ដល់​ខែ​មង្គល​សិរី! ប្រុស​ស្រី​ឆ្នាំ ៣ គួរ​ចូល​រោង​ជ័យ​នៅ​ចុង​ឆ្នាំ បើ​ចង់​បាន​លុយ​ហូរ​ចូល​ខ្លាំង

Dffde
ការផ្សាយពាណិជ្ជកម្ម

នៅ​រយៈ​ពេល ៣ ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២២ ពោល​ចន្លោះ​ខែ​តុលា ​វិច្ឆិកា និង​ធ្នូ គឺ​ជា​ពេលវេលា​សក្តិសម​បំផុត​សម្រាប់​ម្ចាស់​ប្រុស​ស្រី​ឆ្នាំ​ទាំង ៣ ខាង​ក្រោម ក្នុង​ការ​រៀបអាពាហ៍ពិពាហ៍ ព្រោះ​វា​ជា​ពេល​នាំ​លាភ ទាញ​លុយ​ឲ្យ​ហូរ​ចូល​ខ្លាំង ពោល​គ្រួសារ​នឹង​ចម្រុងចម្រើន​ឆាប់​មាន​ឆាប់​បាន៖

អ្នក​កើត​ឆ្នាំ​មមែ – ពពែ

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្បួន​ហោរ មើល​ឃើញ​ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ ក៏​មាន​ឆ្នាំ​មមែ ដែល​មាន​ជើង​លេខ​ល្អ បើ​អាច​រៀប​ការ​នៅ​ល្បាក់​ ៣ ខែ​ចុង​ក្រោយ​ នៃ​ឆ្នាំ ២០២២។ មនុស្ស​កើត​ឆ្នាំ​មមែ បរាជ័យ​ក្នុង​សេចក្តីស្នេហា​ច្រើន​លើក​ច្រើន​សារ​គួរ​សម តែ​មក​ដល់​ពេល​នេះ ក៏​ល្មម​រក​បាន​អ្នក​ច្បាស់លាស់ គូ​គាប់​ប្រាកដ​ក្នុង​ជីវិត​ហើយ​ដែរ។

ដើម្បី​បន្ថែម​លាភ​សំណាង ក្រៅ​តែ​ពី​ការ​រៀបការ​តាម​ពេលវេលា​ដែល​ហោរ​ទាយ ទៀត​សោត​គួរ​តែ​បន្ថែម​ភាព​ផ្អែមល្ហែម​ទៅ​ដៃ​គូ ដាក់​មនោសញ្ចេតនា បង្កើត​អនុស្សាវរីយ៍​ឲ្យ​ច្រើន​ឡើង នោះ​ជោគជតារាសី​ក៏​នឹង​រំលេច​លើ​បន្ទាត់​បៃតង បាញ់​ឡើង​ទៅ​លើ​ព្រម​គ្នា។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ចាស់​ឆ្នាំ​ឆ្លូវ ស្រលាញ់​អ្នក​មុនៗ​មិន​សូវ​បាន​យូរ​ទេ តែ​ពេល​ចុង​ក្រោយ​នេះ មក​ប៉ះ​ដៃ​គូ​ដែល​អាច​សាង​ស្នេហ៍​យូរ​អង្វែង​ត​ទៅ​មុខ។ នេះ​ជា​គូ​គាប់​ជីវិត ដែល​អ្នក​គួរ​តែ​មើល​ថែ​គេ​ឲ្យ​បាន​ល្អ ហើយ​ពេលវេលា​នៅ​ឯ​ចុង​ឆ្នាំ បើ​អាច​ចាប់​ដៃ​គ្នា​រៀប​អាពាហ៍ពិពាហ៍​នោះ​គឺ​ល្អ​បំផុត។

ការផ្សាយពាណិជ្ជកម្ម

ទាំង​សម្បត្តិ​ការងារ ការ​រកស៊ី ក្រោយ​ការ​ចាប់​ដៃ​ចូល​រោង​ជ័យ នោះ​នឹង​នាំ​ឲ្យ​អ្នក​កើត​តែ​សិរី​មង្គល មាន​ទ្រព្យ​ហូរ​ចូល​ច្រើន ដាក់​ទុន​តូច ចំណេញ​ធំ ដូច​លុយ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ លាភ​ធំ​ប៉ុន​ដំរី​ក៏​មិន​ប្តូរ​ដែរ។

អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220713 105250
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​មាន​ភាព​បត់បែន​រហ័ស សកម្ម​ក្នុង​ជីវិត ហើយ​ពេលវេលា​នេះ ក៏​បាន​ត្រៀម​ខ្លួន​ជា​បណ្តើរៗ​ហើយ​ដែរ ក្នុង​ការ​ប្រលូក​ទៅ​ក្នុង​ជីវិត​គូ។

តាម​ជើង​លេខ​ម្ចាស់​ឆ្នាំ​ថោះ មិន​ថា​បុរស​ឬ​ស្រ្តី បើ​ចូល​រោង​ជ័យ​នៅ​ល្បាក់ ៣ ខែ​ចុង​ក្រោយ នៃ​ឆ្នាំ ២០២២ នោះ​នឹង​ជួប​សុភមង្គល គូ​ស្នេហ៍​ស្រលាញ់​គ្នា​ស្មោះស្ម័គ្រ​មាន​ការ​យល់​ចិត្ត មិន​ងាយ​ខ្វែង​គំនិត។ ជាង​នេះ​បើ​ដាក់​ចិត្ត​ចាប់​ដៃ​គ្នា​រកស៊ី បំពេញ​កិច្ច​ការងារ​អ្វី​មួយ​ផង ក៏​នឹង​ងាយ​កើត​ជា​ផ្លែ​ជា​ផ្កា ពោល​ជីវិត​ជួប​តែ​ភាព​សម្បូរសប្បាយ ចាយ​មិន​អស់ សល់​លុយ​ពេញ​កុង៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម