ជ្រើសរើសទៀនវស្សាមួយដែល​អ្នក​ពេញ​ចិត្ត ដើម្បី​ទទួល​យក​សារ​លើក​ទឹក​ចិត្ត​សម្រាប់​ជីវិត

Tr
ការផ្សាយពាណិជ្ជកម្ម

គ្មាននរណាដែលជោគជ័យសមប្រកបគ្រប់ពេលនោះទេ ហើយក៏មិនអាចរីករាយរហូតនោះដែរ សឹងតែពេលខ្លះជីវិតក៏ធ្លាក់ដល់បាត គ្មានសូម្បីកម្លាំងចិត្តដើម្បីក្រោកឈរមកវិញ តែទោះជាយ៉ាងណាក៏យើងត្រូវតែខំ ទោះត្រូវដើរទៅមុខទាំងទឹកភ្នែក លាយឡំនឹងអង្រែកជាប់ស្មាដ៏ធ្ងន់។

យ៉ាងណាតាមរយៈការជ្រើសរើសនៅរូបភាពទៀនវស្សា ១ ក្នុងចំណោមទៀនទាំង ៣ យើងអាចបង្ហាញទៅអ្នកនូវសារណែនាំ ដូចជាការបំភ្លឺទៅកាន់ជំហានថ្មីមួយ ដែលអ្នកគួរតែទទួលបាន៖

ការផ្សាយពាណិជ្ជកម្ម

ទៀនវស្សាទី ១

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យើងមើលឃើញថាអ្នកបានលះបង់សម្រាប់អ្នកដទៃ និងមនុស្សជាទីស្រលាញ់ខ្លាំងពេក រហូតធ្វើឲ្យពេលខ្លះបាត់បង់ភាពជាខ្លួនឯង និងខ្លួនឯងឈឺចាប់ ហើយគេកំពុងសើចសប្បាយរីករាយ។

ការផ្សាយពាណិជ្ជកម្ម

វាមិនខុសពីចំណុចខាងលើដែលអ្នកមិនចេះស្រលាញ់ខ្លួនឯងនោះឡើយ ការលះបង់គឺជាធម្មជាតិនៃស្នេហាដែលត្រូវតែមាន តែសូមឲ្យវាស្ថិតនៅចំណុចនៃតុល្យភាពដ៏សមប្រកប ពោលកុំទោរទន់ទៅគេទាំងស្រុង រហូតភ្លេចមើលថែខ្លួនឯង

ទៀនវស្សាទី ២

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកហាក់មិនរឹងមាំទាល់តែសោះមួយរយៈនេះ អ្នកបានឲ្យអ្នកដទៃមកញាំញី និងធ្វើបាបជីវិតអ្នកខ្លាំងពេកហើយ។

ដល់ពេលដែលត្រូវក្រោកឡើង ហ៊ានប្រឈមនឹងបញ្ហាចំពោះមុខហើយ ការដែលព្យាយាមលាក់បាំង មិនមាត់មិនកយូរពេក ក៏មិនប្រាកដថាល្អទាំងអស់នោះដែរ។ នៅស្ថានភាពនិងកាលៈទេសៈខ្លះ ការស្ងាត់ស្ងៀមពេក ធ្វើឲ្យបញ្ហាកាន់តែរីកធំទៅវិញទេ។ ជីវិតអ្នកមិនសក្តិសមនឹងឲ្យពួកគេមកជាន់ឈ្លីបែបហ្នឹងទៀតឡើយ ចូរក្រោកឈរឡើង បង្ហាញពីភាពអង់អាចរបស់ខ្លួនទៅកាន់ពិភពលោក។

ការផ្សាយពាណិជ្ជកម្ម

ទៀនវស្សាទី ៣

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មានតែការអត់ធ្មត់ទេ ជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នក ហើយរឿងល្អៗនឹងមកដល់នៅពេលវេលាដែលសក្តិសម។ អ្នកត្រូវមានទម្លាប់ចេះគ្រប់គ្រងអារម្មណ៍ និងមានការអត់ធ្មត់សម្រាប់ជីវិតមួយនេះ ហើយអ្នកត្រូវតែយល់ថា ធម្មជាតិគឺបែបហ្នឹង មានឡើងមានចុះ មិនខុសពីមេឃក៏នៅមានត្រជាក់មានក្តៅ គ្មានអ្វីដែលនឹងនតាមការចង់បានរហូតឡើយ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម