ការជំនាញផ្នែកប្រាស្រ័យទាក់ទង មិនសុទ្ធតែគ្រប់គ្នាមានទាំងអស់នោះទេ ខ្លះទៅវាដូចជាអំណោយពីធម្មជាតិ ខ្លះទៀតព្យាយាមដុសខាត់បង្កើតវាដោយខ្លួនឯង។ បើមនុស្សម្នាក់ពូកែខាងទំនាក់ទំនងសង្គម នោះឱកាសរីកចម្រើនក៏នឹងមានច្រើន ព្រោះអីមិនថាតែការងារ ឬការរកស៊ី បើមនុស្សពូកែខាងទាក់ទង ខាងចរចានិយាយស្តី នោះនឹងមានក្រឡាដើររាប់មិនអស់។
បើតាមក្បួនគន់គូរលើផ្នែកហោរាសាស្រ្តវិញ ដំណាលឃើញថាម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម ច្រើនតែកើតមក មានភាពប៉ិនប្រសព្វក្នុងការនិយាយស្តីពីកំណើត រួចទេពកោសល្យនេះហើយ អាចរុញអាចទាញពួកគេឲ្យក្លាយជាអ្នកមានបានលឿន៖
អ្នកកើតឆ្នាំជូត – កណ្តុរ

ជាមនុស្សឆ្លាត រហ័ស មានផែនការណ៍ជីវិតច្បាស់លាស់ ចេះទាំងរបៀបផ្គាប់ចិត្តអ្នកដទៃ ក៏ប៉ុន្តែមិនតាមទ្រគេពេកនោះទេ។ ចំណុចខ្លាំងរបស់ម្ចាស់ឆ្នាំជូត គឺអាចឲ្យមនុស្សខាងក្រៅ ងាយជឿងាយទុកចិត្តមកលើខ្លួនយ៉ាងឆាប់រហ័ស។
កន្លែងហ្នឹងហើយ ដែលអាចបើកផ្លូវឲ្យម្ចាស់ឆ្នាំជូត រកអ្វីក៏ឆាប់ត្រូវ ដាក់អ្វីទៅក៏គេឆាប់ទិញ ឆាប់ចាប់អារម្មណ៍ដែរ។ វាសនារបស់ពួកគេ ក៏រមែងកំណត់ឲ្យជួបមនុស្សល្អច្រើនក្នុងសង្គម ហើយមិនងាយប៉ះមនុស្សខូច មកបោកបញ្ឆោតពួកគេឡើយ។
អ្នកកើតឆ្នាំថោះ – ទន្សាយ

មនុស្សនេះសុភាព ទៅណាមកណាចេះគោរពអ្នកដទៃ ហើយបើនិយាយពីសម្តី គឺពូកែវោហារសព្ទ តែមួយម៉ាត់ៗ គឺស្តាប់ទៅគួរឲ្យគោរព និងគួរយកជាបទពិសោធន៍តាម។ និយាយឲ្យស្រួលស្តាប់ ជាការនិយាយបែបអ្នកចេះដឹងពិតប្រាកដ។
អរគុណដល់ភាពពូកែខាងទំនាក់ទំនង ក៏ជាដើមចមជួយពង្រីកសក្ដានុពលនៃកិច្ចការងារទាំងឡាយរបស់គេ ឲ្យឆាប់មានគេចាប់អារម្មណ៍ ហើយបើស្ថិតក្នុងហ្វូងក្រុមការងារមួយ ចាំអង្កេតមើលចុះ មនុស្សឆ្នាំថោះ តែងតែទទួលបានការស្រលាញ់ពីថ្នាក់លើច្រើនជាងឆ្នាំដទៃ។ បន្ថែមនឹងសមត្ថភាពភាពជាអ្នកដឹកនាំ មានស្រាប់ផង ក៏បូកបញ្ចូលជួយឲ្យអ្នកកើតឆ្នាំទន្សាយ ឆាប់ឈានដល់ជំហានជោគជ័យលឿនក្នុងជីវិត។
អ្នកកើតឆ្នាំរោង – នាគ

ជាមនុស្សដែលតែងមានភាពលេចធ្លោនៅក្នុងក្រុម ឬស្ថាប័នមួយ។ មិនថាទៅបម្រើការងារអ្វី មនុស្សនេះខំខ្លាំង ហើយដាក់ចិត្តនិងឆន្ទៈ ទើបធ្វើឲ្យការងារនោះ អាចសម្រេចទៅបានយ៉ាងជោគជ័យ និងមិនងាយបង្កកំហុសឡើយ។
ហេតុនេះ ឆ្នាំរោង រាប់បានជាបុគ្គលគេខ្វះពុំបាន ហើយមានគេស្រលាញ់ចូលចិត្តរាប់អានច្រើន។ មនុស្សនេះ អត់សូវចេះនិយាយច្រើនទេ តែរាល់ការជជែក គឺសុទ្ធតែមានតម្លៃ សុទ្ធតែមានប្រយោជន៍ដល់អ្នកក្បែរ។ សំណាងមួយដែរ អ្នកកើតឆ្នាំនាគ មិនងាយទទួលការធ្វើបាប ឬផ្ចាញ់ផ្ចាលពីជនណាឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

