាពេលវេលាដែលត្រូវកើបលុយកើបលាភសំណាងត្រឡប់មកវិញហើយ។ មិនត្រឹមតែរឿងការងារ លុយកាក់ប៉ុណ្ណោះទេ សូម្បីតែរឿងស្នេហា ក៏មានក្ដីសុខ សុភមង្គលល្អដែរ។ រឹតតែអស្ចារ្យ ឈានដល់ឆ្នាំ ២០២៣ ជីវិតមនុស្សឆ្នាំទាំងនេះ នឹងកាន់តែមានភាពប្រែប្រួលកាន់តែខ្លាំង។ ១. ឆ្នាំច ហោរាសាស្ត្របង្ហាញថា ឆ្នាំចគឺមានបុគ្គលិកលក្ខណៈឯករាជ្យ និងចាប់អារម្មណ៍យ៉ាងខ្លាំងលើការច្នៃប្រឌិត។ ដូច្នេះ​ហើយ មិន​ថា​បុរស ឬ​ស្ត្រី​ទេ រាសី​នេះ​ក៏​បង្កើត​អាជីព​ដោយ​ខ្លួនឯង​ឡើង​មួយ​ជំហាន​ម្ដងៗ។ ពួកគេមានឆន្ទៈច្រើនជាងអ្នកដទៃ មានស្មារតីរីកចម្រើន ដូច្នេះពួកគេឆាប់ទទួលបានអ្វីដែលពួកគេចង់បាន និងសម្រេចក្តីសុបិនរបស់ពួកគេ។…

Picsart_22 07 01_09 27 47 290
មិត្តអ្នកអាន

អ្នកអត់គូតោះមកតេស្ដមើល ចង់ដឹងថាគូព្រេងនៅថ្ងៃអនាគតរបស់អ្នក នឹងមានភិនភាគ បុគ្គលិកលក្ខណៈ និងការងារបែបណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការបុគ្គលិកលក្ខណះគូព្រេងនៅថ្ងៃអនាគតរបស់អ្នក តាមរយៈការជ្រើសរើសចិញ្ចៀនមួយ ដែលអ្នកចាប់អារម្មណ៍បំផុតនៅ ហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ចិញ្ចៀនទី1៖ អត្តសញ្ញាណគូព្រេងរបស់អ្នក មានពណ៌សម្បុរស​, រាងមានសាច់មានឈាមបន្តិច តែអ្នកខ្លះក៏អាចជួបមនុស្សរាងស្គមបន្តិចដែរ ហើយវាអាចជាសេចក្តីស្រឡាញ់តាំងពីជួបគ្នាគ្រាដំបូង មានបុគ្គលិកលក្ខណៈកក់ក្តៅ សុភាពរាបសារ ចេះយកចិត្តយកថ្លើម ចេះនិយាយគួរសម រួសរាយរាក់ទាក់ មានឋានៈសមរម្យ ឬអាចមានឱកាសជួបជនបរទេស ជាមនុស្សមកពីចម្ងាយ និយាយភាសាផ្សេង ឬជាអ្នកជំនួញ ម្ចាស់អាជីវកម្ម ។ ចិញ្ចៀនទី2៖…

Fgfg
ប្លែកៗ

នរណា​ជា​ម្ចាស់​ស្រី​ឆ្នាំ​ទាំង ៣? ១០ ​ថ្ងៃ​ខែថ្មី ​ត្រៀម​ខ្លួន​ចាំ​ទទួល​យក​អំណោយ​ធំ

តាម​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ថា ស្រ្តី​ដែល​កើត​ឆ្នាំ​ទាំង ៣ សម្រាប់​ ១០ ថ្ងៃខែថ្មី កក្កដា ២០២២ ខាង​មុខ​នេះ គឺ​ពួក​គេ​នឹង​ទទួល​បាន​ភាព​វិជ្ជមាន មាន​អំណោយ​ធំ​ចូល​មក​ក្នុង​ជីវិត៖ ស្រ្តី​កើត​ឆ្នាំ​ខាល – ខ្លា ស្រ្តី​ដែល​កើត​ឆ្នាំ​ខាល នឹង​ទទួល​បាន​អំណោយ​ជា​ច្រើន​នៅ​រយៈ​ពេល ១០ ​ថ្ងៃ នៃការបើកទំព័រដើមខែកក្កដា។ អំណោយ​នោះ មិន​ផ្តោត​តែ​លើ​របស់របរ​មក​ដល់​ដៃ​ទេ តែ​ជា​អំណោយ​ជីវិត ធ្វើ​ឲ្យ​អ្នក​សើច ធ្វើ​ឲ្យ​អ្នក​មាន​ក្តីសុខ ដែល​លុយ​ក៏​មិន​អាច​ទិញ​បាន។ ស្រ្តី​កើត​ឆ្នាំ​ខាល រមែង​ជា​មនុស្ស​រួសរាយ ប្រសិន​ជា​មាន​ស្វាមី​ហើយ នៅ​រយៈ​ពេល​ខាង​មុខ ពួក​គេ​នឹង​ទទួល​បាន​សុភមង្គល​ពេញលេញ។ យ៉ាង​ណា​សម្រាប់​អ្នក​អត់​គូ អំណោយ​ធំ​របស់​ពួក​គេ…

Terw
ប្លែកៗ

ជ្រើសរើស​ផ្លូវ​មួយ​ដែល​ត្រូវ​ដើរ អាច​បង្ហាញ​ច្បាស់ៗ​ពី​ជ្រុង​នៃ​ជីវិត​របស់​អ្នក

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្ត្រ​មួយ​នេះ ចូរ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​ផ្លូវ​មួយ​ដែល​អ្នក​ត្រូវ​ដើរ ហើយ​យើង​នឹង​លាត​ត្រដាង​នូវ​ចម្លើយ អំពី​ជ្រុង​នៃ​ជីវិត​របស់​អ្នក ដែល​អ្នក​គួរ​តែ​បាន​ដឹង៖ ផ្លូវ​ទី ១ អ្នក​ជា​មនុស្ស​មាន​ចិត្ត​ធំ និង​បេះដូង​ទូលាយ អ្នក​តែងតែ​បើកចំហ​សម្រាប់​ទំនាក់ទំនង​ទាំង​អស់ មិន​ថា​អ្នក​ចាស់​ឬ​ថ្មី ដ្បិត​បើ​ពេល​ខ្លះ​គេ​ព្យាយាម​ធ្វើ​អ្វី​មិន​ល្អ​មក​លើ​អ្នក​ក៏​ដោយ។ មនុស្ស​ជា​ច្រើន​តែងតែ​និយាយ​អំពី​អ្នក ព្រោះ​អ្នក​ជា​គោល​ដែល​គេ​ចាប់​អារម្មណ៍ ហើយ​បើ​ទោះ​រឿង​ខ្លះ​អ្នក​ល្អ ក៏​គេ​លើក​ទៅ​ជា​មិន​ល្អ តែ​អ្នក​មិន​សូវ​ចេះ​ខ្វល់​ច្រើន​ឡើយ​អំពី​សម្តី​របស់​ពួក​គេ។ ផ្លូវ​ទី ២ ជា​មនុស្ស​ដែល​មាន​ទឹកចិត្ត​បរិសុទ្ធ សប្បុរស​ក្នុង​ខ្លួន ដែល​តែងតែ​ជួយ​យកអាសា​អ្នក​ដទៃ។ អ្នក​មិន​ចេះ​នៅ​មួយ​កន្លែង​នោះ​ទេ ហើយ​អ្នក​តែងតែ​ឆ្ពោះ​ទៅ​រក​វិថី​ថ្មី តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ មនុស្ស​ជា​ច្រើន​តែងតែ​លើក​និយាយ​អំពី​អ្នក ក៏​ដោយសារ​អ្នក​ជា​មនុស្ស​រួសរាយ និង​ពូកែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​សើច​សប្បាយ ដែល​ជា​ចំណុច​អំណោយទាន​ពី​ធម្មជាតិ។ ផ្លូវ​ទី ៣ អ្នក​ជា​មនុស្ស​ដែល​មាន​បេះដូង​ជា​អ្នក​ចម្បាំង…

Fddf
ប្លែកៗ

ជ្រើសរើសថ្មវេទមន្ត ដើម្បីយកសារបន្ទន់ចិត្ត សម្រាប់ថ្ងៃថ្មី ខែថ្មី ០១/០៧/២២

បើកភ្នែកថ្ងៃនេះ គឺថ្ងៃថ្មី ខែថ្មី ០១ កក្កដា ឆ្នាំ ២០២២ ហាក់ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ សម្រាប់ចាប់ផ្តើមជំហានជីវិតបន្ទាប់ទៀត។ ចូរជ្រើសរើសថ្មវេទមន្តមួយ ដែលអ្នកពេញចិត្ត ដើម្បីទទួកយកសារបន្ទន់ចិត្ត អង្រួនក្តីស្រមៃ ក៏ដូចជាអាចបង្កើនស្នាមញញឹមបន្ថែម៖ ថ្មវេទមន្តទី ១ ពេលនេះ​ជា​ពេល​ល្អ​បំផុត​ដើម្បី​ជឿជាក់​លើ​ក្តី​សុបិន្ត​របស់​ខ្លួន​ឯង ហើយ​សួរ​ខ្លួន​ឯង​តើ​ក្នុង​ជីវិត​នេះ​អ្នក​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ? ប្រើប្រាស់​ឆន្ទៈ​និង​មហិច្ឆតា រួច​ដើរ​តាម​ផ្លូវ​នោះ អម​ដោយ​ការ​គិត​វិជ្ជមាន និង​ភាព​ច្នៃប្រឌិត​ដែល​អ្នក​មាន​តាំង​ពី​ដើម​មក។ ដំណើរ​ផ្សងព្រេង​រយៈ​ពេល​យូរ វា​ទាមទារ​សំណាង​ខ្លះ​ដែរ អ៊ីចឹង​ហើយ​ទើប​ការ​គិត​វិជ្ជមាន​ជា​ជម្រើស​ល្អ​បំផុត ព្រោះ​អំណោយទាន​ពី​ធម្មជាតិ​ភាគ​ច្រើន តែងតែ​ធ្លាក់​មក​ដល់​មនុស្ស​ដែល​គិត​វិជ្ជមាន​ប៉ុណ្ណោះ។ ថ្មវេទមន្តទី ២ បន្ត​នូវ​ភាព​ដឹងគុណ ការ​អំណរគុណ​ដល់​អ្នក​ដែល​បាន​ជួយ​អ្នក ហើយ​រឿង​ល្អៗ​នឹង​បន្ត​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ខាង​មុខ។…

រតតរ
ប្លែកៗ

១-៧ កក្កដា អ្នក​កើត​ឆ្នាំ ៣ ជួប​សំណាង​ធំ ត្រជាក់ត្រជំ​ចម្រុងចម្រើន​ដល់​ក្រុម​គ្រួសារ

ទំព័រថ្មីនៃខែកក្កដា នឹងចាប់ផ្តើមឡើងនៅវេលាស្អែកនេះ ដោយឡែកតាមហោរាសាស្រ្តបានទស្សន៍ទាយនៅជោគជតារាសីឆ្នាំទាំង ៣ ដែលនឹងងើបខ្ពស់នៅចន្លោះខែថ្មី ពីថ្ងៃទី ១ ដល់ ៧ កក្កដាខាងមុខនេះ។ តើមានឆ្នាំរបស់អ្នកដែរឬទេ តុះទៅផ្ទៀងផ្ទាត់នៅខាងក្រោមទាំងអស់គ្នា៖ អ្នកកើតឆ្នាំជូត – កណ្តុរ មនុស្សដែលកើតឆ្នាំជូត ច្រើនតែជាមនុស្សមានភាពក្លាហាន និងមានទំនុកចិត្ត។ នៅពេលដែលពួកគេចង់បានអ្វីមួយ គឺពួកគេនឹងខិតខំប្រឹងប្រែងមិនខ្ជិលច្រអូសឡើយ ហើយធ្វើវាអស់ពីសមត្ថភាពដើម្បីឆ្ពោះទៅគោលដៅ។ សូមអរគុណដល់ផ្កាយនាំសំណាងដែលកើតមានទាំងដើមខែកក្កដានេះ នឹងជួយឲ្យអ្នកកើតឆ្នាំជូត មានជីវិតរលូនជាងពេលមុនៗ។ ពួកគេនឹងទទួលបានលាភពីមនុស្សជុំវិញខ្លួន ដែលមានគេជួយលើកជួយជំរុញឲ្យឈានទៅចំណុចខ្ពស់មួយកម្រិតទៀត។ នៅដើមខែថ្មីនេះ អ្នកខិតខំតែបន្តិច ក៏អាចទទួលបានចំណូលច្រើនសន្ធឹកត្រលប់មកវិញដែរ។ អ្នកកើតឆ្នាំកុរ – ជ្រូក…

Untitled 1
ប្លែកៗ

ជ្រើសរើសគ្រាប់ឡុកឡាក់មួយ អាច​បង្ហាញ​ពី​អ្វី​ដែល​អ្នក​ខ្វះខាត ​ដើម្បី​ឈាន​ទៅ​រក​ស្នេហ៍​ពិត

វា​ទាមទារ​ពេលវេលា​យូរ និង​ការ​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជា​ច្រើន មុន​នឹង​អាច​ឲ្យ​យើង​ជួប​មនុស្ស​ដែល​ច្បាស់លាស់​នឹង​យើង ឬ​អាច​ក្លាយ​ជា​ទំនាក់ទំនង​ស្នេហា​ពិត ដែល​អាច​ចាប់ដៃ​គ្នា​ក្លាយ​ជា​គូ​ជីវិត​ទៅ​​ថ្ងៃ​មុខ​បាន។ តើ​អ្នក​ដឹង​ទេ​ថា អ្នក​បាន​ខ្វះខាត​អ្វី​ខ្លះ ទើប​មិន​ទាន​ឈាន​ដល់​ចំណុច​ដែល​ចង់​បាន​មួយ​នោះ? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាស្រ្ត​មួយ​នេះ យើង​គ្រាន់​តែ​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវគ្រាប់ឡុកឡាក់ ដែលបានធ្លាក់លើសន្លឹកបៀរមួយ ដើម្បី​ទទួល​បាន​ចម្លើយ​ដូច​ខាង​ក្រោម៖ គ្រាប់ឡុកឡាក់លេខ ៤ អ្វី​ដែល​ខ្វះខាត​និង​មិន​ទាន់​មាន នោះ​គឺ ភាព​ចាស់​ទុំ។ នៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត​នៃ​ជីវិត​អ្នក​អាច​មាន​ភាព​ចាស់ទុំ​រួច​រាល់​ហើយ តែ​ក្នុង​ន័យ​ស្នេហា អ្នក​ហាក់​ដូច​ជា​មិន​ទាន់​ចាស់​ទុំ​ទាល់​តែ​សោះ។ អ្នក​ត្រូវ​រៀន​ជឿជាក់​លើ​ដៃគូ​ស្នេហ៍ ដើម្បី​កំណត់​គោលដៅ​ច្បាស់លាស់​មួយ​ដែល​ត្រូវ​ដើរ​ទៅ​មុខ​ជាមួយ​គ្នា។ ជាមួយ​ភាព​ចាស់ទុំ​នេះ​ដែរ អ្នក​ត្រូវ​រៀន​ពុត​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​គ្រប់​រឿង​ទាំង​អស់​ក្នុង​ទំនាក់ទំនង​ស្នេហា នោះ​ស្នេហ៍​ពិត​នឹង​បើក​ទ្វារ​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ​ហើយ។ គ្រាប់ឡុកឡាក់លេខ ១ កង្វះ​ភាព​ជា​ដៃគូ ដោយ​មាន​ន័យ​ថា អ្នក​មិន​ទាន់​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​នរណា​ម្នាក់ ឬ​ដៃ​គូ​នោះ​មិន​ទាន់​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​អ្នក។ និយាយ​សាមញ្ញ​ទៅ…

Untitled 1
ប្លែកៗ

ស្អែកខែថ្មីហើយ រើសខ្សែដៃមួយ ដើម្បីទទួលយកសារដែលជីវិតគួរតែទទួលបាន

នៅថ្ងៃស្អែក គឺឈានចូលថ្ងៃថ្មីនៃំទព័រខែកក្កដាហើយ តើអ្នកបានត្រៀមខ្លួនអ្វីខ្លះហើយឬនៅ? តាមរយៈអត្ថបទនេះ Knongsrok សូមឲ្យបងប្អូនធ្វើការជ្រើសរើសនូវខ្សែដៃមួយ ក្នុងចំណោមខ្សែទាំង ៥ ដើម្បីបង្ហាញថា ខែថ្មីកក្កដា អ្នកគួរទទួលបានសារត្រួសត្រាយអ្វីក្នុងជីវិត៖ ខ្សែដៃទី ១ អ្នក​ដែល​ជ្រើសរើស​ខ្សែដៃទី ១ នេះ គឺ​រមែង​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា ឈ្លាសវៃ ហើយ​តែងតែ​សម្រេច​បាន​នូវ​គោលដៅ ដែល​ពួក​គេ​ចង់​បាន។ គ្រប់​យ៉ាង​ទាំង​អស់​ក្នុង​លោក វា​សុទ្ធ​តែ​មាន​ម្ចាស់ មាន​កន្លែង​របស់​វា ចូរ​បើក​បេះដូង​ឲ្យ​ទូលាយ ទទួល​យក​គ្រប់​យ៉ាង ទោះ​រឿង​ខ្លះ​វិជ្ជមាន ឬ​អវិជ្ជមាន ក៏​រាប់​ថា​កត់​ទុក​ជា​មេរៀន​ទៅ​ថ្ងៃ​ក្រោយ។ ខ្សែដៃទី ២ ​អ្នក​ដែល​ជ្រើសរើស​ខ្សែដៃនេះ​ ជា​ប្រភេទ​មនុស្ស​ដែល​មិន​ខ្លាច​ប្រឈម​មុខ​នឹង​បញ្ហា។…

Picsart_22 06 30_08 30 54 457
មិត្តអ្នកអាន

តេស្ដផ្លូវជីវិត! អ្វីដែលអ្នកគិតនឹងនាំអ្នកទៅរកផ្លូវជោគជ័យដែរឬទេ? សូមជ្រើសរើសភ្លើងទៀនដែលទាក់អារម្មណ៍អ្នកបំផុតសឹមចូលអាន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសភ្លើងទៀនមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ភ្លើងទៀនទី 1៖ អ្នកកំពុងរីករាយនឹងជីវិត ពេញចិត្តនូវអ្វីដែលខ្លួនមានមិនចង់ងើយមើលទៅលើពេកទេព្រោះខ្លាចបាក់ក ចង់ធ្វើអ្វីសន្សឹមៗសំខាន់ដើរលើផ្លូវសុវត្ថិភាព លើសពីនេះអ្នកក៏​មាន​ចិត្ត​ទូលាយ និង​មាន​ចិត្ត​សប្បុរសផងដែរ ព្រោះ​អ្នក​គិត​ថា​ការ​ផ្តល់ឲ្យ​វាមាន​ន័យ​ ជារឿយៗអ្នកមិនចង់ក្លាយជាមេដឹកនាំ ឬចាំតែដើរតាមគេនោះទេ តែ​អ្នក​រាល់​គ្នា​ពេញចិត្ត​នឹងដើរតាម​អ្នក ខណៈពេលដែលអ្នកអាចបំពេញការងារតែម្នាក់ឯងបានយ៉ាងស្រួល។ ភ្លើងទៀនទី 2៖ អ្នកជាមនុស្សដែលនៅក្បែរហើយមាន​សេចក្ដីសុខ មនុស្ស​គ្រប់គ្នានឹងងាក​មក​រក​អ្នក​ពេល​ពួក​គេ​មាន​ការ​លំបាក ឬត្រូវការ​ជំនួយ ហើយអ្នកតែងតែជួយពួកគេវិញដែរ ដោយសារតែអ្នកដឹងថាទម្លាប់ល្អតែងតែបង្កើតរឿងអស្ចារ្យ…

Fgfg
ប្លែកៗ

១០ ​ថ្ងៃ​ទៅ​មុខ លុយ​ហូរ​ចូល​ដូច​ទឹក​ជ្រោះ រី​ឯ​គ្រោះ​ចូល​មិន​ចុះ​ឡើយ ដល់​ម្ចាស់​ឆ្នាំ​ទាំង ៤

ពេលវេលា​មក​ដល់​ហើយ បើ​តាម​ក្បួន​ហោរាសាស្ត្រ​សម្រាប់​រយៈពេល ១០ ថ្ងៃទៅមុខ ពោលរាប់ចាប់ពីថ្ងៃទី ៣០ មិថុនាតទៅ សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៤ ពិត​ណាស់ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត៖ អ្នកកើតឆ្នាំខាល – ខ្លា ម្ចាស់​ឆ្នាំខាល ជា​មនុស្ស​ដែល​ធ្វើ​ការ​ច្រើន តែ​មិន​ងាយ​នឹង​ត្អូញ​ថា​ហត់នឿយ​ឡើយ។ ក្នុង​ខែ​កក្កដាខាង​មុខ ពេលវេលា​លើក​យីអ៊ុន​សម្រាប់​ពួក​គេ​ក៏​បាន​ឈាន​ចូល​មក​ដល់។ មហា​សំណាង​នឹង​ធ្លាក់​ពី​លើ​មេឃ​ លើក​ឲ្យ​រាសី​ឆ្នាំ​ខ្លា​ឡើង​ខ្ពស់​ត្រដែត។ ទ្រព្យ​សម្បត្តិ​នឹង​រីក​សុះសាយ មុខងារ​តួនាទី​នានា​ក៏​មាន​ឱកាស​នឹង​អាច​បាន​ឡើង​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​ត្រូវ​ចាំ​រឿង​មួយ បើ​ចង់​រក្សា​លាភ នៅ​ខែ​ក្រោយ​នេះ ត្រូវ​ដាក់​គម្លាត​ឈរ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ពូកែ​ត្អូញត្អែរ និង​មនុស្ស​មាត់​តូច​មាត់​ធំ។ អ្នកកើតឆ្នាំវក – ស្វា អ្នក​កើត​ឆ្នាំ​វក…

Gffg
ប្លែកៗ

អ្នក​កើត​ឆ្នាំ ៣ មុខ​ចាស់ គំនិត​ទុំ​មុន​អាយុ ហើយ​ងាយ​ជោគជ័យ​កាន់​ទ្រព្យ​ធំ មុន​អាយុ ៣០ ឆ្នាំ

អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម មិនថាបុរស ឬស្រ្តី មើលទៅមុខ គឺឆាប់ចាស់ សឹងតែក្មេងខ្លះហៅថាពូ ហៅថាអ៊ី ក៏ប៉ុន្តែគំនិតរបស់ពួកគេក៏ទុំមុនអាយុផងដែរ។ ហេតុនេះ នាំឲ្យការគិត ឆន្ទៈក្នុងជីវិត ដាក់ខ្ពស់ ងាយសម្រេចបានផល គួបផ្សំនឹងការខិតខំផង នាំឲ្យពួកគេ រមែងមានទ្រព្យធំក្នុងដៃ នៅមុនអាយុ ៣០ ឆ្នាំ៖ អ្នកកើតឆ្នាំឆ្លូវ – គោ ជា​មនុស្ស​ឈ្លាសវៃ មាន​ស្ថិរភាព​ផ្លូវចិត្ត តែ​យ៉ាង​ណា​ពួកគេ​រមែង​ជួប​ការ​លំបាក និង​ឧបសគ្គ​ច្រើន​ក្នុង​ជីវិត ជា​ពិសេស​គឺ​ល្បាក់​អាយុ​ស្រករ ២០។។ ដោយសារ​តែ​ការ​ខិតខំ​កែលម្អ ការ​មិន​បោះបង់​ឆន្ទៈ…

Ytyt
ប្លែកៗ

បើក​សៀវភៅ​ឃើញ​ស្នេហ៍! ជ្រើសរើស​មួយ ដើម្បី​ដឹង​ថា​អ្នក​នឹង​ជួប​រឿងរ៉ាវ​ស្នេហា​អ្វី​ពេល​ខាង​មុខ?

តាម​រយៈ​ការ​ជ្រើសរើស​សៀវភៅ​វេទមន្ត​ ១ ក្នុង​ចំណោម​សៀវភៅ​ទាំង ៤ ខាង​ក្រោម យើង​នឹង​ឆ្លើយតប​ត្រលប់​ទៅ​អ្នក​វិញ ថា​នៅ​ពេល​ខាង​មុខ អ្នក​អាច​នឹង​ជួប​រឿងរ៉ាវ​អ្វី​ខ្លះ​ក្នុង​ជីវិត​ស្នេហា៖ សៀវភៅ​ទី ១ ប្រសិន​ជា​អ្នក​មិន​ទាន់​មាន​គូ​នៅ​ពេលវេលា​នេះ​ទេ ចាំ​សង្កេត​មើល​ពេល​ទៅ​មុខ អ្នក​នឹង​អាច​ជួប​មនុស្ស​ដែល​ខាន​ជួប​គ្នា​យូរ​ហើយ ក៏​ប៉ុន្តែ​គេ​ហាក់​ជា​គូ​ដែល​ទេវតា​ប្រទាន​មក​ក្នុង​ជីវិត។ អ្នក​នឹង​មាន​ការ​សន្ទនា​ជា​ច្រើន អាច​ទៅ​កន្លែង​ដែល​ចង់​ទៅ​ជាមួយ​គ្នា ហើយ​រាប់​ថា អ្នក​ទាំង​ពីរ​នឹង​មាន​ការ​យល់​ចិត្ត​គ្នា​ច្រើន មិន​សូវ​ជា​មាន​អ្វី​គិត​ខ្វែង​គំនិត​គ្នា​ឡើយ។ សៀវភៅ​ទី ២ រង់ចាំ​ជា​ឆ្នាំ​ហើយ ឬ​ក៏​អ្នក​បាន​ឆ្លង​កាត់​ស្នេហា​មួយ​ចំនួន​ដែរ តែ​ទទួល​បរាជ័យ។ ពេលវេលា​ខាង​មុខ​នេះ ស្នេហា​ដ៏​សាមញ្ញ​មួយ​នឹង​ចូល​មក​ដល់ តែ​វា​បង្កប់​អត្ថន័យ​ធំធេង​ណាស់ ដ្បិត​បើ​ម្នាក់​នោះ មិន​ជា​ស្អាត​សង្ហារ​ណាស់​ណា មិន​ជា​មាន​ទ្រព្យ​ដុំកំភួន តែ​គេ​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​បាន។ សៀវភៅ​ទី…

Untitled 1
ប្លែកៗ

ជ្រើសរើសតាណូអែល ដើម្បីដឹងថាសំណាងអ្វីកំពុងរង់ចាំអ្នក នៅទំព័រធំទី ៧ ប្រចាំឆ្នាំ ២០២២?

តាម​ការ​សម្រេចចិត្ត​របស់​អ្នក​ខ្លួន​ឯង​ផ្ទាល់ តើ​ក្នុងចំណោមតាណូអែលទាំង ៣ មួយ​ណាដែល​អ្នក​ពេញ​ចិត្ត​បំផុត? ការ​ជ្រើសរើស​មួយ​របស់​អ្នក អាច​ឲ្យ​យើង​បង្ហាញ​នូវ​អំណោយ​អ្វី​ដែល​កំពុង​ត្រៀម​រង់ចាំ​អ្នក​នៅ​កំឡុងខែកក្កដាខាងមុខ៖ តាណូអែល ២២២ នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។ តាណូអែល ៤៤៤ សប្បាយ​រីករាយ​ជា​បណ្តើរៗ​ទៅ ក្តីស្រមៃ​មួយ​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ។ ភាព​ជោគជ័យ​នឹង​ដើរ​អម​ជាមួយ​គ្នា ហើយ​ចូរ​ប្រើប្រាស់​ឱកាស​ដែល​អ្នក​មាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​បាន។ បើ​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​តាម​រយៈ​ការ​ឡើង​តំណែង​ទៀត​ផង។ តាណូអែល ៨៨៨ អ្នកនឹងទទួលបានទ្រព្យជាច្រើន ទាំងទ្រព្យចេញពីខ្លួនឯង និងទ្រព្យដែលជាលាភ ជាអំណោយពីមនុស្សជុំវិញខ្លួន។…