ឆ្លងផុតតែ ១០ ថ្ងៃនេះទៅ បើកចូលទំព័រថ្មីទី ៧ នៃខែកក្កដាភ្លែត តាមក្បួនហោរមើលឃើញទុកមុន ពីឆ្នាំទាំង ៣ ដែលនឹងជួបមហាសំណាងពេញមួយខែ។ ក៏ដូចទទួលបានផ្កាយនាំសំណាងរះឡើងសារជាថ្មីមកក្នុងជីវិត នាំឲ្យពួកគេជួបរឿងល្អ ពោលជារាសីឡើងខ្ពស់ត្រដែតធៀបនឹងឆ្នាំដទៃទៀត៖
អ្នកកើតឆ្នាំខាល – ខ្លា

បញ្ហានានាកន្លងមក សម្រាប់អ្នកកើតឆ្នាំខាល នឹងត្រូវបានដោះស្រាយរួចរាល់ ហើយផ្លាស់មកជាលាភ ជាសំណាងនៅខែថ្មី។ ផ្នែកខ្លះក៏អរគុណចំពោះការខិតខំ និងភាពជឿជាក់របស់សាមីខ្លួនផ្ទាល់ ហើយផ្នែកខ្លះទៀតក៏ដោយសារតែសំណាងធ្លាក់ពីលើមេឃ ដល់អ្នកកើតឆ្នាំខាលជាពិសេស។
អំណោយផលនៃសក្តានុពលផ្នែកទ្រព្យ នឹងរំលេចឡើងនៅថ្ងៃទី ១ តទៅ នៃខែកក្កដាខាងមុខសម្រាប់អ្នក ហើយត្រូវឆ្លៀតឱកាសនេះចាប់យកវាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ រីឯជីវិតស្នេហាក៏ទទួលបានភាពកក់ក្តៅខ្លាំងដែរ ពោលក្នុងគ្រួសារនឹងមានរឿងរីករាយច្រើន។
អ្នកកើតឆ្នាំរកា – មាន់

អ្វីៗហាក់ដូចការរំពឹងទុក គឺដំណើរការគ្រប់យ៉ាងនឹងរលូនតាមដែលចិត្តចង់បានសម្រាប់អ្នកកើតឆ្នាំរកានៅខែថ្មីខាងមុខនេះ។
រយៈពេល ១ ថ្ងៃបន្ទាប់ ជោគវាសនារបស់ពួកគេ នឹងមានឱកាសក្នុងផ្លាស់ប្តូរទៅកម្រិតខ្ពស់មួយទៀត។ តាមថាវាជាផលតបស្នងដ៏សក្តិសម ព្រោះរយៈពេលមុនអ្នកបានខិតខំខ្លាំងណាស់មកហើយ។
មិនត្រឹមតែរីកចម្រើនផ្នែកអាជីពការងារ និងការរកស៊ីប៉ុណ្ណោះទេ ទៅមើលទំនាក់ទំនងស្នេហារបស់អ្នកកើតឆ្នាំរកា ក៏ជាពេលវេលាល្អផងដែរ ប្រសិនអ្នកនៅលីវ ពេលនេះគឺសក្តិសមបំផុតក្នុងការទម្លាយអារម្មណ៍ឲ្យម្ខាងទៀតបានដឹង។
អ្នកកើតឆ្នាំជូត – កណ្តុរ

វាជាពេលវេលាដែលអ្នកកើតឆ្នាំជូត រង់ចាំយូរណាស់មកហើយ។ ទ្រព្យសម្បត្តិ ភាពរុងរឿងទាំងឡាយ នឹងចូលមកដល់សម្រាប់អ្នក។
ប្រសិនបើអ្នកមានបញ្ហាដែលជាខ្សាច់គ្រោះ វាក៏នឹងរសាត់បាត់តាមខ្យល់ ហើយប្រែជាដំណក់ទឹកនាំលាភត្រលប់មកវិញ។ និយាយឲ្យខ្លីទៅ រយៈពេល ១ ខែពេញ នៃខែថ្មីកក្កដា បើអ្នកបន្តខិតខំតែបន្តិច ទ្រព្យធំនឹងធ្លាក់មកដល់ដៃអ្នកជាមិនខាន។ ចូរកុំឲ្យពេលវេលាមាសមួយនេះ រំលងផុតទៅឲ្យសោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

