តាមការសម្រេចចិត្តរបស់អ្នកខ្លួនឯងផ្ទាល់ តើក្នុងចំណោមតាណូអែលទាំង ៣ មួយណាដែលអ្នកពេញចិត្តបំផុត? ការជ្រើសរើសមួយរបស់អ្នក អាចឲ្យយើងបង្ហាញនូវអំណោយអ្វីដែលកំពុងត្រៀមរង់ចាំអ្នកនៅកំឡុងខែកក្កដាខាងមុខ៖
តាណូអែល ២២២

នៅក្នុងជីវិតរបស់អ្នកនៅពេលដ៏ខ្លីខាងមុខ នឹងមានការផ្លាស់ប្តូរដ៏ធំមួយ ហើយវាក៏ជាការសម្រេចចិត្តដ៏សំខាន់បំផុត ដែលអ្នកត្រូវធ្វើដោយការបោះជំហានទៅមុខ ហើយកុំមានការភ័យខ្លាចអ្វីឲ្យសោះ។ បើទោះបីជាមានអ្វីដែលរាំងស្ទាក់នៅផ្លូវធ្វើដំណើរដំបូងៗ ក៏កុំបញ្ឈប់ឲ្យសោះ ចូរប្រឹងប្រែងបន្តិច នោះជោគវាសនារបស់អ្នកនឹងទទួលបានលាភធំ ជាការតបស្នងមកវិញ។
តាណូអែល ៤៤៤

សប្បាយរីករាយជាបណ្តើរៗទៅ ក្តីស្រមៃមួយរបស់អ្នកនឹងក្លាយជាការពិតនៅពេលខាងមុខ។ ភាពជោគជ័យនឹងដើរអមជាមួយគ្នា ហើយចូរប្រើប្រាស់ឱកាសដែលអ្នកមានទាញយកប្រយោជន៍ពីវាឲ្យបាន។ បើអ្នកកំពុងបម្រើការងារនៅស្ថាប័នណាមួយ អ្នកត្រៀមនឹងទទួលបានលាភតាមរយៈការឡើងតំណែងទៀតផង។
តាណូអែល ៨៨៨

អ្នកនឹងទទួលបានទ្រព្យជាច្រើន ទាំងទ្រព្យចេញពីខ្លួនឯង និងទ្រព្យដែលជាលាភ ជាអំណោយពីមនុស្សជុំវិញខ្លួន។ ពេលវេលានៃបុណ្យចូលឆ្នាំចិនខាងមុខ នឹងធ្វើឲ្យអ្នកញញឹមបិទមាត់លែងជិតច្រើនថ្ងៃ ព្រោះរឿងទុក្ខសោកនឹងមិនកើតមានឡើយចន្លោះពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

