តាមរយៈកាតទាំង ៣ សន្លឹកដូចបង្ហាញក្នុងរូប តើអ្នកពេញចិត្តលើសន្លឹកណាមួយជាងគេ? ចម្លើយរបស់អ្នក Knongsrok នឹងបង្ហាញឆ្លើយតបទៅវិញ ថាក្នុងជីវិតអ្នកពេលឥឡូវនេះ នរណាទៅកំពុងមានចិត្តនឹកនាខ្លាំងបំផុតដល់អ្នក៖
សន្លឹកកាតទី ១

ជាមនុស្សដែលអ្នកស្រលាញ់ ឬគេបានស្រលាញ់អ្នក រវាងជាមិត្តប្រុស មិត្តស្រី ឬគូស្វាមីភរិយា ដែលអ្នកបានកំពុងឃ្លាតឆ្ងាយពីគ្នា។ ដ្បិតបើកាយនៅឆ្ងាយ តែចិត្តហាក់ដូចនៅជិតបំផុត។ គាត់កំពុងមានចិត្តនឹកដល់អ្នក ចង់ជួបអ្នកឆាប់ៗ ចង់កាន់ដៃ ចង់ឱបអ្នក ដើម្បីបំពេញភាពកក់ក្តៅ ក៏ដូចជាចន្លោះមួយនៃជីវិត។
សន្លឹកកាតទី ២

ឪពុកម្តាយរបស់អ្នក។ ថ្ងៃនេះជាថ្ងៃទិវាឪពុក ឬ Father’s Day ហើយតាមរយៈសន្លឹកកាតទី ២ ដែលអ្នកជ្រើសរើស បានបង្ហាញច្បាស់ថា ឪពុកម្តាយ ឬអ្នកមានគុណរបស់អ្នក ហាក់កំពុងនឹកនាដល់អ្នកជាពន់ពេក។
អ្នកខានមានពេលវេលានៅជិតលោកទាំងពីររយៈពេលច្រើនខែហើយ តែដោយសារជាប់កិច្ចការងាររវល់ កាតព្វកិច្ចដែលត្រូវតែបំពេញសម្រាប់ជីវិត ក៏នាំឲ្យអ្នកខកមិនអាចទៅជួបលោកអ្នកទាំងពីរបាន។ តែមិនអីទេ មិនយូរទេ ពេលឆាប់ៗខាងមុខ អ្នកនឹងអាចដកឃ្លា ទៅលំហែកាយនៅឯស្រុក ជួបពួកគាត់បានហើយ។
សន្លឹកកាតទី ៣

ជាអ្នករួមអាជីពការងារ ឬការរកស៊ីជាមួយអ្នក។ អ្នកជាមនុស្សដែលមានទំនួលខុសត្រូវ ធ្វើអីល្អិតល្អន់ណាស់ រមែងនាំឲ្យកើតមានការគោរពពីសំណាក់ថ្នាក់លើ ក៏ដូចជាមិត្តរួមការងារ។
អ្នកខានជួបពួកគាត់យូរណាស់ហើយ អាចជាមិត្តចាស់ ឬមិត្តថ្មីក៏ថាបាន ពួកគាត់កំពុងនឹកនាដល់អ្នក ចង់ជួបជជែកលេងជាមួយនឹងអ្នក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

