តាមហោរាសាស្រ្តបានទស្សន៍ទាយឃើញថា នៅកំឡុងចុងឆ្នាំ ២០២២ សម្រាប់អ្នកកើតឆ្នាំទាំង ៤ នឹងមានរាសីឡើងខ្ពស់ត្រដែត ដូចគេជប់មាស ជប់ប្រាក់ឲ្យកើតឡើងនៅនឹងមុខ មិនហត់ទៅរកនៅឯណាឆ្ងាយ ដ្បិតបើដើមឆ្នាំ ធ្លាប់បានឆ្លងកាត់ការមើលងាយ មិនឲ្យតម្លៃជាហូហែរ។ សូមទៅផ្ទៀងផ្ទាត់មើល ថាតើមានប៉ះឆ្នាំរបស់លោកអ្នកដែរឬទេ ឬក៏ប៉ះឆ្នាំមនុស្សដែលអ្នកស្គាល់ កុំភ្លេចចែករំលែកទៅកាន់ពួកគាត់ផង៖
អ្នកកើតឆ្នាំកុរ – ជ្រូក

តាមហោរាសាស្រ្តបានទាយមកថា នៅល្បាក់ចុងឆ្នាំ ២០២២ អ្នកកើតឆ្នាំកុរ នឹងមានលាភសំណាងល្អ មានឱកាសបង្កើនទ្រព្យរីកធំ ក្នុងអាជីពការងារ និងការរកស៊ីទាំងឡាយ។ តែយ៉ាងណា បើអ្នកជាមនុស្សត្រៀមនឹងចាប់អាជីពថ្មី ក៏សុំប្រុងប្រយ័ត្នបន្តិចផង ព្រោះមុនជួបលាភធំ គឺត្រូវឆ្លងកាត់គ្រោះបន្តិច។
មិនត្រឹមតែសំណាងផ្នែកទ្រព្យប៉ុណ្ណោះទេ ទៀតសោតទាំងកេរឈ្មោះ ក៏រីកសាយខ្លាំងដែរ ដូចគ្នាទៅនឹងរឿងរ៉ាវស្នេហា ដែលជួបការលំបាក ជួបឧបសគ្គពេលកន្លងមក ឥឡូវប្រែមកស្រស់ស្រាយ ប្រៀបដូចជាមេឃទើបស្រឡះ ក្រោយភ្លៀងមួយមេធំ។
អ្នកកើតឆ្នាំច – ឆ្កែ

ក្នុងរយៈពេល ១ ខែចុងក្រោយនៃឆ្នាំ ២០២២ លាភសំណាងនឹងចូលមកច្រើនដល់ម្ចាស់ឆ្នាំច។ នៅក្រោមការបង្ហាញទិស ការការពារពីទេវតាទ្រព្យ ម្ចាស់ឆ្នាំច នឹងសាយភាយគ្រាប់ខ្សាច់នៃទ្រព្យចូលមកក្នុងជីវិត នាំឲ្យកើតជាផល ជាផ្ការាប់មិនអស់។
ជីវភាពពីលំបាក ប្រែក្លាយជាមធ្យម ពីមធ្យមប្រែក្លាយជាមាន អាចរស់ស្រួលក្នុងរយៈពេលខាងមុខ។ កិច្ចសន្យាប្រាក់រាប់ពាន់រាប់មុឺនដុល្លារ នឹងចូលមកដល់សម្រាប់អ្នករកស៊ីជំនួញធំ រីឯអ្នកបម្រើអាជីពការងារ ក៏ត្រៀមនឹងទទួលបានមុខតំណែងថ្មី ហើយក៏មិនមានអ្នកច្រណែនតាមបៀតបៀននោះដែរ។
អ្នកកើតឆ្នាំមមែ – ពពែ

ហោរាសាស្ត្របានទស្សន៍ទាយមកថា អ្នកកើតឆ្នាំមមែ នៅចន្លោះប៉ុន្មានសប្តាហ៍ ចុងឆ្នាំនេះ ពួកគេនឹងជៀសអស់បញ្ហា ជៀសអស់គ្រោះ ហើយចូលមកវិញតែលាភ តែសំណាង ជាពេលវេលារាសីចក្ររុញឲ្យឡើងខ្ពស់ត្រដែត។
បើមនុស្សនៅលីវ នឹងជោគជ័យខ្លាំង ហើយថែមទាំងរកបានគូគាប់ក្នុងជីវិត រីឯអ្នកមានគូ មានគ្រួសារ ក៏នឹងផ្តុំទៅដោយសុភមង្គល ភាពកក់ក្ដៅ ហើយមានពេលវេលាសម្រាកជួបជុំគ្នា ដោយមិនខ្វល់រឿងរ៉ាវអាក្រក់ទាំងឡាយ។
អ្នកកើតឆ្នាំរោង – នាគ

អ្នកនឹងទទួលបានដំណឹងល្អច្រើននៅចុងឆ្នាំ ២០២២ ហើយកេរ្តិ៍ឈ្មោះនិងសមត្ថភាពដ៏លេចធ្លោរបស់អ្នក នឹងត្រូវបានសាយភាយទៅកាន់ពិភពខាងក្រៅច្រើន។
ការខិតខំរបស់អ្នកអស់រយៈពេលជាយូរមកហើយនេះ ដល់ពេលដែលត្រូវទទួលបានរង្វាន់តបស្នងទៅវិញហើយ។ នេះជាមូលហេតុដែលអ្នកមិនត្រូវចុះចាញ់នៅពេលនេះទេ។
អ្នកកើតឆ្នាំរោង ឲ្យតែដឹងពីរបៀបចាប់យកឱកាស ចាប់យកផលចំណេញ នោះអ្នកនឹងមានឱកាសមានបានច្រើន ព្រោះមនុស្សនេះមានលាភច្រើន ជួបបញ្ហាតិច សំខាន់ឲ្យតែខ្លួនឯងចេះរៀបចំជីវិតបានច្បាស់លាស់បន្តិច គឺទៅមុខធូរហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

