ជ្រើសរើសទ្វារមួយ ដើម្បីបង្ហាញចំៗ ថាតើអ្នកជាមនុស្សបែបណា?

Fdfd
ការផ្សាយពាណិជ្ជកម្ម

នៅក្នុងចំណោមទ្វារទាំង ៤ ស្ថិតនៅពណ៌ផ្សេងគ្នា តើអ្នកពេញចិត្តទ្វារមួយណាជាងគេ? តាមរយៈចម្លើយរបស់អ្នក យើងអាចបង្ហាញត្រលប់ទៅវិញ តើអ្នកជាមនុស្សបែបម៉េចតាំងពីដើមមក តុះទៅមើលចម្លើយនៅខាងក្រោម៖

ទ្វារទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅ​ក្នុង​ជីវិត​របស់​អ្នក អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ហ៊ាន​ប្រថុយ​ខ្ពស់​នោះ​ទេ ព្រោះ​គិត​ថា​ការ​ប្រថុយ​ទាំង​ឡាយ​គឺ​មាន​ហានិភ័យ​ខ្ពស់​ជាង​សំណាង។ និយាយ​ពី​ធម្មជាតិ​របស់​អ្នក​វិញ គឺ​ជា​មនុស្ស​ស្ងប់ស្ងាត់​និង​មាន​តុល្យភាព។

ប្រសិន​ជ្រើសរើស​ការ​លេង​ល្បែង​ផ្សង​សំណាង អ្នក​នឹង​ប្រថុយ​តែ​ក្នុង​ការ​ទិញ​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណោះ អ្វី​ផ្សេង​គឺ​អ្នក​មិន​ហ៊ាន​ឡើយ។

ការផ្សាយពាណិជ្ជកម្ម

ទ្វារទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​មនុស្ស​ក្លាហាន និង​បេជ្ញាចិត្ត​ខ្ពស់។ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ គឺ​អ្នក​ធ្វើ​ដោយ​មាន​គោលដៅ​ច្បាស់លាស់ ហើយ​រមែង​សម្រេច​វា​បាន​ដោយ​ជោគជ័យ។

ការផ្សាយពាណិជ្ជកម្ម

ទ្វារទី ៣

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​មាន​ភាព​រ៉ូមែនទិក​ពិត​ប្រាកដ និង​ជា​អ្នក​ស្រមៃ​ខ្ពស់។ អ្នក​ព្យាយាម​ក្នុង​ការ​មើល​ឃើញ​គ្រប់​យ៉ាង​សុទ្ធ​តែ​វិជ្ជមាន​នៅ​ជុំវិញ​ខ្លួន ហើយ​រាល់​ការ​ដោះស្រាយ​បញ្ហា​នានា​គឺ​អ្នក​ដោះស្រាយ​ដោយ​ភាព​ច្នៃប្រឌិត។

ការផ្សាយពាណិជ្ជកម្ម

ទ្វារទី ៤

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​មាន​ទំនោរ​ទៅ​ក្នុង​ការ​សម្រេច​ចិត្ត​រហ័សៗ និង​ធ្វើ​វា​ដោយ​ឯកឯង ប៉ុន្តែ​អ្នក​មិន​សូវ​ចេះ​អត់ធ្មត់​ឡើយ ដែល​ពេល​ខ្លះ​វា​បែរ​ជា​បង្ក​បញ្ហា​នៅ​ក្នុង​ជីវិត​របស់​អ្នក។ អ្នក​ក៏​ចូលចិត្ត​ការ​សាកល្បង​ក្នុង​ការ​ប្រថុយប្រថាន​នានា​ផង​ដែរ ព្រោះ​ដើម្បី​ចង់​ដឹង​ពី​ភាព​រឹងមាំ​របស់​ខ្លួន​ឯង៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស​ | ប្រែសម្រួល៖ ក្នងស្រុក

ការផ្សាយពាណិជ្ជកម្ម