ពេលវេលាមកដល់ហើយ បើតាមក្បួនហោរាសាស្ត្រសម្រាប់រយៈពេល ១០ ថ្ងៃទៅមុខ ពោលរាប់ចាប់ពីថ្ងៃទី ៣០ មិថុនាតទៅ សម្រាប់ម្ចាស់ឆ្នាំទាំង ៤ ពិតណាស់ នឹងមានរាសីឡើងខ្ពស់ត្រដែត៖
អ្នកកើតឆ្នាំខាល – ខ្លា

ម្ចាស់ឆ្នាំខាល ជាមនុស្សដែលធ្វើការច្រើន តែមិនងាយនឹងត្អូញថាហត់នឿយឡើយ។ ក្នុងខែកក្កដាខាងមុខ ពេលវេលាលើកយីអ៊ុនសម្រាប់ពួកគេក៏បានឈានចូលមកដល់។ មហាសំណាងនឹងធ្លាក់ពីលើមេឃ លើកឲ្យរាសីឆ្នាំខ្លាឡើងខ្ពស់ត្រដែត។
ទ្រព្យសម្បត្តិនឹងរីកសុះសាយ មុខងារតួនាទីនានាក៏មានឱកាសនឹងអាចបានឡើងខ្ពស់ជាងមុន។ យ៉ាងណាត្រូវចាំរឿងមួយ បើចង់រក្សាលាភ នៅខែក្រោយនេះ ត្រូវដាក់គម្លាតឈរឲ្យឆ្ងាយពីមនុស្សពូកែត្អូញត្អែរ និងមនុស្សមាត់តូចមាត់ធំ។
អ្នកកើតឆ្នាំវក – ស្វា

អ្នកកើតឆ្នាំវក ជាមនុស្សដែលពូកែខាងបង្កើតទំនាក់ទំនង ហើយរមែងប្រើប្រាស់បណ្តាញនោះ ក្លាយទៅជាអាជីពបង្កើតចំណូលជាប្រចាំ។ ស្ទើរពេញមួយជីវិតម្ចាស់ឆ្នាំស្វា តែងតែជួបសំណាង ហើយខែកក្កដាខាងមុខនេះ គឺកាន់តែមិនអាចលើកលែងបាន។
លាភសំណាងនឹងកាន់តែធំ ធំជាងខែមុនៗទៅទៀត ពោលវានឹងក្លាយជាផលលើសការរំពឹងទុក តែយ៉ាងណាត្រូវចាំ កុំខ្ជិល កុំធុញនឹងការងារឬរបររកស៊ីខ្លួនឯង បើខំពង្រឹងបន្ថែម គួបផ្សំលាភដែលបម្រុងមកដល់ផង អ្នកនឹងអាចសល់លុយទិញឡាន ទិញផ្ទះសម្រាប់ខ្លួនឯងក៏ថាបាន។
អ្នកកើតឆ្នាំមមែ – ពពែ

ម្ចាស់ឆ្នាំមមែ ជាមនុស្សមានការគិតបែបសុទិដ្ឋិនិយម មើលឃើញអ្វីក្នុងផ្លូវវិជ្ជមានជានិច្ច ជាហេតុនាំឲ្យអនាគតរបស់ពួកគេ រមែងទទួលបានភាពល្អប្រសើរច្រើន។ បន្ទាប់ពីឆ្លងកាត់ការធ្លាក់ចុះ នៅខែឧសភានិងមិថុនា សម្រាប់ខែកក្កដា សំណាងបានចូលមកដល់ជីវិតរបស់ពួកគេហើយ។
ឆ្នាំពពែ នឹងលែងមានការព្រួយបារម្ភ ដែលត្រូវក្រោកមកខ្វល់ខ្វាយរឿងលុយទៀតហើយ ដោយជីវិតនឹងបើកភ្នែកឃើញតែភាពបរិបូរណ៍ លុយហូរចូលគ្រប់ច្រក នាំឲ្យហិរញ្ញវត្ថុគ្រួសារទាំងមូលត្រលប់មកភាពធូរស្រាល។ មិនយូរមិនឆាប់ទ្រព្យរបស់ម្ចាស់ឆ្នាំពពែ នឹងរីកស្គុះស្គាយអណ្តែតដូចទឹកហូរ។
អ្នកកើតឆ្នាំច – ឆ្កែ

ជាមនុស្សដែលមានប្រាជ្ញាឈ្លាសវៃ រហ័សរហួន និងមានភាពជាអ្នកដឹកនាំមិនធម្មតាពីកំណើត។ ពួកគេមានស្ថិរភាពខ្លាំងណាស់ ក្នុងការបំពេញកិច្ចការងារអ្វីមួយ និយាយឲ្យងាយស្តាប់គឺម៉ត់ចត់ច្បាស់លាស់ គួរជាទីទុកចិត្ត។
ចូលមកដល់ខែកក្កដានេះវិញ ម្ចាស់ឆ្នាំច នឹងមានរឿងរីករាយច្រើនក្នុងជីវិត។ អនាគតខាងមុខ នឹងត្រូវបានថ្នាក់លើសរសើរមិនដាច់ពីមាត់ ហើយអ្វីដែលបានខំកន្លងមក នឹងរំលេចជាផ្លែផ្កា កើតជាផលធំនៅពេលឆាប់ៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

