តើដំណឹងល្អអ្វី កំពុងរង់ចាំអ្នកនៅពេលខាងមុខ?

Tfder
ការផ្សាយពាណិជ្ជកម្ម

ធ្មេចបើកៗខែកក្កដាផុតជិត ២ សប្តាហ៍ ហើយសល់តែពាក់កណ្តាលខែទៀត ក៏ត្រៀមនឹងឈានចូលទំព័រធំទី ៨ នៃឆ្នាំ ២០២២។ ក្នុងចន្លោះពេលខាងមុខ តើអ្នកអាចនឹងជួបរឿងល្អអ្វីខ្លះ? ចូរជ្រើសរើសព្រះមួយអង្គ ដែលដក់ជាប់ក្នុងកែវភ្នែកអ្នក យើងនឹងបង្ហាញរឿងល្អដែលកំពុងរង់ចាំអ្នកដូចខាងក្រោម៖

ព្រះអង្គទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពពកនៃភាពសោកសៅ ការភ័យខ្លាច នឹងរសាត់បាត់ទៅ ដូចខ្លែងដាច់ខ្សែហោះតាមខ្យល់ ហើយគ្របដណ្តប់មកវិញ នូវគំនិតថ្មី ការគិតឃើញល្អៗ ដែលនឹងត្រួសត្រាយឲ្យជីវិតអ្នកឆ្ពោះទៅរកសុភមង្គលពិតនៅប៉ុន្មានខែបន្ទាប់នេះ។

អ្នកនឹងទទួលបានការគោរព ឲ្យតម្លៃខ្ពស់ជាងមុន ពីមនុស្សជុំវិញខ្លួន ហើយការគិតគំនិតរបស់អ្នក និងសកម្មភាពដែលអ្នកបង្ហាញចេញមក ក៏នឹងទទួលបានផ្លែផ្កា ក៏ដូចជាផលវិជ្ជមានច្រើនជាងមុនផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ព្រះអង្គទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្នាមរបួសពីមុនទាំងឡាយ នឹងត្រូវបានប៉ះប៉ូវ ជាសះស្បើយនៅពេលនេះ មិនថាតែទំនាក់ទំនងក្នុងគ្រួសារ ឬជាមួយដៃគូស្នេហា។ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ ហើយបើនិយាយពីហិរញ្ញវត្ថុ ក៏នឹងកាន់តែឡើងខ្ពស់ ដូចការរំពឹងទុករបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាគ្មានអ្វីដែលកើតឡើងដោយចៃដន្យនោះទេ វាសុទ្ធតែជាការចូលរួមចំណែកនៃការខិតខំរបស់អ្នកកន្លងមក ហើយក៏សរសើរអ្នកដែលបានឆ្លងកាត់នូវការឈឺចាប់ និងការលំបាកជាច្រើនកន្លងមកនេះ។

ព្រះអង្គទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដំណឹងល្អសម្រាប់អ្នក គឺទាក់ទងនឹងជំនាញ ទេពកោសល្យដែលអ្នកកំពុងមាន។ មួយរយៈមុនអ្នកហាក់ខកចិត្តនឹងរឿងដែលមិនអាចសម្រេចបាន ដ្បិតបើមានអ្នកមានសមត្ថភាពក្នុងការសាកល្បងវាក៏ដោយ។

ឈប់បារម្ភទៅ ទាំងនោះចាត់ទុកជាបទពិសោធន៍ ព្រោះជោគជ័យរបស់អ្នកកៀកនឹងឈានចូលមកដល់ហើយ ពោលគឺអាចនឹងធ្លាក់មកក្នុងខែកក្កដា ឬសីហាខាងមុខនេះក៏ថាបាន។ ចូរបន្តធ្វើនូវអ្វីដែលអ្នកចូលចិត្ត នោះចំណង់និងការខិតខំរបស់អ្នក នឹងទាញឲ្យអ្នកទៅជួបភាពជោគជ័យពិតប្រាកដ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម