ម្ចាស់​ឆ្នាំ ៣ និយាយ​តិច​ធ្វើ​ច្រើន ហត់​ក៏​មិន​សូវ​ត្អូញ ​ប្រឹង​តាំង​ពី​ចំណុច ០ ដល់ ១០០

Gfgf
ការផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​មិន​សូវ​ចេះ​និយាយ​ស្តី​ច្រើន មើល​ទៅ​ស្ងាត់ៗ តែ​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម គឺ​ខិតខំ​ធ្វើ​ការ ដាក់​ចិត្ត​ដាក់​បេះដូង​លើ​កិច្ច​ការងារ ឬ​របរ​រកស៊ី​ណា​មួយ​ខ្លាំង​ណាស់ ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​ក៏​ឆាប់​ជោគជ័យ​ជាង​ឆ្នាំ​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​មាន​អត្តចរិត​ស្ងប់ស្ងាត់ ​មិន​សូវ​ចូលចិត្ត​លូក​មាត់​លូក​ក នៅ​កន្លែង​ជួបជុំ​មនុស្ស​ច្រើន ដូច្នេះ​អ្នក​កម្រ​ឃើញ​មនុស្ស​នេះ មាន​អំនួត​ខ្លាំង​ណាស់ ពោល​បើ​គេ​សរសើរ មាន​តែ​ដាក់​ខ្លួន​ថែម។

ទោះ​លំបាក​ប៉ុណ្ណា ក៏​ម្ចាស់​ឆ្នាំ​ខាល មិន​សូវ​ចេះ​ត្អូញ​ដែរ តែ​ស៊ូ​អង្គុយ​ស្មុគ​ម្នាក់​ឯង​បើ​ហត់​ខ្លាំង។ ការ​ព្យាយាម​អស់​ពី​សមត្ថភាព ធ្វើ​អ្វី​អស់​ពី​បេះដូង អស់​ពី​ចិត្ត​ពី​កាយ កត្តា​ទាំង​អស់​នេះ​ហើយ មនុស្ស​នេះ​ងាយ​ជោគជ័យ គង់​ថ្ងៃ​ណា​មួយ​ត្រូវ​បាន​អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន​មើល​ឃើញ ហើយ​ស្រលាញ់​រាប់​អាន និង​ផ្តល់​ប្រយោជន៍​ឲ្យ​ជា​ច្រើន។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​កើត​ឆ្នាំ​ឆ្លូវ ឲ្យ​តម្លៃ​ទៅ​លើ​លទ្ធផល​នា​ទី​បញ្ចប់ ដូច្នេះ​រាល់​ដំណាក់កាល​ការងារ ឬ​ការ​ធ្វើ​អ្វី​មួយ ពួក​គេ​ល្អិតល្អន់ និង​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត។ បុគ្គល​នេះ ក៏​ចូលចិត្ត​ឯករាជ្យ ធ្វើ​អ្វី​មិន​ចង់​មាន​គ្នា​ច្រើន​ទេ ពោល​បើ​ធ្វើ​តែ​ឯង​បាន គឺ​ស៊ូ​សម្រេច​វា​តែ​ម្នាក់​ឯង។

ការផ្សាយពាណិជ្ជកម្ម

បោះ​ជំហាន​យឺត ល្អ​ជាង​មិន​បាន​ចាប់ផ្តើម នេះ​ជា​ពាក្យ​លើក​ទឹកចិត្ត​ដែល​ម្ចាស់​ឆ្នាំ​ឆ្លូវ តែងតែ​ប្រាប់​ខ្លួន​ឯង​ជាប់​ជានិច្ច។ ហេតុ​នេះ​រាល់​ការងារ​ទាំង​អស់ គេ​ស្ងាត់ស្ងៀម មិន​ខ្វល់​ពាក្យ​សម្តី​អ្នក​ដទៃ ការ​រិះគន់​ទាំង​ឡាយ ប្រែ​ក្លាយ​ជា​ការ​លើក​ទឹកចិត្ត ជំរុញ​ឲ្យ​គេ​ឆាប់​សម្រេច​គោលដៅ​ទៅ​វិញ។

អ្នក​កើត​ឆ្នាំ​រកា – មាន់

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ស្មោះ​នឹង​ខ្លួន​ឯង និយាយ​អ្វី គឺ​ធ្វើ​ហ្នឹង ដាក់​ឆន្ទៈ​ចង់​សម្រេច​អ្វី គឺ​ខំ​ដល់​ទី​បញ្ចប់ ដួល​ក៏​ក្រោក បើ​ក្រោក​លែង​រួច​ក៏​សម្រាក ហើយ​នឹង​ក្រោក​ឡើង​បន្ត​ទៅ​ទៀត។ មនុស្ស​នេះ ធ្វើ​អ្វី​ជឿជាក់​លើ​ខ្លួន​ឯង ជាង​ការ​មើល​ឃើញ ឬ​រំពឹង​ទុក​របស់​អ្នក​ដទៃ។

កត្តា​គួប​ផ្សំ​ទាំង​អស់​នេះ​ហើយ រុញ​ឲ្យ​ដំណើរការ​ទាំង​អស់ ដែល​កើត​ឡើង​ដោយ​ដៃ​ម្ចាស់​ឆ្នាំ​រកា គឺ​មិន​ងាយ​ភ្លាត់ កើត​ជា​កំហុស​នោះ​ទេ ពោល​ទោះ​ទី​បញ្ចប់​សម្រេច ឬ​បរាជ័យ ក៏​ជា​លទ្ធផល​សក្តិសម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ផង​ដែរ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម