តាមរយៈការជ្រើសរើសសៀវភៅវេទមន្ត ១ ក្នុងចំណោមសៀវភៅទាំង ៤ ខាងក្រោម យើងនឹងឆ្លើយតបត្រលប់ទៅអ្នកវិញ ថានៅពេលខាងមុខ អ្នកអាចនឹងជួបរឿងរ៉ាវអ្វីខ្លះក្នុងជីវិតស្នេហា៖
សៀវភៅទី ១

ប្រសិនជាអ្នកមិនទាន់មានគូនៅពេលវេលានេះទេ ចាំសង្កេតមើលពេលទៅមុខ អ្នកនឹងអាចជួបមនុស្សដែលខានជួបគ្នាយូរហើយ ក៏ប៉ុន្តែគេហាក់ជាគូដែលទេវតាប្រទានមកក្នុងជីវិត។ អ្នកនឹងមានការសន្ទនាជាច្រើន អាចទៅកន្លែងដែលចង់ទៅជាមួយគ្នា ហើយរាប់ថា អ្នកទាំងពីរនឹងមានការយល់ចិត្តគ្នាច្រើន មិនសូវជាមានអ្វីគិតខ្វែងគំនិតគ្នាឡើយ។
សៀវភៅទី ២

រង់ចាំជាឆ្នាំហើយ ឬក៏អ្នកបានឆ្លងកាត់ស្នេហាមួយចំនួនដែរ តែទទួលបរាជ័យ។ ពេលវេលាខាងមុខនេះ ស្នេហាដ៏សាមញ្ញមួយនឹងចូលមកដល់ តែវាបង្កប់អត្ថន័យធំធេងណាស់ ដ្បិតបើម្នាក់នោះ មិនជាស្អាតសង្ហារណាស់ណា មិនជាមានទ្រព្យដុំកំភួន តែគេអាចធ្វើឲ្យអ្នកសប្បាយចិត្តបាន។
សៀវភៅទី ៣

ស្នេហារបស់អ្នក នឹងផ្តើមនៅកន្លែងធ្វើការ។ វាជាអារម្មណ៍កើតចេញពីទំនាក់ទំនងមិត្តភក្តិ ហើយផ្តើមទៅជាមនុស្សជិតស្និទ្ធនឹងគ្នា យល់ពីគ្នាច្បាស់ ហើយចុះសម្រុងលឿន។ ប្រហែលវានឹងក្លាយជាការចាប់ផ្តើមដ៏អស្ចារ្យ ធ្វើឲ្យអ្នកមិនចង់ឃ្លាតឆ្ងាយពីគេម្នាក់នោះឡើយ។
សៀវភៅទី ៤

អ្នកបច្ចុប្បន្នជាមនុស្សមមាញឹកខ្លាំង មិនសូវមានពេលវេលាសម្រាប់ខ្លួនឯងទេ ហើយជួបគូខាងមុខនេះ ក៏ជាមនុស្សរវល់ខ្លាំងដូចគ្នា ក៏ប៉ុន្តែឆាប់ចេះយោគយល់គ្នា ចេះបារម្ភពីគ្នា ទោះពេលខ្លះមិនបាននៅជិតគ្នាក៏ដោយ។ វាជារៀបស្នេហាចាស់ទុំ ដែលអ្នកប្រាថ្នាជាយូរណាស់មកហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

