ប្លែកៗ

Rttr
ប្លែកៗ

ជ្រើសរើសរូបភាព​មួយ ដើម្បី​ដឹង​ថា​ តើ​មនុស្ស​ប្រភេទ​ណា​សក្ដិសម​នឹង​អ្នក​បំផុត?

ក្នុង​ទំនាក់ទំនង​ស្នេហា មិន​មែន​គ្រាន់​តែ​ហា​មាត់​ស្រលាញ់ ហើយ​អាច​ចាប់ផ្តើម​ជាមួយ​គ្នា​បាន​នោះ​ទេ ដោយ​ស្នេហា​ដ៏​ជាក់លាក់​មួយ គឺ​ទាមទារ​ការ​មើល​ចិត្ត​គ្នា និង​ស្វែងយល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់លាស់​សិន។ ក្នុង​អត្ថបទ​នេះ យើង​មក​សាកល្បង​តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ដោយ​គ្រាន់​តែ​អ្នក​ជ្រើសរើស​នូវចំណោម​រូបភាពនៃមនុស្សស្រីទាំង ៣ ដើម្បី​ដឹង​ថា តើ​មនុស្ស​ប្រភេទ​ណា​ដែល​សក្ដិសម​នឹង​អ្នក​បំផុត​ក្នុង​ន័យ​ស្នេហា? រូបភាព​ទី ១ អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​ទ្រ​គេ​នោះ​ទេ សកម្មភាព​ខ្លះ​អ្នក​ធ្វើ​បាន តែ​អ្នក​ដទៃ​ធ្វើ​មិន​បាន ស្តាប់​ទៅ​វា​រាង​អាត្មានិយម​បន្តិច តែ​អ្នក​ជា​មនុស្ស​មាន​បេះដូង​ធំ ចិត្ត​ទូលាយ មិន​ចេះ​តែ​ដើរ​ធ្វើ​បាប​នរណា​នោះ​ទេ។ បើ​និយាយ​ពី​មនុស្ស​ដែល​អាច​សម្រប​នឹង​អ្នក​បាន គឺ​លុះត្រា​តែ​គេ​ជា​មនុស្ស​មាន​ភាព​ឆ្លាតវៃ ចេះ​បត់បែន​តាម​សភាពការណ៍ ហើយ​ដឹង​ពី​វិធី​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ មនុស្ស​ដែល​ស្ងាត់ស្ងៀម​ពេក ហើយ​ធ្វើ​អ្វី​រៀង​យឺតយ៉ាវ​នោះ គឺ​មិនមែន​ជា​គូ​ស្នេហ៍​ដែល​ត្រូវ​នឹង​អ្នក​ឡើយ។ រូបភាព​ទី ២ អ្នក​នឹង​ជួប​នូវ​គូស្នេហ៍​ដែល​អាច​ផ្តល់​ភាព​រីករាយ និង​សំណើច​ជា​ប្រចាំ​ដល់​អ្នក។…

Vireak 00001
តេស្តIQ

កុំចង់មើលស្រាល! អ្នកកើតក្នុងឆ្នាំទាំង ៣ នេះដល់ពេលវេលាត្រូវផ្លាស់ប្ដូរ កើបទ្រព្យ កើបសុភមង្គល

ឆាប់ៗខាងមុខនេះ គឺជាពេលវេលាដ៏ល្អប្រសើរសម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ដើម្បីផ្លាស់ប្ដូរកែប្រែខ្សែវាសនា ដែលធ្លាប់តែលំបាកវេទនាជាច្រើនកន្លងមកនេះ ដូច្នេះ ចាប់ពីពេលនេះទៅ អ្នកនឹងបានជួបសំណាងយ៉ាងធំ ដែលអាចធ្វើឱ្យខ្លួនឯងមានបានស្ដុកស្ដម្ភ លើសពីការរំពឹងទុក។ ១. ឆ្នាំខាល អ្នក​កើត​ឆ្នាំ​ខ្លា តែងតែ​មាន​ភាព​ឯករាជ្យ រហ័សរហួន និង​មានការ​តាំងចិត្ត​ខ្ពស់​។ ពេល​គេ​សម្រេច​ចិត្ត​លើ​អ្វី​មួយ​ហើយនោះ គឺគេ​មិន​ប្ដូរ​ចិត្ត​ឡើយ។ នេះក៏​ដោយសារ​តែ​វា​ពិបាក​សម្រាប់​ពួកគេ​ក្នុង​ការ​ទទួល​យក​យោបល់​ និង​សំណូមពរ​របស់​អ្នក​ដទៃ។ អ្នក​កើត​ក្នុង​ឆ្នាំ​ខ្លា ភាគច្រើន​មាន​ចរិត​ម៉ឺងម៉ាត់ ក្លាហាន​ និង​មិន​ចុះចាញ់​នឹង​ការលំបាក និង​ឧបសគ្គ​ជាដាច់ខាត។ ដូច្នេះហើយ ក្នុង​ពេល​ខាង​មុខ អ្នក​កើត​ឆ្នាំ​ខ្លា នឹងមាន​រាសី​ខ្ពស់ ហើយ​ទ្រព្យសម្បត្តិ​ហូរចូល​ក្នុង​ផ្ទះ​។ លើស​ពី​នេះ​ទៀត…

Picsart_22 06 22_14 01 52 400
មិត្តអ្នកអាន

ចុងបញ្ចប់នៃជីវិត អ្វីជាហេតុផលដែលនាំឲ្យអ្នកក្លាយជាសេដ្ឋីឬនៅតែដដែល? សូមជ្រើសរើសរូបមួយដែលអ្នកក្រឡេកភ្លាមឃើញភ្លែតសឹមចូលអាន

ក្លាយ​ជា​សេដ្ឋី​គឺ​ជា​ក្តី​សុបិន​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបាននោះទេទេ ដូច្នេះតើអ្នកក្លាយជាអ្នកមានដោយរបៀបណា? មនុស្សដែលរស់នៅក្នុងលោកនេះត្រូវតែតស៊ូដើម្បីជីវិតរបស់ពួកគេ ប៉ុន្តែឱកាសរបស់មនុស្សគ្រប់រូបគឺខុសគ្នា លទ្ធផលដែលទទួលបានក៏ខុសគ្នា អ្នក​ខ្លះ​អាច​នឹង​ឡើង​ចុះ​អស់​មួយ​ជីវិត ឯ​អ្នក​ខ្លះ​ទៀត​អាច​ជា​អ្នក​មាន។ ថ្ងៃនេះគេហទំព័រក្នុងស្រុក នឹងនាំយកវិធីតេស្តចិត្តសាស្ត្រមកតេស្ដមើលថែ​តុបតែង​នាំឲ្យ​អ្នក ជោគជ័យ តាមរយៈដែលអ្នកក្រលេកភ្លាមឃើញភ្លែត ក្នុងនោះនឹងមានចម្លើយពិតទៅតាមផ្នែកនីមួយៗ ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ១. សត្វក្អែកពាំថ្ម៖ ជីវិតដែលមានស្ថេរភាពគឺជាហេតុផលសំខាន់ដែលអ្នកចង់បាន អ្នក​មិន​ចូល​ចិត្ត​ជីវិត​ដែល​គ្មាន​ការ​សម្រាក ហើយ​អ្នក​មិន​ចូល​ចិត្ត​ជីវិត​ដ៏​គ្រោះថ្នាក់ដែរ អ្នកគ្រាន់តែចង់ឱ្យគ្រួសាររបស់អ្នកមានសេចក្ដីសុខនិងស្ថេរភាព ដូច្នេះ​ហើយ ទើបអ្នក​មានការប្រុងប្រយ័ត្ន នឹងចង់រស់នៅដោយព្យាយាមរក្សាស្ថានភាពសាមញ្ញ មិនយកជីវិតខ្លួនឯងទៅប្រៀបធៀបនឹង​ជីវិតអ្នកដទៃ ។ ម្យ៉ាងទៀតបើទោះជាអ្នកមិនចូលចិត្តភាពប្រថុយប្រថានក៏ដោយ ក៏អ្នកមិនបណ្តោយអោយអ្នកណាម្នាក់វ៉ាអ្នកដែរ…

៣៥
តេស្តIQ

ជឿទេ? សត្វដែលអ្នកឃើញដំបូងបង្អស់អាចបង្ហាញពីចំណុចពិសេសបំផុតរបស់អ្នក

១. ទា អ្នកជាមនុស្សដែលមានភាពរីករាយ និងសុភមង្គល ពោលគឺអ្នកជាមនុស្សសុទិដ្ឋិនិយម។ អ្នកតែងតែសម្លឹងមើលទៅផ្នែកដែលល្អនៃជីវិត មិនថាអ្នកស្ថិតនៅក្នុងស្ថានការបែបណាក៏ដោយ។ អ្នកមិនត្រឹមតែមានបុគ្គលិកលក្ខណៈរួសរាយប៉ុណ្ណោះទេ អ្នកថែមទាំងមានការស្រមើស្រមៃយ៉ាងឆ្នៃប្រឌិតខ្លាំង ព្រោះអ្នកតែងតែគិតថា ជិវិតជាកាដូពិសេសមួយដែលមនុស្សម្នាក់ៗទទួលបាន។ នៅពេលដែលដោះស្រាយបញ្ហា អ្នកព្យាយាមធ្វើវាដោយយកចិត្តទុកដាក់ និងធ្វើឱ្យអស់ពីសមត្ថភាព។ អ្នកដឹងច្បាស់ណាស់ថាជីវិតមិនអាចរីកផ្លែផ្ការហូតនោះទេ។ ២. ទន្សាយ អ្នកជាមនុស្សដែលមានមន្តស្នេហ៍ខ្ពស់ ហើយគេគ្រប់គ្នាចូលចិត្តអ្នកដោយសារការគិតពិចារណារបស់អ្នក។ អ្នកមានមោទនភាពដែលអ្នករៀបចំជីវិតរបស់អ្នកយ៉ាងល្អ ព្រោះអ្នកជាមនុស្សដែលមានម៉ោងមានពេលត្រឹមត្រូវ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក អ្នកចេះដឹងថាអ្វីជារឿងប្រាកដ ហើយអ្នកជឿជាក់ថា ការធ្វើការងារជាក្រុមនឹងផ្តល់ផលដ៏ល្អបំផុត។ អ្នកពូកែគិតបែបតក្កៈ ដែលជាហេតុមនុស្សគ្រប់គ្នាចង់បានអ្នកនៅក្នុងក្រុមរបស់គេ។ អ្នកអាចសម្រេចចិត្តយ៉ាងលឿនយ៉ាងល្អ ហើយមានភាពជឿជាក់ទៅលើការសម្រេចចិត្តនោះយ៉ាងមោះមុត។ នៅពេលមានឧបសក្ក អ្នកមិនរាថយទេ ហើយអ្នកនឹងដើរទៅមុខជាមួយនឹងក្រុមដ៏ល្អរបស់អ្នក។…

៣៤
តេស្តIQ

តេស្តចិត្តសាស្រ្ត! តើអ្នកឃើញរូបអ្វីមុនគេ នៅពេលដែលអ្នកសម្លឹងមើលផ្ទាំងរូបភាពនេះភ្លាម?

១.​ ស្ត្រីនៅលើថ្ម បើអ្នកប្រទះឃើញរូបស្ត្រីនៅលើថ្មមុនគេ នោះបង្ហាញថាអ្នកមានទំនោរចាប់អារម្មណ៍ទៅលើមនុស្សដែលមានភាពអំណួតអួតអាង។ មានចំណុចពិសេសម៉្យាងពីមនុស្សដែលអួតក្អេងក្អាង ដែលអ្នកអាចនឹងចាប់អារម្មណ៍ខ្លាំងដល់ថ្នាក់ងើបមុខមិនរួច។ អ្នកត្រូវចាំចងថា ភាពទុកចិត្តគឺខុសពីអំណួត។ វាជារឿងល្អដែលអ្នកទុកចិត្តលើខ្លួនឯង ក៏ប៉ុន្តែអ្នកក៏គួរតែមើលឃើញអ្នកដទៃនៅក្នុងកែវភ្នែកអ្នកផងដែរ។ ២. ទូកក្តោង បើអ្នកប្រទះឃើញរូបទូកក្តោងមុនគេ នោះវាបង្ហាញថាអ្នកចាប់អារម្មណ៍ទៅលើមនុស្សដែលមានភាពបះបោរ ឬផ្សងព្រេង។ អ្នកច្រណែននឹងមនុស្សទាំងនោះដោយសារតែ ពួកគេធ្វើដំណើរផ្សងព្រេងបាន ដោយមិនគិតពីទំនួលខុសត្រូវរបស់គេនោះទេ។ អ្នកត្រូវចាំថា ភាពក្លាហានរបស់មនុស្សប្រភេទនេះ វាគួរឲ្យទាក់ទាញមែន ក៏ប៉ុន្តែបើគេអាចបោះបង់ចោលទំនួលខុសត្រូវរបស់គេហើយនោះ គេក៏អាចបោះបង់ចោលអ្នកនៅគ្រាលំបាកបានដែរ។ ៣. មុខមនុស្សប្រុសចំណាស់ បើអ្នកប្រទះឃើញមុខមនុស្សប្រុសចំណាស់មុនគេ នោះបង្ហាញថាអ្នកមានទំនោរចាប់អារម្មណ៍ទៅលើមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍របស់គេបាន។ អ្នកជាមនុស្សដែលចូលចិត្តប្រើប្រាស់ និងបង្ហាញអារម្មណ៍ជ្រៅរបស់អ្នក ដូចនេះអ្នកចង់បានដៃគូរដែលមានបេះដូងថ្ម ពោលគឺគេចេះគ្រប់គ្រងទាំងអារម្មណ៍របស់ខ្លួន ស្របពេលដែលគេកំពុងគ្រប់គ្រងអារម្មណ៍របស់អ្នកដែរ។…

New Copy
តេស្តIQ

ឆ្នាំទាំង ៣ រៀបការក្នុងឆ្នាំ ២០២៣ នឹងបានល្អបំផុត

នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោម នឹងទទួលបានលាភសំណាងក្នុងរឿងជីវិតគូ ប្រសិនបើអ្នករៀបការនៅក្នុងឆ្នាំនេះ វាពិតជាអំណោយផលល្អណាស់សម្រាប់អ្នក។ ១. ឆ្នាំមមែ ឈាន​ចូល​ដល់​ឆ្នាំ​ ២០២៣ ឆ្នាំ​ពពែ​ត្រូវ​បាន​ចូល​មក​ដោយ​តារាសុភមង្គល សំណាងល្អ​ខ្លាំង​។ អ្នកដែលកើតក្នុងឆ្នាំពពែដែលនៅលីវត្រូវបានជីដូនជីតាមើលថែ មានលក្ខខណ្ឌកំណត់ទុកជាមុន និងខិតខំបំពេញការងារដើម្បីជួបមនុស្សដែលខ្លួនកោតសរសើរក្នុងចិត្ត។ ប្រសិនបើអ្នកមានមនុស្សដែលអ្នកលួចស្រលាញ់ និងនឹករួចហើយ នេះក៏ជាពេលវេលាដ៏ត្រឹមត្រូវក្នុងការសារភាពពីអារម្មណ៍របស់អ្នក ឱកាសនៃភាពជោគជ័យនឹងមានខ្ពស់ណាស់ ត្រូវ​ក្លាហាន​ទើប​អាច​ចាប់​វាសនា​បាន។ អ្នក​កើត​ឆ្នាំ​ពពែ នឹងមានឱកាសបង្កើតបានសុភមង្គលដ៏​ផ្អែមល្ហែម​ខ្លាំង ព្រោះ​មាន​សំណាង​ល្អ និង​មាន​ភាព​ចុះសម្រុង​គ្នា​ខ្លាំង​។ ២. ឆ្នាំមមី អ្នកដែលកើតឆ្នាំមមី ភាគច្រើនឆ្លាត និងមានសមត្ថភាពខ្ពស់…

Picsart_22 06 21_15 59 04 721
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រមហាស្នេហ៍! រើសបាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ដើម្បីឆ្លុះមើលពីបុគ្គលិកលក្ខណៈពិតតាំងពីកំណើតរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលគំនិតចិត្តថ្លើម តាមរយៈការជ្រើសរើសបាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ បាច់ផ្កាទី 1៖ អ្នកតែងតែយកចិត្តទុកដាក់ក្នុងការរក្សាសុខភាព និងរូបរាងការស្លៀកពាក់ឱ្យមើលទៅស្អាតបាត បើថ្ងៃណាអ្នកមិនបានរៀបចំខ្លួនស្រួសបួលទេ អ្នកសឹងមិនចង់ចេញពីផ្ទះឡើយ វាធ្វើឲ្យអ្នកខ្វះជំនឿចិត្តលើខ្លួនឯង គ្មានកំលាំងចិត្តធ្វើការឡើយ ប៉ុន្តែបើនៅពេលរៀបការហើយអ្នកនឹងប្រែទៅជាមនុស្សមួយផ្សេងទៀត អ្នកនឹងក្លាយជាប្រពន្ធដ៏ល្អជាម្តាយគំរូគិតគូរគ្រប់យ៉ាងដើម្បីគ្រួសារជាជាងខ្លួនឯងទៅទៀត ។ បាច់ផ្កាទី 2៖ សម្រាប់អ្នកមិនស្គាល់ នឹងមានអារម្មណ៍ថាអ្នកជាមនុស្សពិបាកយល់គិតតែពីខ្លួនឯង និងចូលចិត្តសំងំនៅកន្លែងស្ងាត់ តែតាមពិតទៅសម្រាប់អ្នកស្គាល់ច្បាស់ គ្រប់គ្នាទទួលស្គាល់ថាអ្នកជាសុទិដ្ឋិនិយម​មើល​ពិភពលោកក្នុងផ្លូវល្អ ថែមទាំងជាមនុស្សចិត្តបុណ្យទៀត ពិតណាស់មនុស្សដូចអ្នករាងពិបាកយល់បន្តិចមែន​តែអ្នក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចរិត​គួរ​ឱ្យ​ស្រឡាញ់…

Tre
ប្លែកៗ

ជ្រើសរូបភាពមួយ ដើម្បីដឹងថា តើអ្នកមានចំណុចលេចធ្លោពិសេសអ្វីពីធម្មជាតិ?

តើក្នុងការយល់ឃើញរបស់អ្នកដទៃ គេមើលមកអ្នកជាមនុស្សបែបណា? អ្នកស្គាល់ខ្លួនឯងច្បាស់ដល់កម្រិតណាហើយ? ចំណុចខ្លាំងអ្វីដែលអ្នកគិតថា អ្នកមានប្រៀបជាងមនុស្សទូទៅ? តាមរយៈការជ្រើសរើសនូវ រូបភាពមួយ ក្នុងចំណោមរូបភាព​មានឥទ្ធិពល ទាំង ៣ យើងអាចបង្ហាញចម្លើយទៅកាន់អ្នកដូចខាងក្រោម៖ រូបភាពទី ១ អំណោយទានពីធម្មជាតិរបស់អ្នក គឺការដែលអ្នកចេះមានចរិតសុភាពរាបសា និងចេះដាក់ខ្លួនតាំងពិកំណើត។ អ្នកចូលចំណោមគេចុះ ហើយងាយទទួលបានការឲ្យតម្លៃ និងស្រលាញ់រាប់អានពីមនុស្សគ្រប់ស្រទាប់វណ្ណៈ។ នៅពេលដែលជួបរឿងលំបាក សូមណែនាំឲ្យអ្នកគិតពីរឿងពីមុនៗឲ្យបានច្រើន ហើយចូរកុំឲ្យភាពខ្មៅងងឹតអាចមកលងបន្លាចអ្នកបានឲ្យសោះ។ គ្រប់យ៉ាងសុទ្ធតែជាបទពិសោធន៍ មិនមែនជាទារុណកម្មនៃជីវិតនោះឡើយ។ រូបភាពទី ២ ធម្មជាតិបានផ្តល់ឲ្យអ្នកក្នុងការក្លាយជាមនុស្សបេះដូងធំ បេះដូងទូលាយ ស្រលាញ់ការចែករំលែក និងមិនចង់មានចង់បានតែម្នាក់ឯងនោះទេ។ អ្វីដែលអ្នកមាន អ្នកមិនខ្លាចនឹងចែករំលែកទៅកាន់មនុស្សជុំវិញខ្លួនឡើយ…

1ghgh
ប្លែកៗ

អត់​ខុស​អី​តិច! អ្នក​កើត​ឆ្នាំ ៣ ពូកែ​សម្តី​ណាស់ រហ័ស​ចូល​គេ​ចុះ ងាយ​មាន​បាន​លឿន

ការ​ជំនាញ​ផ្នែក​ប្រាស្រ័យ​ទាក់ទង មិន​សុទ្ធ​តែ​គ្រប់​គ្នា​មាន​ទាំង​អស់​នោះ​ទេ ខ្លះ​ទៅ​វា​ដូច​ជា​អំណោយ​ពី​ធម្មជាតិ ខ្លះ​ទៀត​ព្យាយាម​ដុសខាត់​បង្កើត​វា​ដោយ​ខ្លួន​ឯង។ បើ​មនុស្ស​ម្នាក់​ពូកែ​ខាង​ទំនាក់ទំនង​សង្គម នោះ​ឱកាស​រីក​ចម្រើន​ក៏​នឹង​មាន​ច្រើន ព្រោះ​អី​មិន​ថា​តែ​ការងារ​ ឬ​ការ​រកស៊ី បើ​មនុស្ស​ពូកែ​ខាង​ទាក់ទង ខាង​ចរចា​និយាយ​ស្តី នោះ​នឹង​មាន​ក្រឡា​ដើរ​រាប់​មិន​អស់។ បើ​តាម​ក្បួន​គន់គូរ​លើ​ផ្នែក​ហោរាសាស្រ្ត​វិញ ដំណាល​ឃើញ​ថា​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម ច្រើន​តែ​កើត​មក មាន​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​និយាយ​ស្តី​ពី​កំណើត រួច​ទេពកោសល្យ​នេះ​ហើយ អាច​រុញ​អាច​ទាញ​ពួក​គេ​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន​លឿន៖ អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ ជា​មនុស្ស​ឆ្លាត រហ័ស មាន​ផែនការណ៍​ជីវិត​ច្បាស់លាស់ ចេះ​ទាំង​របៀប​ផ្គាប់ចិត្ត​អ្នក​ដទៃ ក៏​ប៉ុន្តែ​មិន​តាម​ទ្រ​គេ​ពេក​នោះ​ទេ។ ចំណុច​ខ្លាំង​របស់​ម្ចាស់​ឆ្នាំ​ជូត គឺ​អាច​ឲ្យ​មនុស្ស​ខាង​ក្រៅ ងាយ​ជឿ​ងាយ​ទុក​ចិត្ត​មក​លើ​ខ្លួន​យ៉ាង​ឆាប់​រហ័ស។ កន្លែង​ហ្នឹង​ហើយ ដែល​អាច​បើក​ផ្លូវ​ឲ្យ​ម្ចាស់​ឆ្នាំ​ជូត…

Ffg
តេស្តIQ

ទេវតា​ទ្រព្យ​កក់​ទុក​ហើយ គេច​ក៏​មិន​ផុត​ឡើយ ឆ្នាំ ៣ ផ្តុំ​សុទ្ធ​តែ​សំណាង​ពេញ​មួយ​ខែ​កក្កដា

ឆ្លងផុតតែ ១០ ថ្ងៃនេះទៅ បើកចូលទំព័រថ្មីទី ៧ នៃខែកក្កដាភ្លែត តាមក្បួនហោរមើលឃើញទុកមុន ពីឆ្នាំទាំង ៣ ដែលនឹងជួបមហាសំណាងពេញមួយខែ។ ក៏ដូចទទួលបាន​ផ្កាយ​នាំ​សំណាង​រះ​ឡើង​សារ​ជា​ថ្មី​មក​ក្នុង​ជីវិត នាំ​ឲ្យ​ពួក​គេ​ជួប​រឿង​ល្អ ពោល​ជា​រាសី​ឡើង​ខ្ពស់​ត្រដែត​ធៀប​នឹង​ឆ្នាំ​ដទៃ​ទៀត៖ អ្នកកើតឆ្នាំខាល – ខ្លា បញ្ហា​នានា​កន្លង​មក សម្រាប់​អ្នក​កើត​ឆ្នាំខាល នឹង​ត្រូវ​បាន​ដោះស្រាយ​រួចរាល់ ហើយផ្លាស់មកជាលាភ ជាសំណាងនៅខែថ្មី។ ផ្នែក​ខ្លះ​ក៏​អរគុណ​ចំពោះ​ការ​ខិតខំ​ និង​ភាព​ជឿជាក់​របស់​សាមី​ខ្លួន​ផ្ទាល់ ហើយ​ផ្នែក​ខ្លះ​ទៀត​ក៏​ដោយសារ​តែ​សំណាង​ធ្លាក់​ពី​លើ​មេឃ​ ដល់​អ្នក​កើត​ឆ្នាំខាល​ជា​ពិសេស។ អំណោយផល​នៃ​សក្តានុពល​ផ្នែក​ទ្រព្យ នឹង​រំលេច​ឡើង​នៅថ្ងៃទី ១ តទៅ នៃខែកក្កដាខាងមុខ​សម្រាប់​អ្នក ហើយ​ត្រូវ​ឆ្លៀត​ឱកាស​នេះ​ចាប់​យក​វា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ រី​ឯ​ជីវិត​ស្នេហា​ក៏​ទទួល​បាន​ភាព​កក់ក្តៅ​ខ្លាំង​ដែរ…

Dsfe
ប្លែកៗ

១០ ថ្ងៃចុងក្រោយនៃខែមិថុនា តើអ្នកនឹងជួបរឿងល្អឬអាក្រក់អ្វីក្នុងជីវិត?

មានបងប្អូនយើងជាច្រើន ទទួលស្គាល់ការទស្សន៍ទាយបែបវិទ្យាសាស្រ្តរបស់ទំព័រ Knongsrok ថាមានការត្រឹមត្រូវ និងឆុតច្រើន ឥឡូវយើងបន្ថែមការទស្សន៍ទាយថ្មីសារនេះ ដោយកំណត់យក ១០ ថ្ងៃចុងក្រោយនៃទំព័រខែមិថុនា ពោលពីថ្ងៃទី ២០ ដល់ ៣០ នៃដំណាច់ខែ។ ជ្រើសរើសបៀរមួយសន្លឹក ដើម្បីទៅផ្ទៀងផ្ទាត់នៅខាងក្រោម ថាតើអ្នកនឹងអាចជួបរឿងអ្វីខ្លះក្នុងជីវិត? សន្លឹកបៀរទី ១ ពេលវេលា​ដ៏​គួរ​ឲ្យ​សោកសៅ​វា​ដល់​ពេល​ដែល​ត្រូវ​កន្លង​ហួស​ទៅ​ហើយ ផ្ទុយ​ទៅ​វិញ​វា​ដល់​ពេល​ដែល​អ្នក​ទទួល​បាន​អារម្មណ៍​ស្ងប់​សុខ ការ​ខឹង​សម្បា​ក៏​នឹង​រលាយ​បាត់​ទៅ ភាព​ស្រ្តេស​តប់​ប្រមល់​នឹង​ត្រូវ​បាន​កាត់​បន្ថយ​កាន់​តែ​ច្រើន ពោល​គឺ​សេចក្តី​សុខ​ផ្លូវ​ចិត្ត​នឹង​ចូល​មក​ដល់​ក្នុង​បេះដូង​របស់​អ្នក។ សន្លឹកបៀរទី ២ ជា​សន្លឹកបៀរ​ដែល​បង្ហាញ​ពី​ក្តី​ស្រលាញ់ ហើយ​ស្នេហា​ដែល​អ្នក​រំពឹង​នឹង​ចង់​បាន គឺ​នឹង​ឈាន​មក​ដល់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ដោយឡែក​សម្រាប់​អ្នក​ដែល​រក​ឃើញ​ស្នេហ៍​ពិត​របស់​ខ្លួន​ហើយ​នោះ ពួក​គេ​ក៏​នឹង​ទទួល​បាន​បន្ថែម​ទៀត​នូវ​សេចក្តីសុខ​ផ្លូវ​ចិត្ត និង​សុភមង្គល​ក្នុង​ទំនាក់ទំនង​មួយ​នោះ។…

Ttew
ប្លែកៗ

រែកម្នាក់ឯងធ្ងន់ពេកហើយ! ជ្រើសរើសថ្មគ្រីស្ទាល់មួយ តើអ្នកកំពុងជួបបញ្ហាអ្វីនៅពេលនេះ?

ឆ្លងកាត់ខែមិថុនារយៈពេលជិត ៣ សប្តាហ៍ហើយ តើអ្នកបានជួបរឿងមិនសប្បាយចិត្តអ្វីខ្លះ? ពេលខ្លះអ្នកព្យាយាមលាក់បាំងអារម្មណ៍ មិនចង់ចែករំលែកវាទៅនរណាឡើយ ប៉ុន្តែតាមរយៈអត្ថបទនេះ សូមអ្នកជ្រើសរើសនូវថ្មគ្រីស្ទាល់មួយ ហើយយើងនឹងចូលរួមចំណែកដឹងលឺពីបញ្ហារបស់អ្នក៖ ថ្មគ្រីស្ទាល់ទី ១ បញ្ហាស្នេហា សម្រាប់អ្នកដែលមានស្នេហា ត្រឹមជាសង្សារ អ្នកហាក់កំពុងតែលាក់បាំង មិនទាន់ប្រកាសជាផ្លូវការ ដែលហាក់នាំឲ្យអ្នកមានអារម្មណ៍ថារងសម្ពាធ ហើយពេលខ្លះវាក្លាយជាបញ្ហារកាំរកូសនឹងគ្នាទៅវិញ។ បើក្នុងទំនាក់ទំនងជាប្តីប្រពន្ធទៅហើយនោះ អ្នកហាក់មានការទាស់ចិត្តនឹងពេលវេលាសម្រាប់ខ្លួនឯង ដែលមិនសូវមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារ។ តាមពិតទៅអ្នកចង់ខ្លាំងណាស់ តែអ្នកមិនទាន់អាចបែងចែកពេលវេលាសម្រាប់គ្រួសារច្រើននោះឡើយនៅពេលនេះ។ ថ្មគ្រីស្ទាល់ទី ២ ភាពសោកសៅ ភាពសោកសៅនរណាក៏កើតមានដែរ តែគ្រាន់តែបញ្ហាខុសៗគ្នា។ សម្រាប់អ្នកផ្ទាល់កុំតក់ក្រហល់នឹងការរកដំណោះស្រាយខ្លាំងពេក បញ្ហាខ្លះវាត្រូវការពេលវេលា មិនសុទ្ធតែអាចដោះស្រាយភ្លាមៗបានទាំងអស់នោះទេ។ មួយផ្សេងទៀតអ្នកមិនអាចប្រាថ្នាគ្រប់យ៉ាងឲ្យស្ថិតនៅចំណុចកំពូល…

6
បច្ចេកវិទ្យា

អ្នកដែលមិនចូលចិត្តប្ដូររូបលើ Profile ភាគច្រើន គឺជាមនុស្សដែលមានចរិតទាំងនេះ

ហ្វេសប៊ុក (Facebook) គឺជាបណ្តាញសង្គមដ៏ពេញនិយមបំផុតមួយនៅក្នុងសម័យបច្ចុប្បន្ននេះ។ ស្ទើរតែគ្រប់គ្នាសុទ្ធតែមានគណនីហ្វេសប៊ុកនៅក្នុងដៃ ដើម្បីងាយស្រួលទំនាក់ទំនង និងឱ្យអ្នកដទៃស្គាល់ខ្លួនឯងបានលឿន។ យើងទាំងអស់គ្នាច្រើនតែជ្រើសរើសរូបថត ឬរូបភាពដែលស្អាត ឬគួរឱ្យចាប់អារម្មណ៍ មកដាក់ជា រូបប្រូហ្វាល់ (Profile Picture) របស់ខ្លួន។ ប៉ុន្តែ រូបប្រូហ្វាល់នេះមិនមែនជារបស់អចិន្ត្រៃយ៍នោះទេ។ យើងអាចផ្លាស់ប្តូរវាបានគ្រប់ពេលវេលា ចង់ប្តូរក៏ប្តូរ។ មានអ្នកខ្លះប្តូររៀងរាល់ ២-៣ ថ្ងៃម្តង មានអ្នកខ្លះទៀតប្តូររៀងរាល់ពាក់កណ្តាលឆ្នាំ ឬមួយឆ្នាំម្តង។ រីឯមនុស្សមួយចំនួនទៀត គឺមិនដែលប្តូរប្រូហ្វាល់ទាល់តែសោះ រក្សាទុកដដែលពីដើមរហូតមកដល់បច្ចុប្បន្ន។ មនុស្សដែល មិនដែលប្តូរ ឬយូរៗទើបប្តូរប្រូហ្វាល់ម្តង ជាធម្មតាមានលក្ខណៈពិសេសមួយចំនួនដូចខាងក្រោម៖ ១. មានផ្នត់គំនិតប្រកាន់ខ្ជាប់…

1
ប្លែកៗ

មានពេល១នាទីចុចមើលរូបភាពដ៏កម្រ ​ដែលអ្នកគួរតែមើលឱ្យបានម្តងក្នុងមួយជីវិត!

តើលោកអ្នកដឹងទេថា  កាលពីជំនាន់មុន ​រូបភាពមិនសូវជាមានច្រើនដូចពេលបច្ចុប្បន្ននោះទេ ដោយសារតែកាលនោះ  ម៉ាស៊ីនថតមិនទាន់ទំនើប និងមានច្រើនដូចបច្ចុប្បន្ន ​ហើយការថតរូបក៏ជារឿងមួយដ៏លំបាក ថែមទាំងប្រើពេលយូរទៀតផង។ ដូច្នេះហើយបានជារូបភាពមួយចំនួនមិនសូវជាមាននោះទេ ​បើមានក៏មិនសូវមានអ្នកទម្លាយចេញនោះដែរ ដែលជាហេតុធ្វើឱ្យរូបថតកាលពីជំនាន់មុនមានតម្លៃខ្លាំង និងមានអត្ថន័យដ៏ធំធេងផងដែរ។ ដូច្នេះមកតាមដានរូបភាពកម្រដែលអ្នកមិនសូវជាបានឃើញដូចខាងក្រោមនេះ៖  ១. រូបភាពនៃការដំណើរការសាងសង់ Eiffel tower ក្នុងអំឡុងឆ្នាំ 1887-1889 ២. ក្រុមតន្ត្រីករ  ដែលបានប្រគំតន្ត្រីមុននឹង កាប៉ាល់ទីតានិកពិតប្រាកដបានលិចលង់ក្នុងមហាសមុទ្រ។ ៣. រូបភាពនៃការថើបលាគ្នាដ៏រន្ធត់ចិត្តនៃកងទាហានដែលត្រូវចេញច្បាំងក្នុងឆ្នាំ ១៩៥០ ៤. ណោតភ្លេងរបស់ Beethoven និង  Justin Bieber ៥.…

.jpg
ប្លែកៗ

រូបថត ៤ ប្រភេទ អ្នកត្រូវប្រយ័ត្នឱ្យមែនទែន មុនពេលបង្ហោះវានៅលើអ៊ីនធឺណិត

មិនមែនរូបថតដែលយើងថត សុទ្ធតែអាចបង្ហាញចេញទៅក្រៅ ឬបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនធឺណេតបានទាំងអស់នោះឡើយ។ យ៉ាងណាក៏ដោយ ខាងក្រោមនេះ គឺជារូបថតទាំង៤ប្រភេទ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន មុននឹងបង្ហោះវានៅក្នុង Facebook Instagram ឬក្នុងបណ្ដាញសង្គមផ្សេងៗទៀត។ ព្រោះរូបថតទាំងនេះ វាអាចនឹងបង្កបញ្ហា ឬគ្រោះថ្នាក់ដល់អ្នកខ្លួនឯងទៅវិញ។ ១. Selfies និយមន័យខ្ពស់ អ្នកណាស្គាល់នរណាម្នាក់ប្រហែលជាអាចថតរូបបែប HD-selfie និយមន័យខ្ពស់របស់អ្នកថតចម្លងអាយ៉ៃរបស់អ្នកដើម្បីបើកទូរស័ព្ទរបស់អ្នក? តាមពិតវីដេអូឃ្លាំមើលតាមទូរស័ព្ទចល័ត ដែលមាននិយមន័យខ្ពស់ត្រូវបានចេញផ្សាយ។ គ្រាន់តែជ្រើសរើសយក selfie ដែលពង្រីកកែវភ្នែកយ៉ាងច្បាស់ ព្រីនហើយ បន្ទាប់មកបិទកែវឡេនទំនាក់ទំនងមួយនៅលើអាយអេសអូនៅលើរូបថតនោះហើយទុកវានៅមុខអេក្រង់ទូរស័ព្ទវានឹងដោះសោរភ្លាមៗ។ ។ ជាមួយនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យា ដំណោះស្រាយរបស់កាមេរ៉ានៅលើទូរស័ព្ទចល័តកាន់តែខ្ពស់ទៅ ៗ មិនដូចសម័យចាស់ទេ…

Picsart_22 01 17_22 14 05 013
តេស្តIQ

ចាប់ចង្កឹះនាំសំណាងមើលជោគជតារាសីនៅឆ្នាំនេះ ចង់ដឹងថាអ្នកនឹងទទួលបានលាភធំជាដុំកំភួនឬអត់?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីចាប់ចង្កឹះនាំសំណាងមួយមកឲ្យប្រិយមិត្តពិនិត្យមើលរឿងលាភសំណាងខ្លួនឯង តាមរយៈការជ្រើសរើសចង្កឹះនាំសំណាងមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ របៀបលេង 1. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ 2. ) ជ្រើសរើសចង្កឹះនាំសំណាង ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ ចង្កឹះនាំសំណាងលេខ 1 ឆាប់ៗខាងមុខនេះ អ្នកនឹងមានសំណាងក្នុងរឿងការងារ និងលុយកាក់តែអាចនឹងមានបញ្ហាខ្លះកើតឡើង ។ ចំណែកជោគជតារាសីរបស់អ្នក ក្នុងអំឡុងពេលនេះអាចនឹងជួបទាំងមនុស្សល្អ និងមនុស្សមិនល្អដូច្នេះត្រូវតែប្រុងប្រយ័ត្ន កុំនាំខ្លួនឯងឈានជើងទៅកន្លែងដែលប្រថុយប្រថាន ។ អ្នកអាចជួបបញ្ហាលំបាកខ្លះៗនៅដើមឆ្នាំ តែពាក់កណ្តាលឆ្នាំភាពជោគ​វាសនា​មាន​កម្រិត​ផ្លាស់​ប្តូរ​ទៅ​ជា​លាភចូលផ្ទះ​ ហើយឧបសគ្គផ្សេងៗនឹងរលាយបាត់អស់ ។…

Sdfasd
តេស្តIQ

ឆ្នាំ​គោ រួម​ទាំង​ឆ្នាំ​ ២ នេះ​លាភ​ហូរ​ចូល ពេញ​មួយ​សប្ដាហ៍​ថ្មី ២០-២៦ មិថុនា

តាម​ក្បួន​ហោរាសាស្រ្ត សម្រាប់​ចន្លោះ​ថ្ងៃ​ទី ២០ ដល់ ២៦ មិថុនា នា​សប្តាហ៍​ថ្មី​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​ទាំង​ ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដោយ​អាច​សម្រេច​បំណង​ប្រាថ្នា​ធំ និង​មាន​ទ្រព្យ​ហូរ​ចូល​ច្រើន៖ អ្នក​កើត​ឆ្នាំ​រោង – នាគ នៅ​សប្តាហ៍​ថ្មី​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​នាគ នឹង​មាន​លាភ​ចូល​ច្រើន ឱកាស​មក​បន្ត​កន្ទុយ​គ្នា ចាំ​តែ​ពួក​គេ​ចាប់​បាន​ឬ​មិន​បាន​ទេ​តើ។ យ៉ាង​ណា​ក៏​មាន​រឿងរ៉ាវ​ដែល​ម្ចាស់​ឆ្នាំ​នាគ ត្រូវ​ប្រយ័ត្ន​បន្តិច​ដែរ នោះ​ការ​និយាយ​ស្តី។ ទោះ​ជា​យ៉ាង​ណា ដោយសារ​លាភ​គ្រប​លើ​គ្រោះ ក៏​នាំ​ឲ្យ​ម្ចាស់​ឆ្នាំ​រោង នឹង​ទទួល​បាន​សំណាង​ល្អ​ធំ​ជាង​សំណាង​អាក្រក់ ហើយ​ពួក​គេ​ងាយ​នឹង​ទទួល​បាន​ឱកាស​ឡើង​តំណែង​ថ្មី បើ​អ្នក​រកស៊ី បាន​រក​ឃើញ​ផល​ចំណេញ​ខ្ពស់​ជាង​មុន។ អ្នក​ធ្វើ​ជំនួញ​សុចរិត…

Sdtr
ប្លែកៗ

ជ្រើសរើស​ស្រោមសំបុត្រ​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ចាំបាច់​សម្រាប់​ថ្ងៃថ្មីនេះ

យើង​កំពុង​ស្ថិត​ក្នុង​ទំព័រ​ទី ៦ នៃ​ឆ្នាំ ២០២២ ហើយ​ក៏​ជឿ​ថា​អ្នក​រាល់​គ្នា​កំពុង​រង់ចាំ​នៅ​ការ​ផ្លាស់ប្តូរ និង​ការ​វិវត្ត​ជា​ច្រើន​ក្នុង​ជីវិត​របស់​អ្នក។ ដោយឡែក​យើង​ក៏​មាន​ការ​ណែនាំ​និង​ដំបូន្មាន​មួយ​ចំនួន ដែល​ចង់​ប្រាប់​ទៅ​កាន់​អ្នក ប៉ុន្តែ​សូម​ធ្វើ​ការ​ជ្រើសរើស​ស្រោមសំបុត្រ​ ១ ក្នុង​ចំណោម​ស្រោមសំបុត្រ​ទាំង ៣ ហើយ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ ស្រោម​សំបុត្រ​ទី ១ អ្នក​នឹង​ជួបប្រទះ​នៅ​ស្ថានភាព​មួយ ​ដែល​អ្នក​មិន​ច្បាស់​ថា​ធ្លាប់​បាន​សម្រេច​ពី​មុន​ឬ​អត់​កាល​ពី​អតីតកាល។ ប៉ុន្តែ​កុំ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​និង​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង ហើយ​ត្រូវ​ដើរ​តាម​បេះដូង​និង​ការ​គិត​វិជ្ជមាន​របស់​អ្នក។ ចូរ​បោះ​ជំហាន​ទៅ​មុខ ទោះ​សារ​នេះ​មិន​ទទួល​ផល​ដូច​ដែល​គ្រោង​ទុក ក៏​ទទួល​បាន​បទពិសោធន៍​មួយ​បន្ថែម​ទៀត​សម្រាប់​ជីវិត​របស់​អ្នក​ដែរ។ ស្រោម​សំបុត្រ​ទី ២ ជា​ទូទៅ​អ្នក​តែងតែ​ជា​មនុស្ស​ដែល​គិត​ល្អ ធ្វើ​ល្អ ហើយ​មិន​ចេះ​បង្ហាញ​អារម្មណ៍​លំបាក​ទៅ​កាន់​អ្នក​ដទៃ​ទេ។ ប៉ុន្តែ​ក្នុងខែមិថុនា នេះ អ្នក​គួរ​តែ​រៀន​បើក​ចិត្ត​ទទួល​យក​ការ​ជ្រោមជ្រែង​ពី​មនុស្ស​ជុំវិញ​ខ្លួន​ខ្លួន ហើយ​នេះ​ក៏​អាច​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​ច្បាស់​ថា តើ​នរណា​ជា​មិត្ត​ពិត…

Ttt
ប្លែកៗ

ជ្រើសរើស​កាត​មួយ​សន្លឹក ដើម្បី​ដឹង​ថា តើ​នរណា​កំពុង​នឹកនា​ដល់​អ្នក​ពេល​នេះ?

តាម​រយៈ​កាត​ទាំង ៣ សន្លឹក​ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ពេញ​ចិត្ត​លើ​សន្លឹក​ណា​មួយ​ជាង​គេ? ចម្លើយ​​របស់​អ្នក Knongsrok នឹង​បង្ហាញ​ឆ្លើយតប​ទៅ​វិញ ថា​ក្នុង​ជីវិត​អ្នក​ពេល​ឥឡូវ​នេះ នរណា​ទៅ​កំពុង​មាន​ចិត្ត​នឹកនា​ខ្លាំង​បំផុត​ដល់​អ្នក៖ សន្លឹក​កាត​ទី ១ ជា​មនុស្ស​ដែល​អ្នក​ស្រលាញ់ ឬ​គេ​បាន​ស្រលាញ់​អ្នក រវាង​ជា​មិត្ត​ប្រុស មិត្ត​ស្រី ឬ​គូ​ស្វាមី​ភរិយា ដែល​អ្នក​បាន​កំពុង​ឃ្លាត​ឆ្ងាយ​ពី​គ្នា។ ដ្បិត​បើ​កាយ​នៅ​ឆ្ងាយ តែ​ចិត្ត​ហាក់​ដូច​នៅ​ជិត​បំផុត។ គាត់​កំពុង​មាន​ចិត្ត​នឹក​ដល់​អ្នក ចង់​ជួប​អ្នក​ឆាប់ៗ ចង់​កាន់​ដៃ ចង់​ឱប​អ្នក ដើម្បី​បំពេញ​ភាព​កក់ក្តៅ ក៏​ដូច​ជា​ចន្លោះ​មួយ​នៃ​ជីវិត។ សន្លឹក​កាត​ទី ២ ឪពុកម្តាយ​របស់​អ្នក។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ទិវា​ឪពុក ឬ Father’s Day…

Picsart_22 06 19_10 11 32 463
មិត្តអ្នកអាន

រើសរូបបេះដូងដែលអ្នកចូលចិត្តមួយ ជាការតេស្តចិត្តសាស្ត្រថាអ្នកជាមនុស្សមានបុគ្គលិកលក្ខណៈបែបណាក្នុងរឿងស្នេហា

រូបភាពនៃបេះដូងវាក៏អាចបង្ហាញពីទស្សនៈរបស់អ្នកចាប់អារម្មណ៍ អាច​ទាយ​ពី​បុគ្គលិកលក្ខណៈស្នេហានិង​អាច​ប្រាប់​ថា​យើង​ជា​គូស្នេហ៍​ប្រភេទ​ណា​។ ដូច្នេះសូមប្រិយមិត្តជ្រើសរើស​រាង​បេះដូង​ដែល​អ្នក​ចូល​ចិត្ត​ពី​ប្រភេទ​ណា​មួយ​ក្នុង​ចំណោម​៤​ប្រភេទ សឹមចូលអាចចម្លើយតេស្តខាងក្រោម។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ 1.ជាគូស្នេហ៍ដ៏ក្តៅគគុក៖ អ្នកគឺជាមនុស្សដែលមានថាមពលខ្ពស់នៅក្នុងខ្លួន ពេលគិតចង់ធ្វើអ្វីមួយតែងតែតាំងចិត្តធ្វើទាល់តែចប់ចុងចប់ដើម ហើយបើ​អ្នក​ស្រឡាញ់​នរណា​ម្នាក់ អ្នក​នឹង​លង់​ស្នេហ៍​ម្នាក់​នោះ​ខ្លាំង​ទាំងដែលដឹងហើយថាស្រលាញ់ខ្លាំងឈឺក៏ខ្លាំងតែក៏នៅតែហាមចិត្តខ្លួនឯងមិន ខឹងគេតែបើគេលួងតែបន្តិចដឹងតែចិត្តមិនដាច់លើកលែងឲ្យភ្លាម ។ 2. ជាគូស្នេហ៍ចិត្តមួយថ្លើមមួយ៖ អ្នកជាមនុស្សទន់ភ្លន់ខ្លាំងណាស់ ជាមនុស្សមានទឹកចិត្តស្មោះសរ ទើបធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានមន្តស្នេហ៍ចំពោះអ្នកជុំវិញខ្លួន ទើបមិនចម្លែកទេដែលទៅដល់ណាអ្នកតែងតែមានមិត្តថ្មីដល់ទីនោះ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តទៅ​ទាក់ទងជាមួយនរ​ណា​ម្នាក់ អ្នក​នឹង​ស្មោះ​ត្រង់​នឹង​អ្នក​នោះ​ជានិច្ច ការ​ទុក​ចិត្ត​ ភាព​ស្មោះ​ត្រង់​ជា​កត្តាចម្បងសំរាប់ទំនាក់ទំនងស្នេហា ។ 3. ជាគូស្នេហ៍ដែលគួរឲ្យស្វែងយល់៖ អ្នកមិនមែនជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំងប៉ុន្មានទេ ប៉ុន្តែភាពទាក់ទាញរបស់អ្នកគឺជាអាថ៌កំបាំងដែលធ្វើឱ្យអ្នកក្លាយជាមនុស្សគួរឱ្យចាប់អារម្មណ៍ក្នុងការស្វែងយល់ អ្នកមិនមែនជាមនុស្សដែលងាយបង្ហាញ​ធាតុ​ពិត​ឲ្យ​អ្នក​ដទៃ​ឃើញងាយៗឡើយ…

Picsart_22 06 19_09 28 13 027
មិត្តអ្នកអាន

ឆុតណាស់! រើសចង្កឹះនាំសំណាងមួយដែលអ្នកចាប់អារម្មណ៍ ដឹងពីជោគជតារាសីនៅថ្ងៃអនាគតដែលនឹងកើតឡើងឆាប់ៗនេះ

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀមើលពីជោគជតារាសីរបស់អ្នកនៅថានឹងមានអ្វីកើតឡើងនាពេលឆាប់ៗនេះ ។ របៀបចាប់ផ្តើម 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។ 2). រើសចង្កឹះនាំសំណាងមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន) 3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។ សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ ទី1៖ មួយរយៈក្រោយនេះរឿងលុយកាក់របស់អ្នកនឹងទៅក្នុងទិសដៅដ៏ល្អ ប៉ុន្តែ​អាចនឹង​ជួប​ឧបសគ្គឬ​បញ្ហាក្នុង​រឿង​ផ្ទាល់​ខ្លួន​ អាចនឹង​បាន​ជួប​មនុស្សបោកប្រាស់បង្កប់ខ្លួនជាមិត្តល្អចាំបន្លំកេងចំណេញផលប្រយោជន៍ ម្ល៉ោះហើយអ្នកត្រូវគិតឱ្យបានល្អិតល្អន់កុំចេះតែនាំខ្លួនឯងចូលទៅកន្លែងដែលផ្សងគ្រោះថ្នាក់ឲ្យសោះ លើសពីនេះត្រូវឧស្សាហ៍ធ្វើបុណ្យកុសល ច្រូចទឹកសុំខមាទោសព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បុព្វការីជន ព្រមទាំងម្ចាស់កម្មពារផង ។ ទី2៖ រាសីរបស់អ្នកកំពុងខ្ពស់រឿងរកស៊ី មិនថាលក់​ដូរក៏ដាច់​ សំណាងក៏ល្អ ទទួលបានចំណូល​ថ្មី​ពី​មនុស្ស​ជិត​ខ្លួន បើនិយាយពីបុគ្គលិកលក្ខណៈវិញ​អ្នកជាមនុស្ស​ដែល​មាន​ទស្សនៈ​ខុស​ពី​អ្នក​ដទៃ…