នៅល្បាក់ចុងខែកក្កដា ចន្លោះថ្ងៃជាង ២០ ឡើងទៅ អ្នកកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម តាមអ្នកជំនាញហុងស៊ុយក៏គន់គូរមើលឃើញថា ជីវិតពួកគេនឹងបានជួបរឿងសម្បូរសប្បាយច្រើន ពោលអាចមានលុយចូលចាយមិនខ្វះឡើយ៖
អ្នកកើតឆ្នាំខាល – ខ្លា

អ្នកដែលកើតឆ្នាំខាល តែងតែមានចរិតស្លូតបូត និងចិត្តល្អ ហើយក៏រមែងមានគេស្រលាញ់រាប់អានច្រើន និងមានមនុស្សតាមជួយជ្រោមជ្រែងជានិច្ចផងដែរ។ បើធៀបនឹងរាសីនៃម្ចាស់ឆ្នាំដទៃ ដ្បិតបើម្ចាស់ឆ្នាំខាល អាចថាជួបឧបសគ្គច្រើន តែក៏តែងមានគេចាំជួយទាន់ពេលជារឿយៗ។
នៅល្បាក់ចុងខែកក្កដា សម្រាប់ម្ចាស់ឆ្នាំខ្លា នឹងទទួលបានលាភសំណាង លុយកាក់ហូរចូលដូចទឹក។ សម្រាប់ម្ចាស់អាជីវកម្មធំ នឹងទទួលបានកុងត្រាកិច្ចសន្យា អាចបង្កើតផលចំណេញ និងចំណូលជាច្រើន ហួសពីការរំពឹងទុក។ ឱកាសសារនេះ អ្នកមិនគួរមើលរំលងឡើយ ហើយចាប់យកវាឲ្យបានល្អផង។
អ្នកកើតឆ្នាំថោះ – ទន្សាយ

ដូចបានទេវតាប្រទានពរ ឲ្យជួបតែរឿងល្អ ជីវិតអាចបោះជំហានទៅទំព័រជោគជ័យថ្មី ត្រឹមមួយពព្រិចភ្នែក។ បំណងប្រាថ្នាមួយចំនួន ក៏នឹងក្លាយជាការពិតនាពេលខាងមុខនេះ ហើយផ្លូវដែលត្រូវដើរក៏រលូន មិនប្រទះឧបសគ្គច្រើនឡើយ។
មិនត្រឹមតែសំណាងលើផ្នែកទ្រព្យប៉ុណ្ណោះទេ ងាកទៅជីវិតស្នេហា ក៏អាចអនុញ្ញាតឲ្យអ្នកជួបគូគាប់ភ្ជាប់និស្ស័យនាកំឡុងចុងខែកក្កដានេះផងដែរ។ វាជាពេលវេលាអ្នករង់ចាំយូរមកហើយ នូវប្រាថ្នាចង់សម្រេចទាំងលុយកាក់ និងស្នេហាក្នុងពេលតែមួយ។
អ្នកកើតឆ្នាំមមី – សេះ

ឆ្លងកាត់ភាពនឿយហត់អស់រយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ ក៏ដល់ពេលអាចឲ្យអ្នកជួបរឿងស្រណុកសុខស្រួលវិញនៅពេលដ៏ខ្លីខាងមុខ។ កិច្ចសន្យា កុងត្រានាំចំណូលជាច្រើនពាន់ច្រើនមុឺនដុល្លារនឹងចូលមកដល់ នាំឲ្យគន្លងជីវិតម្ចាស់ឆ្នាំសេះ ឆ្ពោះទៅវិថីថ្មី ដែលល្អជាងមុនឆ្ងាយ។
គេដូចសល់បុណ្យពីអតីតជាតិ ហើយក៏ដល់ពេលរែកយកសម្ពាយបុណ្យទាំងនោះ មកប៉ះប៉ូវវិញដែរ គួបផ្សំនឹងកម្លាំងជ្រោមជ្រែងពីមនុស្សល្អក្បែរខ្លួនផង ក៏ល្មមអាចឲ្យអ្នកជុំវិញ ច្រណែននឹងជីវិតអ្នកមិនស្ទើរឡើយ។
អ្នកកើតឆ្នាំរកា – មាន់

រាសីម្ចាស់ឆ្នាំរកា នឹងត្រដែតខ្ពស់ឡើង ចំណូលក៏ចូលមកច្រើន រីកឥតឈប់ ហើយទន្ទឹមនោះ បើអ្នកជាមនុស្សចេះគ្រប់គ្រងការចំណាយបានច្បាស់លាស់ផង ម្ល៉េះក៏នឹងសល់ទ្រព្យធំ ជាផ្ទះ ឬជារថយន្តថ្មី។
មនុស្សកើតឆ្នាំមាន់ ពោរពេញដោយក្តីស្រលាញ់ និងការចែករំលែក ដោយពេលណាខ្លួនមានបាន ក៏មិនភ្លេចគ្រាក្រ មិនភ្លេចមនុស្សល្អៗជុំវិញខ្លួន ហេតុនេះក៏បានជួយ ទោះតិចក្តីច្រើនក្តី ទាំងអស់ហ្នឹងហើយ ដែលជាបុណ្យ បន្ថែមភាពរីកចម្រើនទៅថ្ងៃមុខដល់ម្ចាស់ឆ្នាំរកា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

