ក៏អរគុណដល់ភាពស្មោះត្រង់ ការដែលចេះបន្ទាបខ្លួន នាំឲ្យម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម កាន់តែទទួលបានពរជ័យ ជួបតែសំណាង មិនសូវប៉ះគ្រោះក្នុងជីវិតឡើយ។ តោះទៅផ្ទៀងផ្ទាត់មើល តើមានប៉ះឆ្នាំរបស់អ្នកដែរឬទេ?
អ្នកកើតឆ្នាំឆ្លូវ – គោ

ត្រូវបានគេស្គាល់ជាមនុស្សមានភាពឧស្សាហ៍ព្យាយាម ហើយក៏មានភាពវៃឆ្លាតខ្លាំងផងដែរ។ មើលពីសំបកក្រៅ ពួកគេតុបតែងខ្លួនបែបសាមញ្ញ តែបើនិយាយពីរបៀបទំនាក់ទំនងមនុស្ស គឺមានភាពបុិនប្រសព្វ និងចាស់ទុំបំផុត។
ទៅណាមកណា មនុស្សនេះប្រកាន់ខ្ជាប់គំនិតរក្សាភាពស្មោះត្រង់ ទើបនាំឲ្យមានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។ ដោយសារអំពើទាំងអស់នេះហើយ ទើបនាំឲ្យអាជីពពួកគេកាន់តែរីកចម្រើនឡើងទៅ ហើយភាពសម្បូរសប្បាយក៏ហូរចូលមកដូចទឹកទន្លេ ដែលហូរឥតឈប់។
អ្នកកើតឆ្នាំជូត – កណ្តុរ

ជាមនុស្សរហ័សរហួន ចេះកំប្លែង ធ្វើឲ្យអ្នកក្បែរខ្លួនមានភាពរីករាយឥតឧបមា។ ងាកទៅទឹកចិត្ត ម្ចាស់ឆ្នាំជូត ហាក់សប្បុរសណាស់ មានចិត្តទូលាយ ចេះជួយយកអាសាអ្នកដទៃ ពោលរមែងឲ្យអ្នកក្បែរខ្លួនទទួលក្តីសុខ និងកក់ក្តៅគ្រប់ពេល។
ទង្វើទាំងអស់នេះហើយ ក៏ជួយឲ្យមនុស្សដែលពូកែខាងដាក់ខ្លួន និងមិនចេះចង់កេងលើប្រយោជន៍អ្នកដទៃ ដូចជាបុគ្គលឆ្នាំជូត រមែងទទួលបានពរជ័យនៅគ្រប់ខួបប្រាំងខួបវស្សា ប៉ះខែណា ក៏រកចំណូលចូលបានដែរ ពោលមិនខ្វះផ្លូវដើរ ដូចឆ្នាំមួយចំនួនឡើយ។
អ្នកកើតឆ្នាំថោះ – ទន្សាយ

ជាមនុស្សមានអត្តចរិតស្លូតបូត មានចិត្តគំនិតទៀងត្រង់ និងតែងតែគិតគូរដល់អ្នករាល់គ្នា ពោលសម្លឹងចែកប្រយោជន៍រួម ជាជាងកេងយកប្រយោជន៍តែឯកឯង។ ការដែលរស់នៅដោយសេចក្តីថ្លែថ្នូរ ការចេះដឹងគុណនេះហើយ ក៏ជួយឲ្យឧបនិស្ស័យមនុស្សកើតឆ្នាំថោះ ក៏រមែងប៉ះតែមនុស្សល្អដូចគ្នាក្នុងវិថីជីវិត។
ម្ចាស់ឆ្នាំថោះ អត់សូវចេះខ្វល់ពីរបស់ក្រៅខ្លួន ឬសម្ភារៈនិយមអ្វីទេ ក៏ជាសំណាងមួយ ជួយឲ្យពួកគេសល់ធនធានច្រើនក្នុងខ្លួន ហើយបើចេះទិញរបស់អ្វីមួយ គឺទិញរបស់ធំយកតែម្តង។ លាភសំណាងរមែងប្រទានដល់ម្ចាស់ឆ្នាំថោះ នៅពេលពួកគេឈានចូលវ័យរាងចំណាស់បន្តិច ប្រៀបដូចពេលវេលាសោយសុខ សោយទាំងទ្រព្យ សោយទាំងសុភមង្គលពេញមួយជីវិត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

