សប្តាហ៍ទី ៣ នៃខែមិថុនា បើយើងរាប់ពេញ តាមចំនួនថ្ងៃ គឺរាប់ពីថ្ងៃពុធទី ២២ តទៅ រហូតដល់ថ្ងៃទី ២៩ មិថុនា។ តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ Knongsrok តម្រូវឲ្យអ្នកជ្រើសរើសសន្លឹកបៀរមួយ ហើយយើងនឹងទស្សន៍ទាយត្រលប់ទៅវិញ ថាតើក្នុងជីវិតអ្នកនាពេលខាងមុខ នឹងត្រូវជួបរឿងរ៉ាវអ្វីខ្លះ៖
សន្លឹកបៀរទី ១

ជីវិតរបស់អ្នកនឹងមានការផ្លាស់ប្តូរដ៏ធំមួយ ដែលវារង់ចាំរយៈពេលយូរមកហើយ ទើបនឹងសម្រេចមកត្រៀមកើតឡើងនៅពេលដ៏ខ្លីខាងមុខ។ ការផ្លាស់ប្តូរនោះ មានទាំងភាពវិជ្ជមាន និងអវិជ្ជមាន ហើយខ្លះក៏ជារឿងភ្ញាក់ផ្អើលសម្រាប់ជីវិតឯកជនរបស់អ្នកផងដែរ។ បើជួបរឿងល្អ ក៏កុំភ្លេចទាញយកឱកាសនោះកែច្នៃជីវិតឲ្យបានល្អប្រសើរច្រើនផង។
សន្លឹកបៀរទី ២

នៅប៉ុន្មានថ្ងៃបន្ទាប់នេះ អ្នកត្រូវព្យាយាមអូសទាញខ្លួនឯងឲ្យរត់ចេញពីអន្ទាក់នៃជីវិត ដែលអ្នកកំពុងជាប់គាំង និងកំពុងលងបន្លាចខ្លួនឯង ហើយប្តូរមកវិញនៅជីវិតថ្មី ដោយចាប់ផ្តើមពីមួយជំហានម្តង។ ពេលវេលាល្អបំផុតនៃការចាប់ផ្តើម អ្នកអាចធ្វើវាបានចាប់ពីពេលនេះទៅក៏ល្អដែរ។
បើទោះបីត្រូវផ្លាស់ប្តូរគន្លងដើរ ក៏ត្រូវចាំថា នរណាខ្លះធ្លាប់បានជួយយើង ហើយត្រូវរីករាយនូវអ្វីដែលធ្លាប់ឆ្លងកាត់និងសម្រេចបានកន្លងមក។
សន្លឹកបៀរទី ៣

អ្នកជាមនុស្សសុទិដ្ឋិនិយម រមែងមើលឃើញភាពវិជ្ជមានច្រើននៅក្នុងជីវិត។ អនាគតរបស់អ្នកនៅពេលខាងមុខ គឺនឹងមានពន្លឺឆ្វាត់ឆ្វែងដ៏ល្អមួយចូលមក ចូរបន្តស្រូបយកថាមពលវិជ្ជមានសម្រាប់ជីវិតបន្តទៅទៀត។
សន្លឹកបៀរទី ៤

អ្នកជាមនុស្សដែលមានការគិតធំទូលាយ និងបើកចំហគំនិតជានិច្ច។ អ្នកតែងតែត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកការប្រកួតប្រជែងថ្មី។
នៅពេលខាងមុខនេះ នឹងមានក្តីស្រមៃមួយដែលអ្នកធ្លាប់គិតធ្លាប់ចង់បាន ឈានចូលមកដល់ ហើយចូរប្រើប្រាស់ភាពជាខ្លួនឯងទៅឈោងយកវាឲ្យបាន និងចាំថាត្រូវចេះបត់បែនតាមកាលៈទេសៈផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

