១-៧ កក្កដា អ្នក​កើត​ឆ្នាំ ៣ ជួប​សំណាង​ធំ ត្រជាក់ត្រជំ​ចម្រុងចម្រើន​ដល់​ក្រុម​គ្រួសារ

រតតរ
ការផ្សាយពាណិជ្ជកម្ម

ទំព័រថ្មីនៃខែកក្កដា នឹងចាប់ផ្តើមឡើងនៅវេលាស្អែកនេះ ដោយឡែកតាមហោរាសាស្រ្តបានទស្សន៍ទាយនៅជោគជតារាសីឆ្នាំទាំង ៣ ដែលនឹងងើបខ្ពស់នៅចន្លោះខែថ្មី ពីថ្ងៃទី ១ ដល់ ៧ កក្កដាខាងមុខនេះ។ តើមានឆ្នាំរបស់អ្នកដែរឬទេ តុះទៅផ្ទៀងផ្ទាត់នៅខាងក្រោមទាំងអស់គ្នា៖

អ្នកកើតឆ្នាំជូត – កណ្តុរ

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្សដែលកើតឆ្នាំជូត ច្រើនតែជាមនុស្សមានភាពក្លាហាន និងមានទំនុកចិត្ត។ នៅពេលដែលពួកគេចង់បានអ្វីមួយ គឺពួកគេនឹងខិតខំប្រឹងប្រែងមិនខ្ជិលច្រអូសឡើយ ហើយធ្វើវាអស់ពីសមត្ថភាពដើម្បីឆ្ពោះទៅគោលដៅ។

សូមអរគុណដល់ផ្កាយនាំសំណាងដែលកើតមានទាំងដើមខែកក្កដានេះ នឹងជួយឲ្យអ្នកកើតឆ្នាំជូត មានជីវិតរលូនជាងពេលមុនៗ។ ពួកគេនឹងទទួលបានលាភពីមនុស្សជុំវិញខ្លួន ដែលមានគេជួយលើកជួយជំរុញឲ្យឈានទៅចំណុចខ្ពស់មួយកម្រិតទៀត។ នៅដើមខែថ្មីនេះ អ្នកខិតខំតែបន្តិច ក៏អាចទទួលបានចំណូលច្រើនសន្ធឹកត្រលប់មកវិញដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំកុរ – ជ្រូក

Tuoi Hoi Se Hop Voi Tranh Gi Trong Phong Thuy
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្សកើតឆ្នាំកុរ ជាមនុស្សដែលមានភាពចចេសរឹងរូសបន្តិច ពោលមិនងាយចុះចាញ់នឹងអ្នកដទៃ។ នោះហើយជាមូលហេតុដែលជំរុញឲ្យពួកគេបំបោលមិនបោះបង់ក្នុងអាជីពការងារ ហើយតែងតែមានភាពរីកចម្រើនច្រើនជាងបរាជ័យ។

ការផ្សាយពាណិជ្ជកម្ម

កាលវិភាគនាំលាភក៏ចូលមកដល់សម្រាប់អ្នកកើតឆ្នាំកុរ​ នៅដើមខែថ្មី ១-៧ កក្កដា ដោយឱកាសថ្មីនឹងបើកចំហរង់ចាំអ្នក ក្នុងការបង្កើតប្រាក់ចំណូលបន្ថែមទៀត ពោលអាចតាមរយៈការឡើងឋានៈ ឬបានផលចំណេញខ្ពស់ណាមួយពីការរកស៊ី។

ប៉ុន្តែអ្នកត្រូវចាំថា អ្នកមិនអាចចៀសពីការច្រណែនរបស់មនុស្សទាំងឡាយនៅជុំវិញខ្លួនបានឡើយ អ៊ីចឹងកុំទោរទន់ ឬខូចចិត្តដោយសារពាក្យសម្តី ឬសកម្មភាពមួយចំនួនរបស់គេឲ្យសោះ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំរកា – មាន់

1579056083084 Tuoi Dau Tong Quan
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមនុស្សដែលច្រើនតែបានជួបដៃគូល្អៗក្នុងជីវិត ទាំងអាជីពការងារ ស្នេហា និងទំនាក់ទំនងរកស៊ីទូទៅ សម្រាប់អ្នកកើតឆ្នាំរកា។

ការផ្សាយពាណិជ្ជកម្ម

លាភសំណាងរបស់អ្នកកើតឆ្នាំរកាក៏បានរំកិលចូលមកដល់ដែរនៅខែដើមខែខាងមុខនេះ ហើយបញ្ហាដែលបានកើតឡើងកន្លងមក នឹងមិនចាំបាច់ដោះស្រាយដោយខ្លួនឯងទេ ពោលនឹងមានគេមកចាំជួយ ហើយគេនោះហើយជាអ្នកនាំសំណាងដល់អ្នក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម