បើតាមហោរាសាស្រ្តនៅរយៈពេល ២ ឆ្នាំទៅមុខ យើងគិតពីឆ្នាំ ២០២២ ដល់ ២០២៤ គឺនឹងមានសំណាងរាយប៉ាយពេញជីវិតម្ចាស់ឆ្នាំទាំង ៣ ដែលនាំឲ្យជួបតែរឿងល្អ បាត់អស់កករនៃគ្រោះពីពេលនេះតទៅ៖
អ្នកកើតឆ្នាំមមី – សេះ

តាមហោរាសាស្រ្ត សម្រាប់ជោគជតារាសីអ្នកកើតឆ្នាំមមី នៅពាក់កណ្តាលឆ្នាំ ២០២២ តពីរឆ្នាំទៅមុខ គឺអាចទទួលបានលទ្ធផលល្អ ហួសពីការរំពឹងទុក។ តាមជើងលេខ ម្ចាស់ឆ្នាំសេះ ដែលជួបរឿងមិនល្អកាលពីប៉ុន្មានខែមុន នឹងទទួលបានផលល្អតបស្នងត្រលប់មកវិញ ដូចត្រូវរង្វាន់ធំធ្លាក់ពីលើមេឃ។
យ៉ាងណាពួកគេក៏ត្រូវច្បាស់លាស់ពីការរក្សាទំនាក់ទំនងនៅពេលខាងមុខនេះដែរ ព្រោះអាចប៉ះពាក្យប៉ះសម្តី ជាមួយមិត្តរួមការងារ កន្លែងរកស៊ីបន្តិចបន្តួច នាំឲ្យខូចអារម្មណ៍។ គ្រាន់ថាវាមិនជាបញ្ហាចោទអ្វីធំឡើយ ព្រោះពួកគេអាចទទួលបានលាភធំជាងគ្រោះ។
អ្នកកើតឆ្នាំខាល – ខ្លា
តាមហោរាសាស្រ្តសម្រាប់អ្នកកើតឆ្នាំខាល ដូចមានគេបំភ្លឺជីវិតឲ្យភ្លឺចិញ្ចាចនៅពេញ ២ ឆ្នាំបន្ទាប់ ហើយពួកគេអាចទទួលបានលាភសំណាងខ្ពស់ ក្នុងអាជីពការងារ ក៏ដូចជាការរកស៊ីនានា។ មនុស្សនេះក៏នឹងបានជួបដៃគូសហការល្អ អាចជួយស្រោចស្រង់អ្នក ឲ្យឆ្លងផុតរណ្តៅបញ្ហាទៀតផង។
គ្រប់យ៉ាងអំណោយផលល្អ នាំតែលាភ នាំតែសំណាង ពោលអាចបង្កើនប្រាក់ចំណូលចូលហោប៉ៅ ដល់អ្នកកើតឆ្នាំខាល ឲ្យក្លាយជាអ្នកមានបាន។ ទៅមើលស្ថានភាពស្នេហា ក៏ចូលដល់ស្ថិរភាពល្អជាងពេលមុន បើជាជីវិតគ្រួសារក៏នឹងលែងឈ្លោះប្រកែកគ្នា បើជាជីវិតនៅលាវ ក៏នឹងត្រៀមជួបគូពិត។
អ្នកកើតឆ្នាំនាគ – រោង

ធាតុមាសជាធាតុនាំលាភដល់អ្នកកើតឆ្នាំរោង នៅចន្លោះឆ្នាំ ២០២២ ដល់ ២០២៤ ដោយពួកគេ អាចទទួលបានលាភសំណាងធំ និងប្រាក់ចំណូលដូចទឹកបាក់ទំនប់ ជាមួយការបណ្តាក់ទុនរកស៊ីជាមួយមនុស្សដែលនឹងមកសហការជាមួយអ្នកនៅពេលខាងមុខ។
យ៉ាងណាអ្នកក៏ត្រូវមើលបន្តិចដែរ ព្រោះបើធ្វើត្រូវគឺបានលុយធំ តែបើធ្វើខុសគឺខាតបង់ធំ។ តែតាមហោរាសាស្រ្តឱកាសសាងលាភ សាងជ័យសម្រាប់អ្នកកើតឆ្នាំនាគ គឺមានខ្ពស់ ដូច្នេះហានិភ័យនៃការខាតបង់គឺទាបខ្លាំងបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

