ឆ្លងកាត់អស់រយៈពេល ២ សប្តាហ៍មកនេះ តើអ្នកបានជួបរឿងមិនសប្បាយចិត្តអ្វីខ្លះនៅខែក្កកដា? ពេលខ្លះអ្នកព្យាយាមលាក់បាំងអារម្មណ៍ មិនចង់ចែករំលែកវាទៅនរណាឡើយ ប៉ុន្តែតាមរយៈអត្ថបទនេះ សូមអ្នកជ្រើសរើសព្រាបនាំសារមួយ ហើយយើងនឹងចូលរួមចំណែកដឹងលឺពីបញ្ហារបស់អ្នក៖
ព្រាបនាំសារទី ១ ភាពសោកសៅ

ភាពសោកសៅនរណាក៏កើតមានដែរ តែគ្រាន់តែបញ្ហាខុសៗគ្នា។ សម្រាប់អ្នកផ្ទាល់កុំតក់ក្រហល់នឹងការរកដំណោះស្រាយខ្លាំងពេក បញ្ហាខ្លះវាត្រូវការពេលវេលា មិនសុទ្ធតែអាចដោះស្រាយភ្លាមៗបានទាំងអស់នោះទេ។
មួយផ្សេងទៀតអ្នកមិនអាចប្រាថ្នាគ្រប់យ៉ាងឲ្យស្ថិតនៅចំណុចកំពូល ឬល្អឥតខ្ចោះទាំងអស់បានឡើយ រឿងខ្លះអ្នកគួរតែសម្របតាម ព្រោះវាជាច្បាប់របស់ធម្មជាតិ ដែលគ្មាននរណាកែប្រែបាន។
ព្រាបនាំសារទី ២ ការសម្រេចចិត្តដ៏លំបាក

ពេលវេលានៃជីវិតមនុស្សយើងម្នាក់ៗសុទ្ធតែជួបគ្នា នោះគឺការ “សម្រេចចិត្ត”។ ពិតណាស់ការសម្រេចចិត្តពេលខ្លះពិបាកធ្វើទៅបានណាស់ មិនដឹងថាគួរដើរតាមបេះដូង ឬដើរតាមខួរក្បាល ព្រោះការសម្រេចចិត្តនីមួយៗសុទ្ធតែជះឥទ្ធិពលដល់ជោគវាសនារបស់យើង។
ព្រាបនាំសារទី ៣ បញ្ហាលុយកាក់

ហិរញ្ញវត្ថុជាអ្វីដែលអ្នកកំពុងប្រឈមនៅពេលនេះ ដោយការចំណាយពេលនេះធំជាងចំណូលដែលទទួលបាន ហើយបញ្ហាក៏ពិបាកនឹងដោះស្រាយបានភ្លាមៗដែរ។
យ៉ាងណាយើងលើកទឹកចិត្តអ្នក ឲ្យបន្តភាពរឹងប៉ឹងនិងគោលជំហរច្បាស់លាស់ មិនយូរទេ បន្តិចទៀតនេះ អ្នកនឹងជួបរឿងល្អ ដោយមានគេទាក់ទងរឿងការងារ រឿងជំនួញ អាចឲ្យអ្នកទទួលបានផលចំណេញពីពួកគេឆាប់ៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

