
ដើមឈើទី១
ប្រសិនបើអ្នករើសយកដើមឈើទី១ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយទំនួលខុសត្រូវពីកំណើតនិងធ្វើកិច្ចការអ្វីមួយប្រកបដោយភាពយកចិត្តទុកដាក់។ អ្នកមិនភ័យខ្លាចនឹងប្រឈមមុខនឹងបញ្ហានោះទេដោយសារអ្នកជឿជាក់ថា អ្នកនឹងអាចយកឈ្នះលើវាបាន។
ដើមឈើទី២
ប្រសិនបើអ្នករើសយកដើមឈើទី២ អ្នកគឺជាមនុស្សដែលពូកែចុះសម្រុងនឹងអ្នកដ៏ទៃនិងតែងតែជួយគេឯងក្នុងគ្រាលំបាក។ អ្នកគឺជាមនុស្សដំបូងដែលគេតែងនឹកឃើញនៅពេលគេត្រូវការជំនួយ។ ប៉ុន្តែអ្នកមិនត្រូវចាំតែជួយគេរហូតភ្លេចខ្វាយខ្វល់ពីខ្លួនឯងនោះទេ។
ដើមឈើទី៣
ប្រសិនបើអ្នករើសយកដើមឈើទី៣ អ្នកគឺជាមនុស្សដែលមានបញ្ញានិងភាពវៀងវៃ។ អ្នកពូកែក្នុងការដោះស្រាយនិងគិតបានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយថែមទាំងចេះបង្ការខ្លួនពីបញ្ហាដែលអាចកើតមាននៅពេលអនាគតថែមទៀតផង៕

