តាមក្បួនហោរ ទាយថាអ្នកកើតឆ្នាំទាំង ៤ ត្រូវបានទេវតាសំណាង អានឈ្មោះ ដូចបានប្រោសឲ្យត្រៀមដល់ពេលបើកកំណប់ទ្រព្យនៅខែក្រោយ ខែសីហា។ ទៅផ្ទៀងផ្ទាត់មើលបន្តិចមើល តើមានឆ្នាំរបស់អ្នក ឬមនុស្សដែលអ្នកស្គាល់ដែរឬទេ?
អ្នកកើតឆ្នាំរោង – នាគ

អ្នកកើតឆ្នាំរោង នឹងជួបសំណាងនឹកស្មានមិនដល់ ឡើងទាំងកេរឈ្មោះ ទាំងទ្រព្យសម្បត្តិ ពោលយីអ៊ុនចាប់បើក ពីដើមខែសីហាខាងមុខនេះតទៅហើយ។
មិនថាអ្នកប្រកបរបរអ្វីទេ នឹងដំណើរការទៅរលូន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ចំណូលនិងចំណេញកើនឡើង អាចឲ្យអ្នកសល់លុយសន្សំច្រើនជាងមុន គុណជា ៥ ជា ១០ ដង។ ទន្ទឹមនេះ បើមនុស្សកើតឆ្នាំនាគចេះគ្រប់គ្រង និងរៀបចំផែនការណ៍ចំណាយឲ្យបានល្អ នោះក៏នឹងមានឱកាសកាន់ទ្រព្យធំ នៅពេលដ៏ខ្លីខាងមុខ។
អ្នកកើតឆ្នាំមមែ – ពពែ

ក្នុងចំណោមឆ្នាំទាំង ១២ សម្រាប់ឆ្នាំដែលមានរាសីល្អជាងគេ គឺអ្នកកើតឆ្នាំមមែ ដោយអាចថា ឈានមុខគេហើយនៅផ្នែកយីអ៊ុន។ ពួកគេមានការកើនឡើងខ្លាំង នៅផ្នែកសេដ្ឋកិច្ច ជួយឲ្យជីវភាពផ្លាស់ប្តូរដូចគេបត់ ១៨០ ដឺក្រេ ពីក្រ ទៅមធ្យម ពីមធ្យមទៅមាន ពីមានទៅមានផុតលេខ។
នៅបញ្ចប់ខែកក្កដា បើកទំព័រខែថ្មីសហា មិនថាបញ្ហាអ្វីដែលជួបប្រទះពីដើមឆ្នាំ ក៏នឹងត្រូវបានដោះស្រាយចប់សព្វគ្រប់រួចរាល់ទាំងស្រុង។ អ្នកក៏អាចឆ្លៀតពេលវេលានេះ ពង្រីកអាជីវកម្ម ឲ្យកាន់តែល្អប្រសើរឡើង ហើយអ្នកបម្រើការងារនៅស្ថាប័នណាមួយ នឹងទទួលបានការដំឡើងប្រាក់ខែជាក់ជាមិនខាន។
អ្នកកើតឆ្នាំខាល – ខ្លា

នៅដើមខែសីហា ជាទំព័រធំទី ៨ អ្នកកើតឆ្នាំខាល នឹងជួបប្រផ្នូលល្អច្រើន រឿងល្អនឹងកើតឡើងបន្តកន្ទុយគ្នា។ បញ្ហាអ្វី ក៏ស្រាយបាន ក៏មិនជាប់ជំពាក់យូរនោះដែរ ហើយជីវិតនឹងតែងរីកចម្រើនទៅមុខ។
ជាពិសេសនៅអាជីពការងារ បើដាក់គោលដៅហើយ ក៏នឹងសម្រេចដូចបំណងប្រាថ្នា រីឯទាក់ទិនរឿងស្នេហា បើអ្នកអត់គូ ក៏នឹងមានគូមកដល់ ហើយបើអ្នកមានគូស្រាប់ នឹងដូចបានប្រាប់កាលពីលើកមុន គឺកាន់តែល្អូកល្អិនផ្អែមល្ហែមជាងមុន។ ការខិតខំរវាងជីវិតគូ ក៏នឹងឆាប់ជួយឲ្យអ្នកអាចសម្រេចបំណងធំ ក្លាយជាមានផ្ទះថ្មី ឡានថ្មីក្នុងដៃផងដែរ។
អ្នកកើតឆ្នាំកុរ – ជ្រូក

អតីតកាលកន្លងទៅនេះ អ្នកកើតឆ្នាំកុរ បានជួបរឿងលំបាកនិងឧបសគ្គជាច្រើនក្នុងជីវិត ដែលធ្វើឲ្យពួកគេទទួលរងសម្ពាធជាខ្លាំង។ ទោះយ៉ាងណា សំណាងអាក្រក់នឹងភាយទៅឆ្ងាយ ហើយសាយមកវិញនៅខ្សាច់ទ្រព្យ ផ្កាយលើកយីអ៊ុន សម្រាប់ពួកគេនៅចន្លោះចុងខែកក្កដា។
មានរឿងល្អៗជាច្រើន នឹងកើតឡើងទៅក្នុងអាជីពការងារ ក៏ដូចជាអាជីវកម្មរបស់ពួកគេ ចាប់ពីដើមខែសីហា ហើយទោះយ៉ាងណាក៏ដោយ ពួកគេត្រូវមានការរៀបចំយុទ្ធសាស្រ្តជីវិតកំឡុងពេលនេះឲ្យបានល្អិតល្អន់បន្តិច ព្រោះជាពេលវេលាអាចកើបលុយធំចូលហោប៉ៅ។ យ៉ាងណាក៏សូមអរគុណនូវការខិតខំ និងមិនរាថយរបស់អ្នកកើតឆ្នាំកុរកន្លងមក មុនអាចឆ្លងមកដល់ពេលនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

