តើអ្នកសម្លឹងឃើញរូបអ្វីដំបូងគេ អាចទាយដឹងពីអត្តចរិតរបស់អ្នកបាន

New Copy
ការផ្សាយពាណិជ្ជកម្ម

តើអ្នកបានសម្លឹងឃើញរូបអ្វីមុនគេ? រូបដែលអ្នកមើលឃើញ វានឹងបង្ហាញឱ្យដឹងថា អ្នកជាមនុស្សបែបណា អត្តចរិតបែបណាខ្លះ? តោះ!សាកល្បងធ្វើតេស្តទាំងអស់គ្នា។

Picture1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

A. ខ្សែផ្លូវឆ្នូតៗ

ការផ្សាយពាណិជ្ជកម្ម

អ្នកជាមនុស្សដែលមានស្មារតីឯករាជ្យខ្លាំង ចូលចិត្តដើរលើផ្លូវរបស់ខ្លួន ។ អ្នកមិនសូវខ្វល់ពីអ្នកដទៃប៉ុន្មានទេ និយាយឱ្យស្រួលស្តាប់ទៅ អ្នកជាមនុស្សមិនចូលចិត្តលួចចាក់គេពីក្រោយខ្នងឡើយ អ្វីដែលអ្នកមិនដូចនឹងអ្នកដទៃនោះគឺ អ្នកចូលចិត្តធ្វើអ្វីត្រង់ៗ និយាយត្រង់ទៅត្រង់មក បែបនេះធ្វើឱ្យអ្នកដទៃពិបាកក្នុងការទទួលយកពីចរិតត្រង់ហួសពេករបស់អ្នកខ្លាំងណាស់។

ស្របពេលនេះដែរ អ្នកក៏ជាមនុស្សដែលចូលចិត្តបង្ហាញពីភាពល្អរបស់ខ្លួនដែរ ទោះជាពេលជួបរឿងមិនសប្បាយចិត្តយ៉ាងណា អ្នកសុខចិត្តចែករំលែកជាមួយអ្នកដទៃ ឬមិត្តភ័ក្រ្តរបស់អ្នកអំពីផ្លូវចិត្តរបស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម

B. រណ្ដៅ

តាមពិតទៅអ្នកមានចរិតល្អ ជាធម្មតាអ្នកមិនងាយខឹងឡើយ អ្នកក៏ជាមនុស្សចេះយល់អាធ្យាស្រ័យអ្នកដទៃដែរ ដោយសារតែបែបនេះហើយ អ្នកមិនដែលហ៊ានបញ្ចេញកំហឹងដាក់គេផ្តេសផ្តាសឡើយ ភាគច្រើនលាក់ទុកក្នុងចិត្តទ្រាំបៀមទុក្ខម្នាក់ឯង ប៉ុន្តែឱ្យតែដល់ចំណុចមួយមិនអាចទ្រាំទៀតបាន សភាពដែលបញ្ចេញមកដូចជាផ្ទុះភ្នំភ្លើងអ៊ីចឹង។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះអ្នកយល់ថា អ្នកគឺជាមនុស្សម្នាក់ដែលងាយនឹងឱ្យគេធ្វើបាប នោះគឺខុសហើយ។ អ្នករមែងតែងសង្ឃឹមថានឹងអាចទទួលបានការតបស្នងអំពើល្អមកកាន់អ្នកវិញ នៅពេលដែលអ្នកធ្វើអ្វីល្អដាក់អ្នកដទៃ ឬមានគុណទៅលើគេ ៕

អត្ថបទ ៖ បក្សីទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម