ទំព័រនៃខែទី ៧ ក្នុងឆ្នាំ ២០២២ ក៏បានហៀរផុតអស់រយៈកាល ១០ ថ្ងៃ ចុះឆ្លងកាត់ពេលទៅមុខរាប់ពីថ្ងៃទី ១១ ដល់ ១៧ ពោលពេញមួយសប្តាហ៍បន្ទាប់ តើអ្នកអាចនឹងជួបរឿងអ្វីខ្លះ?
យ៉ាងណាយើងទៅមើលជោគជតារាសីសម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោមឯណោះវិញ នៅកាលបរិច្ឆេទពេលវេលាដូចពោលពីខាងលើ តាមហោរាសាស្រ្តទស្សន៍ទាយថា ពួកគេអាចមានលទ្ធភាពប្តូរឡានថ្មី ឬទិញផ្ទះថ្មី ពោលគឺទ្រព្យនឹងមានការកើនឡើងគួរឲ្យកត់សម្គាល់៖
អ្នកកើតឆ្នាំជូត – កណ្តុរ

អ្នកកើតឆ្នាំជូត រមែងជាមនុស្សមានបុគ្គលិកលក្ខណៈរឹងមាំ មានឆន្ទៈខ្ពស់ តែងតែក្រោកឈរទោះដួលប៉ុន្មានដងហើយក៏ដោយ ហើយពួកគេមិនចេះនៅស្ងៀមនោះទេ ពោលរមែងរកឱកាសផ្លាស់ប្តូរជីវិតរបស់ពួកគេឲ្យឈានទៅដល់ចំណុចខ្ពស់ជាងមុន។
មនុស្សនេះច្រើនតែជោគជ័យនៅអាយុស្រករ ២០ ឡើងទៅ ព្រោះពួកគេរមែងខំតាំងពីក្មេង ហើយបើតាមហោរាសាស្រ្តនៅសប្តាហ៍ថ្មីខាងមុខ ឆ្នាំជូតមានការផ្លាស់ប្តូរវិជ្ជមានច្រើន។ ប៉ុន្មានថ្ងៃដំបូងនៃខែនេះ អាចជួបការលំបាកបន្តិច តែក្រោយមកការងារប្រាក់កាក់ក៏មានការកើនឡើងត្រលប់មកវិញ ហើយល្អជាងមុនថែមទៀត។
នៅសប្តាហ៍ខាងមុខនេះ ឆ្នាំខាលគួរតែរៀបចំស្មារតីដើម្បីទទួលយករឿងល្អមកក្នុងជីវិត ដោយលាភនឹងមានការកើនឡើង គ្មានសញ្ញាថមថយចុះនោះទេ ហើយជាពិសេសចូលដល់ចុងខែពួកគេកាន់តែត្រូវប៉ាន់ខ្លាំងថែមទៀត។
អ្នកកើតឆ្នាំថោះ – ទន្សាយ

អ្នកកើតឆ្នាំថោះ រមែងជាមនុស្សមានភាពសុទិដ្ឋិនិយម ស្រលាញ់ខ្លួនឯង និងមានឆន្ទៈតស៊ូ ទោះស្ថិតក្នុងស្ថានភាពណាមួយក៏ដោយ។ បើធៀបនឹងសត្វដទៃទៀត ឆ្នាំទន្សាយ មិនត្រឹមតែនាំនូវសេចក្តីសប្បាយរីករាយដល់មនុស្សជុំវិញខ្លួនប៉ុណ្ណោះទេ ពួកគេក៏ជួយផ្តល់យោបល់ និងជំរុញឲ្យអ្នកក្បែរខ្លួនរឹងមាំ ហើយមានអារម្មណ៍ថាសុវត្ថិភាពពេលនៅក្បែរ ទៀតផង។
មនុស្សកើតឆ្នាំថោះ ឈ្លាសវៃណាស់ ហើយចូលសប្តាហ៍ថ្មី ១១-១៧ កក្កដា គឺសំណាងមានបន្តកន្ទុយគ្នា។ ពួកគេអាចមានឱកាសរកត្រូវ រកបានលុយធំ ល្មមដូរសេរ៊ីរថយន្ត ឬទិញផ្នែកអចលនទ្រព្យធំណាមួយជារបស់ខ្លួនឯងទៀតផង រាប់ចាប់ពីពាក់កណ្តាលខែតទៅ។
អ្នកកើតឆ្នាំច – ឆ្កែ

ជាមនុស្សស្លូតបូត ចូលចិត្តការរៀនសូត្រ និងដឹងពីរបៀបផ្លាស់ប្តូរជីវិតខ្លួនឯង។ ពួកគេយល់ថា លើលោកនេះគ្មានសំណាងទេ បើមនុស្សខំ គឺនឹងជោគជ័យហើយ។
អ្នកកើតឆ្នាំច នៅឆ្នាំ ២០២២ មានសំណាងច្រើនក្នុងជីវិត ជាពិសេសនៅពាក់កណ្តាលខែកក្កដា ពួកគេនឹងទទួលបានអារម្មណ៍កក់ក្តៅច្រើនលើផ្នែកទ្រព្យ ដោយនៅកន្លែងធ្វើការអាចមានឱកាសឡើងឋានៈ ឡើងមុខងារ អាចទទួលបានចំណូលច្រើនជាងមុន។ ប្រសិននិយាយពីការវិនិយោគ ពួកគេអាចកើបផលចំណេញទ្វេដើម ហើយនៅឆ្នាំបន្ទាប់ថាមិនត្រូវអាចក្លាយជាអ្នកមានទៀតផង។
អ្នកកើតឆ្នាំឆ្កែ យើងពិតជាអបអរសម្រាប់ពួកគេ ព្រោះពេលនេះកំពុងបានជួបសុទ្ធតែមនុស្សល្អក្បែរខ្លួន ដែលថាមពលរបស់ពួកគេដូចជួយយឹតយោងជីវិតអ្នកឲ្យឆ្ពោះទៅភាពល្អប្រសើរកាន់តែខ្លាំងឡើង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

