១០ ថ្ងៃចុងក្រោយនៃខែមិថុនា តើអ្នកនឹងជួបរឿងល្អឬអាក្រក់អ្វីក្នុងជីវិត?

Dsfe
ការផ្សាយពាណិជ្ជកម្ម

មានបងប្អូនយើងជាច្រើន ទទួលស្គាល់ការទស្សន៍ទាយបែបវិទ្យាសាស្រ្តរបស់ទំព័រ Knongsrok ថាមានការត្រឹមត្រូវ និងឆុតច្រើន ឥឡូវយើងបន្ថែមការទស្សន៍ទាយថ្មីសារនេះ ដោយកំណត់យក ១០ ថ្ងៃចុងក្រោយនៃទំព័រខែមិថុនា ពោលពីថ្ងៃទី ២០ ដល់ ៣០ នៃដំណាច់ខែ។ ជ្រើសរើសបៀរមួយសន្លឹក ដើម្បីទៅផ្ទៀងផ្ទាត់នៅខាងក្រោម ថាតើអ្នកនឹងអាចជួបរឿងអ្វីខ្លះក្នុងជីវិត?

សន្លឹកបៀរទី ១

ការផ្សាយពាណិជ្ជកម្ម

ពេលវេលា​ដ៏​គួរ​ឲ្យ​សោកសៅ​វា​ដល់​ពេល​ដែល​ត្រូវ​កន្លង​ហួស​ទៅ​ហើយ ផ្ទុយ​ទៅ​វិញ​វា​ដល់​ពេល​ដែល​អ្នក​ទទួល​បាន​អារម្មណ៍​ស្ងប់​សុខ ការ​ខឹង​សម្បា​ក៏​នឹង​រលាយ​បាត់​ទៅ ភាព​ស្រ្តេស​តប់​ប្រមល់​នឹង​ត្រូវ​បាន​កាត់​បន្ថយ​កាន់​តែ​ច្រើន ពោល​គឺ​សេចក្តី​សុខ​ផ្លូវ​ចិត្ត​នឹង​ចូល​មក​ដល់​ក្នុង​បេះដូង​របស់​អ្នក។

សន្លឹកបៀរទី ២

ការផ្សាយពាណិជ្ជកម្ម

ជា​សន្លឹកបៀរ​ដែល​បង្ហាញ​ពី​ក្តី​ស្រលាញ់ ហើយ​ស្នេហា​ដែល​អ្នក​រំពឹង​នឹង​ចង់​បាន គឺ​នឹង​ឈាន​មក​ដល់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ដោយឡែក​សម្រាប់​អ្នក​ដែល​រក​ឃើញ​ស្នេហ៍​ពិត​របស់​ខ្លួន​ហើយ​នោះ ពួក​គេ​ក៏​នឹង​ទទួល​បាន​បន្ថែម​ទៀត​នូវ​សេចក្តីសុខ​ផ្លូវ​ចិត្ត និង​សុភមង្គល​ក្នុង​ទំនាក់ទំនង​មួយ​នោះ។

ការផ្សាយពាណិជ្ជកម្ម

សន្លឹកបៀរទី ៣

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ដែល​ជ្រើសរើសសន្លឹកបៀរទី ១ នឹង​ទទួល​បាន​សំណាង​ពិត​ប្រាកដ ដោយ​ទាំង​ជោគជ័យ​លើ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ពេល​ឆាប់ៗ​នេះ។ លុយ​នឹង​ហូរ​ចូល​មក​ក្នុង​ជីវិត​អ្នក​ប្រៀប​បាន​ដូច​ជា​ទឹក ហើយ​អាច​ផ្តល់​ឲ្យ​អ្នក​នៅ​អ្វី​ដែល​អ្នក​ចង់​ទទួល​បាន។

ការផ្សាយពាណិជ្ជកម្ម

ប្រសិន​សាកល្បង​ផ្សង​សំណាង​អ្វី​មួយ អ្នក​នឹង​ទទួល​បាន​លាភ​ធំ ហើយ​ចូរ​រីករាយ​នៅ​ជីវិត​ដ៏​ប្រសើរ​មួយ​នោះ តែ​ត្រូវ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ល្អ កុំ​ធ្វើ​អ្វី​ដែល​លើសលប់​ពេក​ឲ្យ​សោះ។

សន្លឹកបៀរទី ៤

ការផ្សាយពាណិជ្ជកម្ម

គឺ​ទាក់ទង​នឹង​ការងារ កន្លង​ទៅ​នេះ​អ្នក​មាន​ការ​ខកចិត្ត​ខ្លាំង ដោយសារ​តែ​ការ​អសមត្ថភាព​និង​ការ​សម្រេច​មិន​បាន​នូវ​កិច្ច​ការងារ​មួយ ហើយ​ក៏​ជះ​ឥទ្ធិពល​ជា​ខ្លាំង​ដល់​ជីវិត។

យ៉ាង​ណា​គ្រួសារ​និង​មនុស្ស​ជុំវិញ​ខ្លួន​ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​ហើយ​ដែរ តែ​នៅ​ចុងខែ​នេះ​វា​ជា​ពេលវេលា​ល្អ​បំផុត​នឹង​បើក​ទ្វារ​ផ្តល់​ឱកាស​ថ្មី​សម្រាប់​អ្នក ហើយ​បើ​អ្នក​ឈរ​លើ​គោលជំហរ​នៃ​ការ​ខិតខំ ឧស្សាហ៍​ព្យាយាម នោះ​អ្នក​នឹង​សម្រេច​វា​បាន ហើយ​ទទួល​បាន​ការ​សាទរ​ពី​ថ្នាក់​លើ មាន​ការ​ដំឡើង​ប្រាក់​ខែ​ទៀត​ក៏​មាន៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម