ភេសជ្ជៈទាំង ៤ កែវនេះ តើអ្នកចង់ពិសារមួយណាជាងគេ?

New Copy
ការផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមភេសជ្ជៈទាំង ៤ ខាងក្រោមនេះ តើអ្នកចង់ញុំាមួយណាជាងគេ? ជម្រើសរបស់អ្នក នឹងបង្ហាញពីចរិតលក្ខណៈពិតប្រាកដរបស់អ្នក។ តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា។

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. ជ្រើសរើសភេសជ្ជៈ A

ការផ្សាយពាណិជ្ជកម្ម

បើអ្នកចង់ពិសារភេសជ្ជៈមួយកែវនេះជាងគេ បញ្ជាក់ថាអ្នកគឺជាមនុស្សដែលរួសរាយខ្លាំងណាស់។ អ្នកគឺជាមនុស្សដែលគេស្គាល់ច្រើន ទោះជាអ្នកបានជួបមនុស្សមិនធ្លាប់ស្គាល់ក៏ដោយ អ្នកក៏អាចជជែកលេងជាមួយគេដូចធ្លាប់គ្នាតាំងពីយូរណាស់អ៊ីចឹង ក៏មិនដែលកើតមានអារម្មណ៍ទើសទាល់ឡើយ។

ដូច្នេះបើអ្នកណានៅក្បែរអ្នកហើយ កម្រនឹងមិនរាប់អានអ្នកណាស់ ដោយសារតែអ្នកមានអត្តចរិតរួសរាយ ព្រមទាំងអាចផ្តល់ភាពរីករាយដល់អ្នកដទៃទៀតផង ជាទូទៅមិនថាអ្នកធ្វើអ្វីនោះទេសុទ្ធតែរហ័ស ម្យ៉ាងទៀតអ្នកក៏ចូលចិត្តនិយាយណាស់ដែរ ឱ្យតែបាននិយាយហើយ គឺមិនអាចឈប់បានឡើយ ដូច្នេះមនុស្សនៅក្បែរខ្លួនអ្នកមានពេលខ្លះចូលចិត្តនិយាយជាមួយអ្នកណាស់ តែមានពេលខ្លះក៏អាចយល់ថាធុញបន្តិចដែរ។

ការផ្សាយពាណិជ្ជកម្ម

២. ជ្រើសរើសភេសជ្ជៈ B

បើអ្នកចង់ពិសារភេសជ្ជៈកែវនេះជាងគេ បញ្ជាក់ថាអ្នកគឺជាមនុស្សដែលរាងផ្តាច់ការបន្តិច នៅក្នុងចំណោមមិត្តភ័ក្រ្តរបស់អ្នក អ្នកអាចរាប់បានថា គឺជាមនុស្សដែលមានម្ចាស់ការជាងគេ ពីព្រោះមិត្តដែលនៅក្បែរខ្លួនអ្នកភាគច្រើនសុទ្ធតែជាមនុស្សដែលមានជំងឺស្ទាក់ស្ទើរធ្ងន់ធ្ងរ ដូច្នេះពេលដែលជួបនឹងស្ថានភាពដែលអ្នកនៅជុំវិញខ្លួនស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត អ្នកនឹងជួយសម្រេចជំនួសពួកគេដោយផ្ទាល់។

ការផ្សាយពាណិជ្ជកម្ម

ម្យ៉ាងទៀត ពួកគេជាធម្មតាក៏ស្តាប់សម្ដីអ្នកផងដែរ យូរៗទៅអ្នកក៏មានទម្លាប់បែបនេះតែម្តង តែងតែចង់ឱ្យអ្នកដទៃស្តាប់បង្គាប់អ្នក ដូច្នេះហើយចរិតរបស់អ្នកមានពេលខ្លះក៏រាងខ្លាំងណាស់ដែរ តែអ្នកដទៃនៅតែចូលចិត្តអ្នកបែបនេះ។

៣. ជ្រើសរើសភេសជ្ជៈ C

ការផ្សាយពាណិជ្ជកម្ម

បើអ្នកចង់ពិសារភេសជ្ជៈកែវនេះជាងគេ បញ្ជាក់ថាអ្នកគឺជាមនុស្សដែលពូកែខ្មាសអៀនច្រើន។ តាំងពីតូចមក អ្នកមានចរិតមិនចូលចិត្តនិយាយស្តី ប្រហែលជាពេលដែលអ្នកដទៃនិយាយអ្វីពីអ្នក អ្នកគឺអាចមុខក្រហម ហើយអ្នកក៏មិនដឹងថាគួរតែរកប្រធានបទអ្វីដើម្បីនិយាយជាមួយអ្នកដទៃដែរ ដូច្នេះពេលដែលអ្នកបានជួបនិងមនុស្សមួយចំនួន អ្វីដែលអ្នកធ្វើដំបូងគេនោះ គឺញញឹមទៅកាន់ពួកគេជាមុនសិន អ្នកយល់ថាប្រើស្នាមញញឹមអាចទាញគម្លាតអ្នកទាំងពីរឱ្យខិតជិតគ្នាបាន ហើយអ្វីដែលពួកគេចាប់អារម្មណ៍ចំពោះអ្នក គឺជាស្នាមញញឹមរបស់អ្នកនេះហើយ ។

៤. ជ្រើសរើសភេសជ្ជៈ D

ការផ្សាយពាណិជ្ជកម្ម

បើអ្នកចង់ពិសារភេសជ្ជៈមួយកែវនេះជាងគេ បញ្ជាក់ថាអ្នកមានពេលខ្លះរាងអន់ចិត្តនឹងខ្លួនឯងបន្តិច។ អ្នកតែងយល់ថាខ្លួនឯងមិនមែនជាមនុស្សដែលឥតខ្ចោះម្នាក់ឡើយ ម្យ៉ាងទៀតអ្នកតែងតែឃើញមនុស្សខ្លះដែលមានរូបសម្រស់ និងចរិតល្អ តែងគិតថាពួកគេល្អជាងខ្លួនឯងឆ្ងាយណាស់ ម្តេចក៏ខ្លួនឯងអន់ម៉្លេះ។

ដូច្នេះនៅពេលដែលអ្នកនិយាយជាមួយអ្នកដទៃ គឺមិនសូវមានលក្ខណៈធម្មជាតិប៉ុន្មានទេ អ្នករមែងតែងយល់ថាខ្លួនមិនដល់អ្នកដទៃ តែតាមពិតទៅមនុស្សម្នាក់នៅក្នុងលោកនេះសុទ្ធតែមានលក្ខណៈពិសេសខុសៗគ្នា សុទ្ធតែមានភាពលេចធ្លោរៀងៗខ្លួន ហើយអ្នកក៏មានចំណុចល្អជាច្រើនដែរ ដូច្នេះមិនចាំបាច់ត្រូវអន់ចិត្តនិងខ្លួនឯងឡើយ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ បក្សីទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម