ប្លែកៗ

New Copy
ប្លែកៗ

តើអ្វីដែលអ្នកបានឃើញមុនគេ មកទាយអំពីតើអ្នកប្រើមធ្យោបាយអ្វីមកបំបែកស្ថានភាពលំបាករបស់អ្នកនាពេលនេះ?

រូបដែលអ្នកបានក្រឡេកមើលឃើញមុនគេបង្អស់ នឹងបង្ហាញពីដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នកក្នុងពេលនេះ ដើម្បីចាកចេញពីស្ថានភាពដែលលំបាក។ ក. ផ្ទៃមេឃ វិធីដែលល្អបំផុតដើម្បីឱ្យអ្នកចាកផុតពីការលំបាកនោះ តាមពិតទៅគឺត្រូវប្រើចិត្តស្ងប់មកអានសៀវភៅ ពីព្រោះថ្មីៗអ្នកបានឆ្លងកាត់នូវព្យុះភ្លៀងជាច្រើន និងទំនាក់ទំនងមនុស្សក្បែរខ្លួនអ្នកក៏មានភាពច្របូកច្របល់ណាស់ដែរ។ ម្យ៉ាងទៀតទំនាក់ទំនងរវាងគ្នាបានឆ្លងកាត់ការផ្លាស់ប្តូរក្នុងកម្រិតច្បាស់លាស់មួយ អាចនិយាយបានថា បណ្តាលឱ្យក្នុងចិត្តរបស់អ្នកគ្មានលំនឹងជាខ្លាំង ការគ្មានលំនឹងផ្លូវចិត្តនេះអាចបណ្តាលឱ្យអ្នកមិនដឹងថាគួរតែស្ងប់ចិត្តយ៉ាងណាដើម្បីមកធ្វើការឱ្យបានចប់សព្វគ្រប់ និងការងារជាច្រើនដែលខ្លួនចង់ធ្វើកន្លងមក ក៏បណ្តាលឱ្យមានពេលខ្លះធ្វើឱ្យការងាររបស់អ្នកមិនអាចបញ្ចប់បាន។ តាមពិតទៅអ្នកក៏ធ្លាប់សាកល្បងនិយាយប្រាប់គេ ឬក៏ទៅស្តាប់ចម្រៀងដើម្បីធ្វើឱ្យភាពឡើងចុះ ឬការរំជួលចិត្តទាំងឡាយស្ងប់ចុះមកដែរ តែមានពេលជាច្រើនសុទ្ធតែធ្វើដោយអាសារបង់ ដូច្នេះមានពេលខ្លះអ្នកគួរតែពិចារណាបន្តិច តើគួរតែប្តូរមធ្យោបាយមួយផ្សេងដែរឬទេ អាចទៅមើលសៀវភៅណាដែលអ្នកចូលចិត្ត ឬក៏សៀវភៅដែលសរសេរអំពីដំណើរជីវិតរបស់អ្នកណាម្នាក់ដែលគេទទួលបានជោគជ័យក្នុងជីវិតរបស់ខ្លួនគេ ដើម្បីមកធ្វើការផ្ទៀងផ្ទាត់ជាមួយដំណើរជីវិតរបស់យើងមានលក្ខណៈខុសគ្នាត្រង់ណា យូរៗទៅចិត្តរបស់អ្នកស្ងប់ដល់កម្រិតមួយអាចមកធ្វើការសន្ទនាជាមួយនឹងចិត្តខ្លួនឯងបាន ប្រហែលជាអាចធ្វើឱ្យចិត្តរបស់អ្នកមានការរីកចម្រើន ពេលនោះអ្នកមិនចាំបាច់មានភាពស្ទាក់ស្ទើរច្រើនពេលដែលជួបឧបសគ្គដូចពេលបច្ចុប្បន្ននេះឡើយ។ ខ. ម៉ាស៊ីនដេរ តាមពិតទៅបច្ចុប្បន្ននេះ មធ្យោបាយដែលអ្នកអាចទម្លុះស្ថានភាពលំបាករបស់ខ្លួនបាន គឺមានតែបន្តខាំមាត់សង្កត់ចិត្តតែប៉ុណ្ណោះ…

Fggf
ប្លែកៗ

គ្មាន​គ្រោះ​ណា​កាត់​មុខ​បាន មហា​សំណាង​ដល់​អ្នក​កើត​ឆ្នាំ ៣ ដូច​ត្រូវ​រង្វាន់​ធំ​នៅ ២ ឆ្នាំ​បន្ទាប់

បើ​តាម​ហោរាសាស្រ្ត​នៅ​រយៈ​ពេល ២ ឆ្នាំ​ទៅ​មុខ យើង​គិត​ពី​ឆ្នាំ ២០២២ ដល់ ២០២៤ គឺ​នឹង​មាន​សំណាង​រាយប៉ាយ​ពេញ​ជីវិត​ម្ចាស់​ឆ្នាំ​ទាំង ៣ ដែល​នាំ​ឲ្យ​ជួប​តែ​រឿង​ល្អ បាត់​អស់​កករ​នៃ​គ្រោះ​ពី​ពេល​នេះ​ត​ទៅ៖ អ្នក​កើត​ឆ្នាំ​មមី – សេះ តាម​ហោរាសាស្រ្ត សម្រាប់​ជោគជតា​រាសី​អ្នក​កើត​ឆ្នាំ​មមី នៅ​ពាក់កណ្តាលឆ្នាំ ២០២២ តពីរឆ្នាំទៅមុខ គឺ​អាច​ទទួល​បាន​លទ្ធផល​ល្អ ហួស​ពី​ការ​រំពឹង​ទុក។ តាម​ជើង​លេខ ម្ចាស់​ឆ្នាំ​សេះ ដែល​ជួប​រឿង​មិន​ល្អ​កាល​ពី​ប៉ុន្មាន​ខែ​មុន នឹង​ទទួល​បាន​ផល​ល្អ​តបស្នង​ត្រលប់​មក​វិញ ដូច​ត្រូវ​រង្វាន់​ធំ​ធ្លាក់​ពី​លើ​មេឃ។ យ៉ាង​ណា​ពួក​គេ​ក៏​ត្រូវ​ច្បាស់លាស់​ពី​ការ​រក្សា​ទំនាក់ទំនង​នៅ​ពេល​ខាង​មុខ​នេះ​ដែរ ព្រោះ​អាច​ប៉ះ​ពាក្យ​ប៉ះ​សម្តី ជាមួយ​មិត្ត​រួម​ការងារ កន្លែង​រកស៊ី​បន្តិច​បន្តួច នាំ​ឲ្យ​ខូច​អារម្មណ៍។ គ្រាន់​ថា​វា​មិន​ជា​បញ្ហា​ចោទ​អ្វី​ធំ​ឡើយ…

Tt43
តេស្តIQ

ម្ចាស់​ស្រី​ឆ្នាំ​ទាំង ៣ ​សម្ដី​មិន​ចេះ​ផ្អែម ថែម​ទាំង​ពូកែ​រករឿង តែ​បើ​បុរស​ណា​យក​បាន ដឹង​តែ​សំណាង

មនុស្ស​ស្រី​ទាំង ៣ ដូច​រៀបរាប់​ខាង​ក្រោម ធម្មជាតិ​របស់​ពួក​នាង ច្រើន​តែ​មិន​សូវ​ចេះ​និយាយ​ផ្អែមល្ហែម ឬ​សម្តែង​ដូច​នារី​ដទៃ​ឡើយ ក៏​ប៉ុន្តែ​នាង​ហាក់​ដូច​មាន​លាភ​សំណាង​ពី​ធម្មជាតិ ហើយ​អាច​ជួយ​ឲ្យ​បុរស​ជា​ដៃ​គូ​នា​ពេល​ទៅ​មុខ ជួប​តែ​រឿង​ល្អៗ​ក្នុង​ជីវិត៖ ស្រ្តី​កើត​ឆ្នាំ​កុរ – ជ្រូក មាត់​រឹង មិន​សូវ​ចេះ​ដាក់​មនោសញ្ចេតនា តែ​មនុស្ស​ស្រី​កើត​ឆ្នាំ​កុរ មិន​ងាយ​សាវា វៀច​រក​អ្នក​ទី​បី​ដោយ​ងាយៗ​ឡើយ ពោល​ជា​ស្រ្តី​ស្មោះត្រង់​នឹង​ដៃ​គូ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​មាន​អត្តចរិត​ស្លូតបូត តែ​ម្តងម្កាល​ក៏​ពូកែ​រក​រឿង​ឈ្លោះ ហើយ​ពេល​ខឹង គឺ​មិន​ចេះ​ទៅ​លួង​គេ​មុន​ដាច់​ខាត។ យ៉ាង​ណា​បើ​ប៉ះ​បុរស​ជា​ដៃ​គូ ជា​មនុស្ស​ប្រុស​ចាស់ទុំ រាង​ហ្មត់ចត់​បន្តិច នោះ​រស់នៅ​ពេល​ទៅ​មុខ នឹង​អាច​ប្រែ​ជា​ចុះសម្រុង ព្រោះ​មាន​ការ​យោគយល់​ពី​គ្នា យល់​អារម្មណ៍​គ្នា ហើយ​ក៏​វា​ដូច​ផ្សំ​លាភ ផ្សំ​សំណាង…

Tt
ប្លែកៗ

តើបំណងប្រាថ្នារបស់អ្នក នឹងក្លាយជាការពិតនៅពេលណា?

តាម​រយៈ​ការ​តេស្ត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​សាមញ្ញ​មួយ​នេះ អាច​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​អ្នក ថា​នឹង​អាច​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ណា។ ក្នុង​ចំណោម​សត្វមេអំបៅទាំង ៤ ចូរ​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ ហើយ​សូម​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ មេអំបៅទី ១ សំណាង​ ជួយឲ្យអ្នកឆ្ពោះទៅរកគោលដៅមួយ គឺ​នៅ​ក្បែរ​អ្នក​ហើយ ដោយ​កាលៈទេសៈ​នេះ​អ្នក​គួរ​ឆ្លៀត​ពេល​សម្រាក​បន្តិច ព្រោះ​មួយ​រយៈ​ចុងក្រោយ​នេះ​អ្នក​បាន​ខិតខំ​ខ្លាំង​ណាស់​ហើយ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ហត់នឿយ​និង​ស្រ្តេស​ខ្លាំង។ ចូរ​សម្រាក​បន្តិច វា​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ជីវិត​អ្នក​នៅ​រយៈ​ពេល​ដ៏​ខ្លី។ មេអំបៅទី ២ បំណង​ប្រាថ្នា​ដែល​អ្នក​បាន​ប៉ង នឹង​អាច​ក្លាយ​ជា​ការ​ពិត​ក្នុង​ចន្លោះ​ពេល​មួយ​ឆ្នាំ តែ​វា​ក៏​ស៊ីសង​ទៅ​លើ​អ្នក​ដែរ។ សូម​កុំ​ខ្ជះខ្ជាយ​ពេលវេលា​និង​ថាមពល​របស់​អ្នក​ជាមួយ​មនុស្ស​ដែល​ឥត​តម្លៃ ហើយ​ចូរ​បោះបង់​ពួក​គេ នោះ​ជោគវាសនា​នឹង​ជួយ​សម្រេច​ពី​បំណង​ប្រាថ្នា​របស់​អ្នក​ឲ្យ​ឆាប់​កើត​ឡើង ដូច​ទៅ​អ្វី​ដែល​អ្នក​សក្ដិសម​នឹង​ទទួល​បាន។ មេអំបៅទី ៣ បំណង​ប្រាថ្នា​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត ប៉ុន្តែ​លទ្ធផល​ខ្លះ​វា​នឹង​បង្ហាញ​មក​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ទៅ​ទៀត។ ចូរ​រក្សា​ភាព​ស្ងប់ស្ងាត់…

Ttr
ប្លែកៗ

ម្ចាស់​ឆ្នាំ​ទាំង ៣ កាន់​តែ​សុភាព ចេះ​បន្ទាប​ខ្លួន ជីវិត​នឹង​កាន់​តែ​ទទួល​បាន​ពរជ័យ​ខ្ពស់

ក៏​អរគុណ​ដល់​ភាព​ស្មោះត្រង់ ការ​ដែល​ចេះ​បន្ទាប​ខ្លួន នាំ​ឲ្យ​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម កាន់​តែ​ទទួល​បាន​ពរជ័យ ជួប​តែ​សំណាង មិន​សូវ​ប៉ះ​គ្រោះ​ក្នុង​ជីវិត​ឡើយ។ តោះ​ទៅ​ផ្ទៀងផ្ទាត់​មើល តើ​មាន​ប៉ះ​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ? អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ ត្រូវ​បាន​គេ​ស្គាល់​ជា​មនុស្ស​មាន​ភាព​ឧស្សាហ៍​ព្យាយាម ហើយ​ក៏​មាន​ភាព​វៃឆ្លាត​ខ្លាំង​ផង​ដែរ។ មើល​ពី​សំបក​ក្រៅ ពួក​គេ​តុបតែង​ខ្លួន​បែប​សាមញ្ញ តែ​បើ​និយាយ​ពី​របៀប​ទំនាក់ទំនង​មនុស្ស គឺ​មាន​ភាព​បុិនប្រសព្វ និង​ចាស់​ទុំ​បំផុត។ ទៅ​ណា​មក​ណា មនុស្ស​នេះ​ប្រកាន់ខ្ជាប់​គំនិត​រក្សា​ភាព​ស្មោះត្រង់ ទើប​នាំ​ឲ្យ​មាន​ការ​កោត​សរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន។ ដោយសារ​អំពើ​ទាំង​អស់​នេះ​ហើយ ទើប​នាំ​ឲ្យ​អាជីព​ពួក​គេ​កាន់​តែ​រីក​ចម្រើន​ឡើង​ទៅ ហើយ​ភាព​សម្បូរសប្បាយ​ក៏​ហូរ​ចូល​មក​ដូច​ទឹក​ទន្លេ ដែល​ហូរ​ឥត​ឈប់។ អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ ជា​មនុស្ស​រហ័សរហួន ចេះ​កំប្លែង…

Tt
ប្លែកៗ

ជ្រើសរើស​ថ្ងៃបាំងឆ័ត្រមួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​អ្នក

ក្នុង​រូបភាព​នៃ​ថ្ងៃបាំងឆ័ត្រទាំង ៣ ខាងក្រោមនេះ តើ​អ្នក​ពេញ​ចិត្ត​រូបភាព​ណា​មួយ​ជាង​គេ? តាម​រយៈ​ការ​ជ្រើសរើស​មួយ​របស់​អ្នក នឹង​អាច​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត៖ ថ្ងៃបាំងឆ័ត្រទី ១ ដោយ​សារ​តែ​ភាព​ភ័យខ្លាច​របស់​អ្នក ជា​រឿយៗ​បាន​បំផ្លាញ​នូវ​ឱកាស​ល្អ​ជា​ច្រើន និង​ពេលវេលា​រីករាយ​ដែល​គួរ​តែ​មាន​ជា​ច្រើន​លើក​ច្រើន​សារ។ ជាង​នេះ​ឱកាស​នៃ​ការ​អភិវឌ្ឍ​ខ្លួន​នានា ក៏​ត្រូវ​បាន​រសាត់​បាត់​ទៅ​ ដោយសារ​តែ​អ្នក​ចេះ​តែ​ខ្លាច​នេះ ខ្លាច​នោះ ខ្លាច​ថា​ខ្លួន​ឯង​ធ្វើ​មិន​បាន ខ្លាច​ថា​ត្រូវ​មាត់​អ្នក​ដទៃ តាម​ពិត​អ្នក​ត្រូវ​ចាំ​ថា គ្មាន​នរណា​ដែល​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ហើយ​គ្មាន​បុគ្គល​ជោគជ័យ​ណា​ដែល​មិន​ធ្លាប់​ឆ្លងកាត់​ការ​ស្តីបន្ទោស​នោះ​ដែរ ចូរ​កុំ​ភ្លេច ហើយ​ប្រឈម​នឹង​វា​ទើប​ជា​រឿង​ល្អ។ ថ្ងៃបាំងឆ័ត្រ​ទី​ ២ ពេល​ខ្លះ​ដោយ​សារ​អារម្មណ៍​របស់​អ្នក​គិត​ខ្លាំង​ពេក ចេះ​តែ​ឃាត់ឃាំង​មិន​ឲ្យ​នរណា​ម្នាក់​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ រហូត​ដល់​គេ​មាន​អារម្មណ៍​នឿយណាយ​នឹង​អ្នក។ ​ជា​សារ​ណែនាំ​បើ​ទោះ​បី​អ្នក​ចង់​ឃើញ​គេ​ល្អ ឃើញ​គេ​បាន​សុខ ប៉ុន្តែ​ក្នុង​ស្ថានភាព​ខ្លះ​អ្នក​ត្រូវ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​អនុញ្ញាត​ឲ្យ​គេ​មាន​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង…

Picsart_22 06 17_08 48 55 876
មិត្តអ្នកអាន

សារពីខ្លួនអ្នកនៅថ្ងៃអនាគតផ្ញើមកកាន់អ្នកពេលនេះ! មានរឿងជាច្រើនដែលគេចង់ប្រាប់អ្នកឲ្យបានដឹង និងចេះការពារខ្លួន

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀលើប្រធានបទ “សារពីខ្លួនអ្នកនៅថ្ងៃអនាគតផ្ញើមកកាន់អ្នកពេលនេះ” ។ របៀបចាប់ផ្តើម 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន) 3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។ សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ សន្លឹកបៀទី1៖ កុំខ្លាចភាពឯកា ទីបំផុតផ្លូវដែលអ្នកជ្រើសរើសដើរ នឹងមានមិត្តភ័ក្តិ គ្រួសារ និងគូស្នេហ៍ដែលគាំទ្រគ្រប់យ៉ាង គ្រប់ជំហានដែលអ្នកដើរ ពេល​ខ្លះ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ជាអំរែកធ្ងន់​ពេក​ហើយ តែអ្នកត្រូវដឹងថាគ្រប់យ៉ាងវាមានហេតុនិងផល ដូច្នេះអ្នកត្រូវបន្តដើរទៅមុខ កុំ​មើល​ក្រោយ​ព្រោះ​នៅ​ទី​បញ្ចប់​រឿង​ល្អ​ៗ​មិន​យូរ​មិន​ឆាប់​នឹងចូលមករកអ្នក ។ សន្លឹកបៀទី2៖ រឿងខ្លះមិនចាំបាច់សម្រេចចិត្តតក់ក្រហល់ពេកទេ វាមានពេល​វេលា​គ្រប់គ្រាន់ដើម្បី​ធ្វើ​ការ នឹងទន្ទឹងរង់ចាំមើលរឿងរ៉ាវដែលវានឹងកើតឡើង នៅ​ទី​បញ្ចប់ផែនការ​អាច​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ភ្លាមៗ…

Tt
ប្លែកៗ

បើកបៀរមួយសន្លឹក ដើម្បីដឹងថា នឹងមានរឿងអ្វីកើតឡើងលើអ្នកនៅសប្តាហ៍ទី ៣ នៃខែមិថុនា?

សប្តាហ៍ទី ៣ នៃខែមិថុនា បើយើងរាប់ពេញ តាមចំនួនថ្ងៃ គឺរាប់ពីថ្ងៃពុធទី ២២ តទៅ រហូតដល់ថ្ងៃទី ២៩ មិថុនា។ តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ Knongsrok តម្រូវឲ្យអ្នកជ្រើសរើសសន្លឹកបៀរមួយ ហើយយើងនឹងទស្សន៍ទាយត្រលប់ទៅវិញ ថាតើក្នុងជីវិតអ្នកនាពេលខាងមុខ នឹងត្រូវជួបរឿងរ៉ាវអ្វីខ្លះ៖ សន្លឹកបៀរទី ១ ជីវិត​របស់​អ្នក​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ដែល​វា​រង់ចាំ​រយៈ​ពេល​យូរ​មក​ហើយ ទើប​នឹង​សម្រេច​មក​ត្រៀម​កើត​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ការ​ផ្លាស់ប្តូរ​នោះ មាន​ទាំង​ភាព​វិជ្ជមាន និង​អវិជ្ជមាន ហើយ​ខ្លះ​ក៏​ជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​ជីវិត​ឯកជន​របស់​អ្នក​ផង​ដែរ។ បើ​ជួប​រឿង​ល្អ ក៏​កុំ​ភ្លេច​ទាញ​យក​ឱកាស​នោះ​កែច្នៃ​ជីវិត​ឲ្យ​បាន​ល្អ​ប្រសើរ​ច្រើន​ផង។ សន្លឹកបៀរទី ២ នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​នេះ អ្នក​ត្រូវ​ព្យាយាម​អូសទាញ​ខ្លួន​ឯង​ឲ្យ​រត់​ចេញ​ពី​អន្ទាក់​នៃ​ជីវិត…

New Copy
ប្លែកៗ

ភេសជ្ជៈទាំង ៤ កែវនេះ តើអ្នកចង់ពិសារមួយណាជាងគេ?

ក្នុងចំណោមភេសជ្ជៈទាំង ៤ ខាងក្រោមនេះ តើអ្នកចង់ញុំាមួយណាជាងគេ? ជម្រើសរបស់អ្នក នឹងបង្ហាញពីចរិតលក្ខណៈពិតប្រាកដរបស់អ្នក។ តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា។ ១. ជ្រើសរើសភេសជ្ជៈ A បើអ្នកចង់ពិសារភេសជ្ជៈមួយកែវនេះជាងគេ បញ្ជាក់ថាអ្នកគឺជាមនុស្សដែលរួសរាយខ្លាំងណាស់។ អ្នកគឺជាមនុស្សដែលគេស្គាល់ច្រើន ទោះជាអ្នកបានជួបមនុស្សមិនធ្លាប់ស្គាល់ក៏ដោយ អ្នកក៏អាចជជែកលេងជាមួយគេដូចធ្លាប់គ្នាតាំងពីយូរណាស់អ៊ីចឹង ក៏មិនដែលកើតមានអារម្មណ៍ទើសទាល់ឡើយ។ ដូច្នេះបើអ្នកណានៅក្បែរអ្នកហើយ កម្រនឹងមិនរាប់អានអ្នកណាស់ ដោយសារតែអ្នកមានអត្តចរិតរួសរាយ ព្រមទាំងអាចផ្តល់ភាពរីករាយដល់អ្នកដទៃទៀតផង ជាទូទៅមិនថាអ្នកធ្វើអ្វីនោះទេសុទ្ធតែរហ័ស ម្យ៉ាងទៀតអ្នកក៏ចូលចិត្តនិយាយណាស់ដែរ ឱ្យតែបាននិយាយហើយ គឺមិនអាចឈប់បានឡើយ ដូច្នេះមនុស្សនៅក្បែរខ្លួនអ្នកមានពេលខ្លះចូលចិត្តនិយាយជាមួយអ្នកណាស់ តែមានពេលខ្លះក៏អាចយល់ថាធុញបន្តិចដែរ។ ២. ជ្រើសរើសភេសជ្ជៈ B បើអ្នកចង់ពិសារភេសជ្ជៈកែវនេះជាងគេ បញ្ជាក់ថាអ្នកគឺជាមនុស្សដែលរាងផ្តាច់ការបន្តិច…

៣៣
តេស្តIQ

ជឿឬមិនជឿ? រើសយកសំបុត្រមួយដើម្បីទទួលបានការបង្ហាញផ្លូវនៅក្នុងជីវិតស្នេហារបស់អ្នក

ស្នេហាតែងតែមានភាពល្អក់កករនិងមិនស្រស់បំព្រងរហូតនោះទេ។ ជួនកាលដៃគូអ្នករបស់និងខ្លួនអ្នកផ្ទាល់អាចនឹងខ្វែងគំនិតគ្នាទៅលើរឿងអ្វីមួយដែលនាំឲ្យកើតមានភាពមិនចុះសម្រុង។ ដើម្បីបង្កើនចំណងស្នេហារបស់អ្នកឲ្យមានភាពស្អិតរមួតឡើងវិញ ចូរអ្នករើសយកសំបុត្រមួយដើម្បីទទួលបានការបង្ហាញផ្លូវនៅក្នុងជីវិតស្នេហារបស់អ្នក៖ សំបុត្រទី១ ប្រសិនបើអ្នករើសយកសំបុត្រទី១ គេបានណែនាំឲ្យអ្នកមានភាពអត់ធ្មត់ជាងនេះ។ អ្នកត្រូវធ្វើចិត្តឲ្យធ្ងន់និងកាត់បន្ថយភាពឆេវឆាវ ឆោឡោមួយគ្រាដែលអាចបំផ្លាញដល់សុភមង្គលរបស់ខ្លួនអ្នកផ្ទាល់។ ចូរធ្វើការគិតពិចារណាឲ្យបានម៉ត់ចត់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ សំបុត្រទី២ ប្រសិនបើអ្នករើសយកសំបុត្រទី២ គេបានណែនាំអ្នកកុំឲ្យចិត្តទន់ពេក។ ទោះបីជាគ្មានកំហុស ក៏អ្នកព្រមទទូលកំហុស ធ្វើដូចនេះគឺមិនល្អទេ។ អ្នកបានដាក់បន្ទុកទៅលើខ្លួនឯងពេក ប្រសិនបើនៅតែបន្ត អ្នកនឹងធ្វើបាបខ្លួនឯងកាន់តែខ្លាំង។ សំបុត្រទី៣ ប្រសិនបើអ្នករើសយកសំបុត្រទី៣ គេបានណែនាំឲ្យអ្នកមានភាពក្លាហានក្នុងការសម្រេចចិត្ត។ រាល់បញ្ហាឬជម្លោះដែលកើតមានឡើងទៅលើអ្នក ភាគច្រើនគឺដោយសារអ្នកស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឲ្យបានជាក់លាក់។ ចូរអ្នកបង្កើនភាពក្លាហានឡើងនិងមានទំនុកចិត្តទៅលើខ្លួនឯងក្នុងការធ្វើអ្វីមួយ៕

Ttt
ប្លែកៗ

​ជ្រើសរើសសំបកគុជខ្យង​មួយ ដើម្បី​ទស្សន៍ទាយ​ពី​ជោគវាសនា​របស់​អ្នក

សំបកគុជខ្យង ​ច្រើន​តែ​ត្រូវ​បានគេរើសដើម្បីមកទុកតាំងជារបស់លម្អក្នុងផ្ទះ ហើយងាកមកក្នុង​អត្ថបទ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើសរើស​រវាងសំបកគុជខ្យងទាំង ៤ ហើយ​ទៅ​មើល​នូវ​ចម្លើយ​ដែល​អ្នក​គួរ​តែ​ទទួល​បាន​ដូច​ខាង​ក្រោម៖ សំបកគុជខ្យង​ទី ១ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​សម​នឹង​ទទួល​បាន​ក្នុង​ជីវិត និង​ទំនាក់ទំនង​ស្នេហា នឹង​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ បញ្ហា​និង​ភាព​មិន​ប្រាកដប្រជា​ក្នុង​ជីវិត នឹង​រលាយ​បាត់​ដូច​ជា​ទឹក​សន្សើម​ដែល​ត្រូវ​ថ្ងៃ ហើយ​ចុង​ក្រោយ​អ្នក​នឹង​រក​ឃើញ​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​យ៉ាង​ពិត​ប្រាកដ។ សំបកគុជខ្យង​ទី ២ កុំ​ឈប់​ត្រឹម​នេះ លទ្ធផល​ដែល​ចេញ​ផ្លែផ្កា​កៀក​នឹង​ចូល​មក​ដល់​ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ តែ​កុំ​ភ្លេច​សម្រាក​បន្តិច​ផង ហើយ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ទេពកោសល្យ​ពិតប្រាកដ​របស់​ខ្លួន​ឯង ថា​ជា​អ្វី? សំបកគុជខ្យងទី ៣ ឆាប់ៗ​នេះ​ជីវិត​អ្នក​នឹង​ទទួល​បាន​អំណោយ​ដ៏​ភ្ញាក់ផ្អើល​មួយ តែ​យ៉ាង​ណា​ក៏​កុំ​ភ្លេច​ដឹង​គុណ​នូវ​មនុស្ស​ដែល​បាន​ជួយ​ជ្រោមជ្រែង​អ្នក​កន្លង​មក។ ប្រសិន​បើ​អ្នក​មាន​គម្រោង​ចង់​ចាប់ផ្តើម​អ្វី​ថ្មី​មួយ អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ ដោយ​មិន​ចាំ​បាច់​បង្អង់​យូរ​ទៀត​ឡើយ។ សំបកគុជខ្យង​ទី ៤ អ្នក​ជា​មនុស្ស​ដែល​ប្រថុយប្រថាន ហើយ​ក៏​ឆាប់​អស់​សង្ឃឹម​ណាស់​ដែរ…

Picsart_22 06 16_09 31 37 085
មិត្តអ្នកអាន

មនុស្សបែបណាដែលអ្នកមិនគួរព្រលែងដៃឲ្យគេចេញពីជីវិត? ព្រោះបើបាត់បង់គេហើយអ្នកនឹងស្តាយក្រោយ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលថាតើ “មនុស្សបែបណាដែលអ្នកគួរតែថែរក្សាគេនៅក្នុងជីវិតនេះ?” តាមរយៈការជ្រើសរើសរូបក្រែមលាបបបូរមាត់មួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ទី1៖ មនុស្សម្នាក់ដែលអាចជាមិត្តអ្នកបាន ជា​មនុស្ស​ដែល​ស្រឡាញ់​សេរីភាព​ ឬ​មាន​ប្រធានបទ​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​ជីវិត​គ្រប់​ពេល​វេលា ហើយ​ហេតុផល​ដែល​អ្នក​គួរ​ថែរក្សា​គេ​នៅ​ក្នុង​ជីវិត​របស់​អ្នក​គឺ​ព្រោះ​នៅ​ថ្ងៃ​អនាគត​គេ​នឹង​អាច​ជួយ​និងគាំទ្រអ្នកបានយ៉ាងល្អ គេជាអ្នកដោះស្រាយបញ្ហាក៏ជាទីប្រឹក្សា​ដ៏ល្អ មិន​ថា​ជា​រឿងស្នេហា ការងារ ឬ​ការសិក្សាទេ គេ​នឹង​តែងតែ​មាន​ជម្រើស​ល្អសម្រាប់​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត លើសពីនេះគេក៏មិនវិនិច្ឆ័យអ្នកដោយបញ្ហាដែលកើតឡើងនោះទេ គេតែងតែស្វែងរកជម្រើសដ៏ល្អសម្រាប់អ្នកដើម្បីដើរ មនុស្សបែបនេះអ្នកមិនគួរមើលរំលងគេឡើយ ។ ទី2៖ មនុស្ស​ម្នាក់​នោះអាចមានវ័យចាស់​ជាង​អ្នកតែមិនមែនចាស់ខ្លាំងទេខ្ទង់៥​ឆ្នាំ​ គេ​ជា​មនុស្ស​ល្អ​ម្នាក់និងប៉ិនប្រសព្វមិនថាធ្វើការរកលុយ ឬធ្វើការសម្រេចចិត្តក្នុងជីវិត គេគឺជាមនុស្សដែលមានទេពកោសល្យក្នុងក្រសែភ្នែកមនុស្សជាច្រើន…

New Copy
ប្លែកៗ

តើអ្នកសម្លឹងឃើញរូបអ្វីដំបូងគេ អាចទាយដឹងពីអត្តចរិតរបស់អ្នកបាន

តើអ្នកបានសម្លឹងឃើញរូបអ្វីមុនគេ? រូបដែលអ្នកមើលឃើញ វានឹងបង្ហាញឱ្យដឹងថា អ្នកជាមនុស្សបែបណា អត្តចរិតបែបណាខ្លះ? តោះ!សាកល្បងធ្វើតេស្តទាំងអស់គ្នា។ A. ខ្សែផ្លូវឆ្នូតៗ អ្នកជាមនុស្សដែលមានស្មារតីឯករាជ្យខ្លាំង ចូលចិត្តដើរលើផ្លូវរបស់ខ្លួន ។ អ្នកមិនសូវខ្វល់ពីអ្នកដទៃប៉ុន្មានទេ និយាយឱ្យស្រួលស្តាប់ទៅ អ្នកជាមនុស្សមិនចូលចិត្តលួចចាក់គេពីក្រោយខ្នងឡើយ អ្វីដែលអ្នកមិនដូចនឹងអ្នកដទៃនោះគឺ អ្នកចូលចិត្តធ្វើអ្វីត្រង់ៗ និយាយត្រង់ទៅត្រង់មក បែបនេះធ្វើឱ្យអ្នកដទៃពិបាកក្នុងការទទួលយកពីចរិតត្រង់ហួសពេករបស់អ្នកខ្លាំងណាស់។ ស្របពេលនេះដែរ អ្នកក៏ជាមនុស្សដែលចូលចិត្តបង្ហាញពីភាពល្អរបស់ខ្លួនដែរ ទោះជាពេលជួបរឿងមិនសប្បាយចិត្តយ៉ាងណា អ្នកសុខចិត្តចែករំលែកជាមួយអ្នកដទៃ ឬមិត្តភ័ក្រ្តរបស់អ្នកអំពីផ្លូវចិត្តរបស់ខ្លួន។ B. រណ្ដៅ តាមពិតទៅអ្នកមានចរិតល្អ ជាធម្មតាអ្នកមិនងាយខឹងឡើយ អ្នកក៏ជាមនុស្សចេះយល់អាធ្យាស្រ័យអ្នកដទៃដែរ ដោយសារតែបែបនេះហើយ អ្នកមិនដែលហ៊ានបញ្ចេញកំហឹងដាក់គេផ្តេសផ្តាសឡើយ ភាគច្រើនលាក់ទុកក្នុងចិត្តទ្រាំបៀមទុក្ខម្នាក់ឯង ប៉ុន្តែឱ្យតែដល់ចំណុចមួយមិនអាចទ្រាំទៀតបាន…

Picsart_22 06 15_18 40 54 035
មិត្តអ្នកអាន

តើគេពិតជា Single ពិតមែនអត់? តោះទៅតេស្តមើលមនុស្សដែលអ្នកលួចស្រលាញ់ បេះដូងគេទំនេរឬមានគូហើយ

តោះ​ប្រិយមិត្តរបស់គេហទំព័រ Knongsrok មកឆែកមើល​រាសី​ស្នេហា​បន្តិចមើល៍ ចង់ដឹងថាតើមនុស្សដែលអ្នកលួចស្រលាញ់ គេពិតជា Single ពិតមែនអត់?! ឬគេមានម្ចាស់បេះដូងរួចហើយ? សូមធ្វើចិត្តឲ្យស្ងប់ហើយរើសរូបបេះដូងមួយដែលអ្នកចាប់អារម្មណ៍ ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ បេះដូងទី1៖ ទើបតែបែកគ្នាមកថ្មីៗជាមួយនឹងទំនាក់ទំនងអតីតកាល បែកលក្ខណៈប្រេះស្រាំខ្លាំងទៀតផង ទើបធ្វើ​គេ​ឆ្អែត​នឹង​ស្នេហា គេនៅ​តែ​មិន​ទាន់ចង់ទាក់ទង ឬរញ៉េរញ៉ៃជាមួយអ្នកណាទេ ដូច្នេះហើយក្នុងអំឡុងពេលនេះ អ្នកគួរតែរង់ចាំសិន រង់ចាំឱកាសមកដល់សឹមដើរចូលទៅក្នុង​ជីវិតរបស់គេ ។ បេះដូងទី2៖ គេម្នាក់នោះកំណត់លក្ខណៈពិសេសខ្ពស់ណាស់ ជញ្ជាំងនៃបេះដូងរបស់គេក៏ខ្ពស់ដែរ ការសម្លឹងរបស់គេនឹងមើលទៅឆ្ងាយ រកមើលថាតើមាននរណាម្នាក់ដែលល្អឥតខ្ចោះសម្រាប់គេឬអត់? ម្ល៉ោះហើយទើបធ្វើឲ្យគេមើលរំលងអ្នកនៅក្បែរកាយ សរុបទៅបើរើសយ៉ាងហ្នឹងមានគូទើបចម្លែក…

ងថងថ
ប្លែកៗ

ឲ្យ​គេ​មើល​ងាយ​សិន​ចុះ ​លាភ​ធំ​នឹង​ផុស​ដល់​ម្ចាស់​ឆ្នាំ​ទាំង ៣ ពេញ ៦ ខែ​ដំបូង ឆ្នាំ ២០២៣

តាម​ហោរាសាស្រ្ត​បាន​ឲ្យ​ដឹង​ថា ចូលដល់ដើមឆ្នាំ ២០២៣ ភ្លែត ពោលពីខែមករា ដល់មិថុនា ពេញ ៦ ខែឆ្នាំថ្មី សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​ទទួល​បាន​លាភ​សំណាង​ធំ ក្រោយ​ពីត្រូវបានគេមើលស្រាល មិនឲ្យតម្លៃ នៅឆ្នាំ ២០២២ នេះ៖ អ្នក​កើត​ឆ្នាំ​មមី – សេះ មនុស្ស​ដែល​កើត​ឆ្នាំ​​មមី ភាគ​ច្រើន​ជា​មនុស្ស​ឆ្លាត​និង​ពូកែ ហើយ​ពួក​គេ​ចេះ​បត់បែន និង​សម្រប​ខ្លួន​បាន​ល្អ​ទៅ​តាម​កាលៈទេសៈ។ រាល់​ពេល​ជួប​បញ្ហា​ មនុស្ស​នេះ​មិន​ងាយ​បាក់​ទឹក​ចិត្ត​ទេ ពោល​រមែង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​ភាព​ការ​ប្រើ​អារម្មណ៍​ស្ងប់ស្ងាត់។ យ៉ាង​ណា​ពេលវេលា​ហៅ​ទ្រព្យ​របស់​អ្នក​បាន​ចូល​មក​ដល់​ហើយ ក្នុង​កំឡុងពេល ៦ ខែដំបូង…

2
ប្លែកៗ

តើអ្នកមានបុគ្គលិកលក្ខណៈពិសេសអ្វី ដែលធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍បំផុត?

ជ្រើសរើសសម្បកខ្យងមួយ ក្នុងចំណោមសម្បកខ្យងទាំង៨ខាងក្រោមនេះ ដើម្បីដឹងពីគុណសម្បត្តិ និងលក្ខណៈសម្បត្តិពិសេសរបស់អ្នក ដែលអាចធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍លើអ្នកជាងគេ។ 1. សម្បកខ្យងទី 1 អ្នកគឺជាមនុស្សដែលមានចិត្តសប្បុរស ដែលមិនដែលនិយាយថា “ទេ” ចំពោះអ្នកដទៃឡើយ។ នៅពេលអ្នកធ្វើការសម្រេចចិត្ត អ្នកតែងតែគិតអំពីផលវិបាកជាមុន ដើម្បីជាការប្រុងប្រយ័ត្នខ្លួនចំពោះហានិភ័យនៃបញ្ហា។ ជារៀងរាល់ថ្ងៃ អ្នកគិតអំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីកែលំអខ្លួនឯង និងរៀនពីអ្វីថ្មីៗ ដើម្បីក្លាយជាមនុស្សគួរឱ្យចាប់អារម្មណ៍ និងប្លែកពីគេ។ លើសពីនេះ អ្នកក៏ជាមនុស្សដែលពោរពេញដោយក្ដីស្រឡាញ់ និងចែករំលែកក្ដីស្រឡាញ់ដល់មនុស្សដែលនៅជុំវិញខ្លួន។ អ្នកថែមទាំងសុខចិត្តតាមស្រលាញ់ អ្នកដែលមិនស្រលាញ់ខ្លួនអ្នកថែមទៀតផង។ 2. សម្បកខ្យងទី 2 អ្នកគឺជាមនុស្សដែលពូកែស្រមើស្រមៃ និងមានភាពសច្នៃប្រតិដ្ឋខ្ពស់។ អ្នកអាចធ្វើកិច្ចការប្រចាំថ្ងៃដែលគួរឱ្យធុញទ្រាន់បាន…

1
ប្លែកៗ

តើធ្វើបែបណា ដើម្បីដោះស្រាយ និងបញ្ចៀសរឿងអាក្រក់ដែលនឹងកើតមានក្នុងជីវិតអ្នក?

ជ្រើសរើសរូបមួយសន្លឹក ដើម្បីដឹងពីដំណោះស្រាយ ដើម្បីដោះស្រាយ និងបញ្ចៀសរឿងអាក្រក់ៗ ដែលនឹងកើតមានក្នុងជីវិតអ្នក។ 1. រូបសន្លឹកទី 1 មធ្យោបាយតែមួយគត់ ដើម្បីកម្ចាត់សំណាងអាក្រក់ គឺត្រូវលះបង់អ្វីគ្រប់យ៉ាងដែលមិនមែនជារបស់អ្នក ឬអ្វីៗដែលរំខានអ្នក។ វាអាចជាទំនាក់ទំនងដែលពោរពេញដោយភាពតានតឹង ការងារមិនច្បាស់លាស់ ទំនាក់ទំនងពុតត្បុត ឬស្ថានភាពអារម្មណ៍អវិជ្ជមាន។ អ្នកគួរតែសម្អាតពួកវាចេញ ទោះបីជាវាត្រូវការភាពក្លាហានច្រើនក៏ដោយ អ្នកប្រាកដជាមានអារម្មណ៍ថាស្រាលជាងមុន។ នោះសំណាងអាក្រក់ក៏នឹង “និយាយលា” ដែរ។ 2. រូបសន្លឹកទី 2 អ្វីដែលអ្នកត្រូវធ្វើដើម្បីកម្ចាត់សំណាងអាក្រក់ គឺបង្ហាញពីអារម្មណ៍ និងចិត្តគំនិតរបស់អ្នក។ អ្នកបានស៊ូទ្រាំ និងលាក់បាំងអារម្មណ៍អវិជ្ជមានរបស់អ្នកយូរពេកហើយ ដែលទាក់ទាញនូវមេរោគសំណាងអាក្រក់ចូលមកក្នុងជីវិតអ្នក។ ពួកវានាំមកនូវកម្លាំង…

ឆ្នាំទេពទាំង៣ ជាឆ្នាំដែលពូកែសន្សំ ទុកដាក់លុយកាក់បំផុត ចាស់ទៅ មិនពិបាកខ្វះខាតឡើយ
តេស្តIQ

ឆ្នាំទេពទាំង៣ ជាឆ្នាំដែលពូកែសន្សំ ទុកដាក់លុយកាក់បំផុត ចាស់ទៅ មិនពិបាកខ្វះខាតឡើយ

មនុស្សដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ ជាប់ចំណាត់ថ្នាក់ ជាមនុស្សដែលមាន៌កាសរកលុយបានច្រើនជាងគេ ហើយក៏ជាមនុស្សដែលពូកែរៀបចំទុកដាក់ សន្សំលុយកាក់ទ្រព្យរបស់មានតម្លៃខ្លាំងបំផុតផងដែរ ដូច្នេះពេលចាស់ទៅ មនុស្សទាំងនេះមិនចេះខ្វះខាតអ្វីឡើយ ព្រោះទ្រព្យដែលគេសន្សំពីក្មេង អាចចិញ្ចឹមគេរស់ស្រួលពេលចាស់ទៅ។ ១. អ្នកកើតឆ្នាំឆ្លូវ អ្នកដែលកើតក្នុងឆ្នាំឆ្លូវ គឺជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម និងខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ។ ពួកគេក៏ជាមនុស្សដែលមានការគិតជ្រៅជ្រះ និងស្មារតីរីកចម្រើនខ្លាំងផងដែរ។ ថ្វីដ្បិតតែពួកគេមិនសូវឆ្លាតជាងអ្នកដទៃក៏ដោយ ប៉ុន្តែមនុស្សដែលកើតក្នុងឆ្នាំឆ្លូវនេះ គឺមានការតស៊ូ និងការតាំងចិត្តខ្ពស់ណាស់។ ពួកគេកម្របោះបង់អ្វីចោលដោយងាយណាស់មិនថាវាលំបាកប៉ុនណាក៏ដោយ។ មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ គឺជាមនុស្សដែលទទួលបានការកោតសរសើរចំពោះផលនៃកម្លាំងពលកម្មរបស់ពួកគេ។ ពួកគេដឹងថាការរកលុយ មិនមែនងាយស្រួលទេ។ ដោយយល់ពីរឿងនេះ មនុស្សទាំងនេះតែងតែដឹងពីរបៀបសន្សំទុកដាក់ប្រាក់កាស មិនចំណាយ ឬចាយវាយខ្ជះខ្ជាយនោះឡើយ។ លើសពីនេះ រាល់ពេលដែល ពួកគេមានបំណងវិនិយោគប្រាក់ទៅលើអ្វីមួយ…

៥
ប្លែកៗ

តើអ្នកមានទស្សនៈបែបណា ចំពោះជីវិត?

ជ្រើសរើសថ្មកែវមួយ ដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា សព្វថ្ងៃនេះ អ្នកជាមនុស្សដែលមានទស្សនៈបែបណាចំពោះជីវិត? 1. អាកប្បកិរិយាវិជ្ជមានចំពោះជីវិត អ្នកតែងតែព្យាយាមមើលអ្វីៗក្នុងផ្លូវវិជ្ជមានជានិច្ច។ ទោះបីជាជីវិតជួបការលំបាកយ៉ាងណាក៏ដោយ ក៏អ្នកតែងតែមានភាពសុទិដ្ឋិនិយម ហើយព្យាយាមធ្វើឱ្យអ្វីៗប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ភាពរឹងមាំ ការអត់ធ្មត់ និងគំនិតសុទិដ្ឋិនិយមនឹងជួយអ្នកឱ្យជម្នះឧបសគ្គបានគ្រប់យ៉ាង។ ទោះយ៉ាងណា អ្នកក៏មានចំណុចខ្សោយមួយដែលជាការគិតមិនប្រាកដនិយម ហើយពេលខ្លះក៏ជាសុបិនអាក្រក់ផងដែរ។ សម្លឹងមើលការពិតដោយផ្ទាល់ដើម្បីដឹងថា តើបញ្ហាអ្វីខ្លះដែលអ្នកត្រូវប្រឈមមុខ ដើម្បីស្វែងរកដំណោះស្រាយបែបឆ្លាតវៃ។ 2. ឥរិយាបថខ្លាំង អ្នកតែងតែយល់ថា ជីវិតមិនមានពណ៌ផ្កាឈូកទាំងអស់ទេ មានរឿងលំបាកជាច្រើន ហើយអ្នកត្រូវបង្ខំចិត្តព្យាយាម និងតស៊ូដើម្បីជម្នះបញ្ហាទាំងនោះ។ គ្មានអ្វីអាចរារាំងអ្នកបានទេ ព្រោះអ្នកជាមនុស្សខ្លាំង និងមានភាពក្លាហាន។ អ្នកតែងតែមានស្មារតីត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហាណាមួយ។ ពេលខ្លះបន្ទាប់ពីខំប្រឹងអស់ជាច្រើនថ្ងៃ…

១
ប្លែកៗ

ជ្រើសរើសចង្កៀងវេទមន្ត ដើម្បីស្វែងរក ថាតើដំណឹងល្អអ្វីដែលអ្នកនឹងទទួលបាននៅក្នុងខែកញ្ញានេះ?

ដើម្បីដឹងពីដំណឹងល្អ ដែលអ្នកនឹងទទួលបាននៅក្នុងខែកញ្ញានេះ តោះ! សាកល្បងជ្រើសរើសចង្កៀងវេទមន្តមួយទាំងអស់គ្នា ចង់ដឹងថា សំណាងអ្វី នឹងចូលមករកអ្នក? 1. ចង្កៀងវេទមន្តទី 1 រាល់គំនិតផ្តួចផ្តើមវិជ្ជមានរបស់អ្នក អាចទទួលបានជោគជ័យដ៏ធំធេង។ ទំនាក់ទំនងគ្រួសាររបស់អ្នកនឹងប្រសើរឡើង ជាពិសេសជាមួយដៃគូរបស់អ្នក។ ការឈឺចុកចាប់ក្នុងអតីតកាលនឹងជាសះស្បើយ ហើយអ្នកអាចចាប់ផ្តើមស្រឡាញ់ម្តងទៀត និងដឹងពីវិធីដើម្បីស្រឡាញ់កាន់តែច្បាស់។ ស្ថានភាពហិរញ្ញវត្ថុក៏នឹងប្រសើរឡើងច្រើនដែរ។ ទោះយ៉ាងណាក៏ដោយ អព្ភូតហេតុនឹងមិនកើតឡើងទេ។ អ្នកនឹងត្រូវធ្វើការងាររបស់អ្នក ហើយធ្វើសកម្មភាពតាមអារម្មណ៍របស់អ្នក។ កុំទុទិដ្ឋិនិយម និងខ្ជិលច្រអូស ហើយធ្វើការងាររបស់អ្នកឱ្យបានល្អ កាន់តែខំ អ្នកនឹងកាន់តែបានល្អប្រសើរ កាន់តែទទួលបានផលកាន់តែច្រើន។ 2. ចង្កៀងវេទមន្តទី 2 ក្នុងអំឡុងខែនេះ…

Tt
ប្លែកៗ

ជ្រើសរើសដបថ្នាំទិព្វមួយ ដើម្បីដឹងថា មានអ្វីកំពុងរង់ចាំអ្នកនៅខែកក្កដាខាងមុខ?

ទំព័រខែមិថុនា បានឆ្លងផុតអស់រយៈពេល ១៤ ថ្ងៃហើយ យើងនៅសល់តែ ១៦ ថ្ងៃទៀតប៉ុណ្ណោះ មុនបោះជំហានទៅកាន់ទំព័រថ្មីទី ៧ នៃខែកក្កដា។ តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ នឹងជួបនូវរឿងរ៉ាវមួយចំនួនក្នុងជីវិត? អ្នកជឿលើវាសនា និងការរៀបចំទុកជាមុននៃជីវិតដែរទេ? ការពិតទៅគឺវាអាចកើតមានពិតមែន ដោយអ្នកគ្រាន់តែជ្រើសរើសនៅដបថ្នាំទិព្វមួយ ក្នុងចំណោមដបថ្នាំទិព្វទាំងបួន នោះអ្នកនឹងអាចដឹងបាន ថានឹងមានរឿងអ្វីកើតឡើងទៅលើអ្នកក្នុងខែក្រោយ៖ ដបថ្នាំទិព្វទី ១ អ្នកនឹងទទួលបានភាពជោគជ័យក្នុងទំនាក់ទំនងស្នេហា នៅពេលខាងមុខ ដែលអាចថា មនុស្សដែលអ្នករង់ចាំ គេនឹងរំលេចវត្តមានមកហើយ។ បើអ្នកឯកោពេលនេះ ត្រូវចាំថាមិនយូរទៀតនោះទេ ពេលវេលានៃការគូគ្រងជាមួយដៃគូជីវិត នឹងរំលេចមកដល់ឆាប់ៗនេះ។ ដបថ្នាំទិព្វទី ២…