តើអ្វីដែលអ្នកបានឃើញមុនគេ មកទាយអំពីតើអ្នកប្រើមធ្យោបាយអ្វីមកបំបែកស្ថានភាពលំបាករបស់អ្នកនាពេលនេះ?

New Copy
ការផ្សាយពាណិជ្ជកម្ម

រូបដែលអ្នកបានក្រឡេកមើលឃើញមុនគេបង្អស់ នឹងបង្ហាញពីដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នកក្នុងពេលនេះ ដើម្បីចាកចេញពីស្ថានភាពដែលលំបាក។

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក. ផ្ទៃមេឃ

ការផ្សាយពាណិជ្ជកម្ម

វិធីដែលល្អបំផុតដើម្បីឱ្យអ្នកចាកផុតពីការលំបាកនោះ តាមពិតទៅគឺត្រូវប្រើចិត្តស្ងប់មកអានសៀវភៅ ពីព្រោះថ្មីៗអ្នកបានឆ្លងកាត់នូវព្យុះភ្លៀងជាច្រើន និងទំនាក់ទំនងមនុស្សក្បែរខ្លួនអ្នកក៏មានភាពច្របូកច្របល់ណាស់ដែរ។ ម្យ៉ាងទៀតទំនាក់ទំនងរវាងគ្នាបានឆ្លងកាត់ការផ្លាស់ប្តូរក្នុងកម្រិតច្បាស់លាស់មួយ អាចនិយាយបានថា បណ្តាលឱ្យក្នុងចិត្តរបស់អ្នកគ្មានលំនឹងជាខ្លាំង ការគ្មានលំនឹងផ្លូវចិត្តនេះអាចបណ្តាលឱ្យអ្នកមិនដឹងថាគួរតែស្ងប់ចិត្តយ៉ាងណាដើម្បីមកធ្វើការឱ្យបានចប់សព្វគ្រប់ និងការងារជាច្រើនដែលខ្លួនចង់ធ្វើកន្លងមក ក៏បណ្តាលឱ្យមានពេលខ្លះធ្វើឱ្យការងាររបស់អ្នកមិនអាចបញ្ចប់បាន។

តាមពិតទៅអ្នកក៏ធ្លាប់សាកល្បងនិយាយប្រាប់គេ ឬក៏ទៅស្តាប់ចម្រៀងដើម្បីធ្វើឱ្យភាពឡើងចុះ ឬការរំជួលចិត្តទាំងឡាយស្ងប់ចុះមកដែរ តែមានពេលជាច្រើនសុទ្ធតែធ្វើដោយអាសារបង់ ដូច្នេះមានពេលខ្លះអ្នកគួរតែពិចារណាបន្តិច តើគួរតែប្តូរមធ្យោបាយមួយផ្សេងដែរឬទេ អាចទៅមើលសៀវភៅណាដែលអ្នកចូលចិត្ត ឬក៏សៀវភៅដែលសរសេរអំពីដំណើរជីវិតរបស់អ្នកណាម្នាក់ដែលគេទទួលបានជោគជ័យក្នុងជីវិតរបស់ខ្លួនគេ ដើម្បីមកធ្វើការផ្ទៀងផ្ទាត់ជាមួយដំណើរជីវិតរបស់យើងមានលក្ខណៈខុសគ្នាត្រង់ណា យូរៗទៅចិត្តរបស់អ្នកស្ងប់ដល់កម្រិតមួយអាចមកធ្វើការសន្ទនាជាមួយនឹងចិត្តខ្លួនឯងបាន ប្រហែលជាអាចធ្វើឱ្យចិត្តរបស់អ្នកមានការរីកចម្រើន ពេលនោះអ្នកមិនចាំបាច់មានភាពស្ទាក់ស្ទើរច្រើនពេលដែលជួបឧបសគ្គដូចពេលបច្ចុប្បន្ននេះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ខ. ម៉ាស៊ីនដេរ

តាមពិតទៅបច្ចុប្បន្ននេះ មធ្យោបាយដែលអ្នកអាចទម្លុះស្ថានភាពលំបាករបស់ខ្លួនបាន គឺមានតែបន្តខាំមាត់សង្កត់ចិត្តតែប៉ុណ្ណោះ ប្រហែលជាអ្នកពេលនេះទ្រាំលែងបានទៀតហើយ ពីព្រោះការតស៊ូនេះពិតជារឿងដែលពិបាកមែនទែន ម្យ៉ាងទៀតនៅក្នុងដំណើរផ្លូវដែលអ្នកបានតស៊ូព្យាយាមនេះ អ្នកបានជួបនូវភាពលំបាក និងគ្រោះថ្នាក់គ្រប់បែបយ៉ាង។ អាចនិយាយបានថា ប៉ុន្មានឆ្នាំមកនេះ អ្នកអាស្រ័យគំនិតរឹងរូសរបស់អ្នក ដើម្បីទៅសម្រេចការងារជាច្រើនដែលអ្នកចង់ធ្វើរហូតមក មានពេលខ្លះមនុស្សនៅក្បែរខ្លួនអ្នកគ្មានអ្នកណាមកគាំទ្រអ្នក យល់ពីអ្នកឡើយ មានតែខ្លួនអ្នកម្នាក់គត់ ដែលគាំទ្រខ្លួនឯងរហូតមក អាចនិយាយបានថាក្តីសុបិនរបស់អ្នក គឺកើតមកពីគំនិតរឹងរូសពេក។

ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះអ្នកចង់បោះបង់វាចោលម្តងៗដែរ ពីព្រោះលទ្ធផលនៃការប្រឹងប្រែងរបស់អ្នក គឺមិនដែលទទួលបានផលល្អ ឬក៏អសារបង់រហូតមក បែបនេះហើយចេះតែឱ្យអ្នកយល់ថា ក្រោយពីធ្វើការងាររួចរាល់ហើយ សុទ្ធតែគ្មានប្រយោជន៍។ ម្យ៉ាងទៀតដោយសារតែពាក្យចាក់ដោត ព្រមទាំងការមិនយល់របស់អ្នកដទៃបានធ្វើឱ្យអ្នកមានការផ្លាស់ប្តូរគំនិតចង់បោះបង់របស់ដែលអ្នកបានតស៊ូធ្វើវាអស់ពេលជាយូរនោះ ប៉ុន្តែសង្ឃឹមថាអ្នកកុំបោះបង់វាដោយងាយៗឱ្យសោះ ព្រោះការតស៊ូព្យយាមជារឿងលំបាក បានជាតស៊ូអស់ពេលយ៉ាងយូរទៅហើយ ហើយអ្នកបានសន្សំបទពិសោធន៍ និងក្តីសង្ឃឹមបានខ្លះទៅហើយ បើអ្នកអាចបន្តព្យាយាមបានតទៅទៀត ថាមិនបាននៅក្នុងជីវិតរបស់អ្នកនឹងមានការប្រែប្រួលជាមិនខាន អ្នកត្រូវដឹងថាដំណើរនៃការប្រែធាតុ គឺនឹងមានដំណាក់កាលមួយ គ្មានអ្នកណាអាចមួយជំហានដល់មេឃឡើយ ប្រហែលជាពេលថ្មីៗនេះអ្នកមិនសូវជាមានអារម្មណ៍ល្អប៉ុន្មានទេ អាចប្រឈមមុខនិងសម្ពាធដ៏ធំ ប៉ុន្តែបន្ទាប់ពីសម្ពាធនោះបានកន្លងផុតហើយ អ្នកនឹងមើលឃើញឥន្ធូជាមិនខាន សង្ឃឹមថាអ្នកអាចបន្តទៅមុខទៀតបាន។

គ. ចាប

ការផ្សាយពាណិជ្ជកម្ម

ចង់ទម្លុះរាល់ការលំបាករបស់អ្នកនោះ មធ្យោបាយដ៏ល្អបំផុតគឺក្លាហានហ៊ានសាកល្បងទៅធ្វើ តាំងពីដើមមក អ្នកមិនដែលទៅសាកល្បងធ្វើ មិនមែនដោយសារតែអ្នកកំសាកទន់ជ្រាយនោះទេ ដោយសារពេលខ្លះអ្នកយល់ថាការសាកល្បងត្រូវលះបង់តម្លៃ ហើយមិនមែនជាអ្វីដែលអ្នកអាចប្រឈមមុខ ក៏មិនមែនជាអ្វីដែលអ្នកអាចលះបង់បានដែរ ពីព្រោះការសាកល្បងខ្លះត្រូវប្រឈមមុខនឹងគុណតម្លៃដ៏ធំធេង មានពេលខ្លះទៀត ចំពោះការសាកល្បងតូចតាចក៏អាចធ្វើឱ្យមានការរវល់ឡើងដកខ្លួនមិនរួចដែរ បើមនុស្សនៅក្បែរខ្លួនអ្នកអាចជួយអ្នកដោះស្រាយកិច្ចការតូចតាចនៅក្នុងការរស់នៅរបស់អ្នកបាន ដូច្នេះអ្នកក៏ចង់ទៅជ្រើសរើសសាកល្បងធ្វើខ្លះដែរ ពួកគេតែងតែមិនអាចជួយអ្នកដោះស្រាយបានសោះ។

ម្យ៉ាងទៀត សុខចិត្តអង្គុយឈរឱបដៃមើល បែបនេះបានធ្វើឱ្យអ្នកមានទម្លាប់ធ្វើការអ្វីតែងប្រុងប្រយ័ត្ន ពីព្រោះអ្នកដឹងថាបើអ្នកហ៊ានតែដួលនោះមនុស្សដែលពីក្រោយអ្នកគ្មានអ្នកណាម្នាក់អាចជួយមើលការខុសត្រូវគ្រួសាររបស់អ្នកឡើយ មិនអាចជួយអ្នកធ្វើការណាមួយបានល្អឡើយ ពីព្រោះមានពេលជាច្រើនអ្នកដឹងថាខ្លួនអ្នកគឺឯកោគ្មានអ្នកណាជួយបានទេ ដូច្នេះហើយអ្នកធ្វើការតែងមិនហ៊ានឆេវឆាវ ឬទាំងកម្រោលឡើយ ព្រោះអ្នកដឹងថាបើអ្នកហ៊ានតែធ្វើខុសនោះគ្មានអ្នកណាមកជួយរ៉ាប់រងជំនួសអ្នកទេ ។

ការផ្សាយពាណិជ្ជកម្ម

ឃ. វាលស្មៅ

បើអ្នកចង់ទៅទម្លុះស្ថានភាពលំបាកពេលនេះ មធ្យោបាយដ៏ល្អបំផុតនោះ គឺទៅរាប់ជាមួយមិត្តមួយចំនួន អាចនិយាយបានថានៅក្នុងមជ្ឈដ្នានដែលអ្នកបានស្ថិតនៅរាល់ថ្ងៃនេះមានលក្ខណៈខ្ពស់ជាងគេទៅហើយ ចង់ទទួលបានការរស់នៅដ៏ល្អមួយ អ្នកត្រូវមានមជ្ឈដ្ឋានមនុស្សដ៏ល្អមួយដែរ ដូច្នេះនៅពេលនេះអ្នកគួរតែទៅរាប់អានជាមួយមិត្តពូកែមួយចំនួន មជ្ឈដ្ឋានមនុស្សដែលអ្នកបានរាប់ពេលនេះអ្នកបានលេចធ្លោជាងគេទៅហើយ អ្នករមែងតែងយល់ថាមនុស្សនៅក្បែរខ្លួនអ្នកមិនអាចដេញតាមអ្នកទាន់ទេ ចេះតែយល់ថាពួកគេមិនមែនជាជនពូកែអ្វីឡើយ យូរៗទៅដោយសារតែស្ថិតនៅក្នុងភាពសុខស្រួលពេកតាំងពីដើមមក អ្នកមិនដែលចង់គេចចេញពីមជ្ឈដ្ឋានបែបនេះទេ។

ការផ្សាយពាណិជ្ជកម្ម

អ្នកត្រូវដឹងថា មនុស្សបើគ្មានសម្ពាធទេ ហើយបាត់បង់នូវឆន្ទៈក្នុងការប្រកួតប្រជែងហើយ នោះគេគ្មានមធ្យោបាយទៅអភិវឌ្ឍន៍ខ្លួនឡើយ ពីព្រោះមនុស្សភាគច្រើនចូលចិត្តរស់នៅស្រណុកសុខស្រួល គឺជារឿងមិនអាចកែប្រែបាន វិធីតែមួយគត់ដែលញុំាងឱ្យយើងធ្វើការអភិវឌ្ឍន៍ខ្លួនមិនឈប់នោះ មានតែឱ្យខ្លួនស្ថិតនៅក្នុងចំណោមមនុស្សពូកែទេ៕

អត្ថបទ ៖ បក្សី ទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម