នៅថ្ងៃស្អែក គឺឈានចូលថ្ងៃថ្មីនៃំទព័រខែកក្កដាហើយ តើអ្នកបានត្រៀមខ្លួនអ្វីខ្លះហើយឬនៅ? តាមរយៈអត្ថបទនេះ Knongsrok សូមឲ្យបងប្អូនធ្វើការជ្រើសរើសនូវខ្សែដៃមួយ ក្នុងចំណោមខ្សែទាំង ៥ ដើម្បីបង្ហាញថា ខែថ្មីកក្កដា អ្នកគួរទទួលបានសារត្រួសត្រាយអ្វីក្នុងជីវិត៖
ខ្សែដៃទី ១

អ្នកដែលជ្រើសរើសខ្សែដៃទី ១ នេះ គឺរមែងជាមនុស្សដែលមានប្រាជ្ញា ឈ្លាសវៃ ហើយតែងតែសម្រេចបាននូវគោលដៅ ដែលពួកគេចង់បាន។ គ្រប់យ៉ាងទាំងអស់ក្នុងលោក វាសុទ្ធតែមានម្ចាស់ មានកន្លែងរបស់វា ចូរបើកបេះដូងឲ្យទូលាយ ទទួលយកគ្រប់យ៉ាង ទោះរឿងខ្លះវិជ្ជមាន ឬអវិជ្ជមាន ក៏រាប់ថាកត់ទុកជាមេរៀនទៅថ្ងៃក្រោយ។
ខ្សែដៃទី ២
អ្នកដែលជ្រើសរើសខ្សែដៃនេះ ជាប្រភេទមនុស្សដែលមិនខ្លាចប្រឈមមុខនឹងបញ្ហា។ ចូរគិតឡើងវិញអំពីជីវិតរបស់អ្នក និងគុណភាពដែលធម្មជាតិបានផ្តល់ឲ្យ ហើយធ្វើការវាយតម្លៃដោយយករឿងជាអាទិភាពមកធ្វើមុន រួចដើរតាមក្តីស្រមៃ របស់អ្នក។
ខ្សែដៃទី ៣
អ្នកដែលជ្រើសរើសខ្សែដៃនេះ គឺផ្លូវដើររបស់ពួកគេត្រូវបានភ្ជាប់ទៅនឹងអនាគតកាលរួចជាស្រេចហើយ។ រយៈពេលចុងក្រោយនេះ ចូរស្តាប់លើអារម្មណ៍ខាងក្នុងច្រើនជាងសម្តីរបស់អ្នកដទៃនៅខាងក្រៅ ដោយអារម្មណ៍ខាងក្នុងរបស់អ្នកប្រហែលជាអាចផ្តល់ដំបូន្មានឲ្យអ្នកបានល្អជាង។
ខ្សែដៃទី ៤

អ្នកមានភាពសប្បាយរីករាយនិងស្រលាញ់សេរីភាពជាទីបំផុត។ ពួកគេមិនអាចរស់នៅក្នុងជីវិត ដែលគ្មានភាពផ្អែមល្ហែមពីស្នេហានោះទេ។ អ្នកដែលជ្រើសរើសខ្សែដៃនេះ ប្រៀបដូចជាដំណក់នៃទឹកសមុទ្ររួមគ្នាមួយអ៊ីចឹង បែបនេះត្រូវចាំថា អ្នកមិនមែនធ្វើអ្វីតែឯកឯងនោះទេ អ្នកមិនមែនដើរលើផ្លូវនោះតែឯកឯងនោះទេ ពោលគឺមានការប្រកួតប្រជែងឥតឈប់ បែបនេះកុំបណ្តែតបណ្តោយខ្លួនហួសប្រមាណពេក ទោះហត់ក៏សម្រាកបន្តិចបានហើយ តែកុំទាញភាពខ្ជិលច្រអូសមកដាក់ខ្លួន។
ខ្សែដៃទី ៥
អ្នកហាក់មើលស្រាលការស្រលាញ់ ការយកចិត្តទុកដាក់របស់មនុស្សក្បែរខ្លួន រហូតលែងមើលឃើញពីតម្លៃដ៏ពិតប្រាកដរបស់ពួកគេ។ អ្នកតែងតែគិតថាខ្លួនឯងអាចរីករាយដោយខ្លួនឯងបាន ដោយមិនចាំបាច់មាននរណាមកជួយជ្រោមជ្រែងក្តីសុខរបស់អ្នកទេ។
តែវាមិនដូច្នោះឡើយ គូព្រេងរបស់អ្នកបានមកដល់ហើយ នៅខែក្រោយនេះអ្នកនឹងជួបមនុស្សថ្មី ដែលគេអាចផ្លាស់ប្តូរបរិយាកាសជីវិតរបស់អ្នក។ ពេលនោះអ្នកនឹងដឹងថា វត្តមានរបស់មនុស្សម្នាក់ផ្សេងទៀត ពិតជាមានគុណតម្លៃយ៉ាងធំធេងដល់ជីវិតរបស់អ្នក ហើយក៏ជាពេលដែលអ្នកយល់ច្បាស់ថា ស្នេហាមានតម្លៃដល់កម្រិតណាដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

